ក្រុមហ៊ុន Microsoft បង្ហាញពីបញ្ហា Critical Power Platform បន្ទាប់ពីការពន្យាពេល និងរិះគន់ចំៗ

0

កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Microsoft បានបង្ហាញថា វាបានរកឃើញបញ្ហាប៉ះពាល់ដល់ Power Platform។ក្រុមហ៊ុនយក្សនេះបានថ្លែងថា បញ្ហានេះអាចនាំទៅដល់ការដំណើរការមុខងារកូដ Custom ដោយមិនចាំបាច់ការអនុញ្ញាត ដើម្បីភ្ជាប់ Power Platform custom។ ផលប៉ះពាល់ចម្បងអាចជាការបង្ហាញព័ត៌មានដោយអចេតនា ប្រសិនបើព័ត៌មានសំខាន់ផ្សេងត្រូវបានលាក់ទុកនៅក្នុង Custom Code function។ ក្រុមហ៊ុនបានកត់សម្គាល់ថា មិនតម្រូវឱ្យមានសកម្មភាពអតិថិជនណាមួយទេ ហើយវាក៏មិនបានរកឃើញភស្តុតាងពីការកេងចំណេញណាមួយលើបញ្ហានេះនៅឡើយដែរ។

ក្រុមហ៊ុនសន្តិសុខសាយប័រ Tenable បានរាយការណ៍ទៅក្រុមហ៊ុន Microsoft ដែលមានទីតាំងនៅ Redmond កាលពីចុងខែមីនា ឆ្នាំ២០២៣ ថា បញ្ហានៅមានកម្រិត ឬអាចនិយាយបានថាការដំណើរការដែលគ្មានការអនុញ្ញាតចូលទៅកាន់កម្មវិធីជួលឆ្លង (cross-tenant) និងព័ត៌មានរសើបនោះនៅមានកម្រិតនៅឡើយ។ ក្រុមហ៊ុនសន្តិសុខសាយប័របានបន្តថា បញ្ហាកើតឡើងបណ្តាលមកពីការគ្រប់គ្រងការចូលប្រើមិនគ្រប់គ្រាន់ទៅកាន់ Azure Function hosts ដែលនាំទៅកាន់ទីកន្លែងមួយដែលហេគឃ័រអាចស្ទាក់ចាប់ OAuth client IDs និងព័ត៌មានសម្ងាត់ ក៏ដូចជាទម្រង់នៃការផ្ទៀងផ្ទាត់។

ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថា នឹងបញ្ចេញដំណោះស្រាយនៅដើមខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែរហូតមកដល់ដើមខែសីហា ឆ្នាំ២០២៣ បញ្ហានៅតែជាបញ្ហានៅឡើយ។ ការពន្យាពេលនៃដំណោះស្រាយបានទាក់ទាញចំណាប់អារម្មណ៍របស់ CEO របស់ Tenable ដែលបានរិះគន់ក្រុមហ៊ុនផលិត Windows ថា គ្មានទំនួលខុសត្រូវ។ លោកបានបន្ថែមថា អ្នកផ្គត់ផ្គង់ក្លោដបានទទួលយកគម្រូទទួលខុសត្រូវរួម។ គម្រូនោះត្រូវបានបោះបង់ចោល ប្រសិនបើអ្នកលក់ក្លោដមិនជូនដំណឹងដល់អតិថិជនពីបញ្ហានៅពេលកើតមាន ហើយអនុវត្តដំណោះស្រាយដោយបើកចំហនោះទេ។ អ្វីដែលអតិថិជនបានលឺពីក្រុមហ៊ុន Microsoft នោះគឺ សូមទុកចិត្តលើយើង ប៉ុន្តែអ្វីដែលអតិថិជនទទួលបានមកវិញនោះគឺមិនមែនជាការពិត និងជាវប្បធម៌នៃការភូតកុហក។

ក្រុមហ៊ុនបានបន្តថា វាកំពុងតែដំណើរការស៊ើបអង្កេត និងជួសជុល ហើយការអភិវឌ្ឍបច្ចុប្បន្នភាពសុវត្ថិភាពគឺជាតុល្យភាពរវាងល្បឿន និងសន្តិសុខនៃការដាក់ចេញនូវដំណោះស្រាយ និងគុណភាពនៃការជួសជុល។ ជាងនេះទៀត ក្រុមហ៊ុនបានថ្លែងថា មិនមែនដំណោះស្រាយទាំងអស់មានសមភាពនោះទេ។ ដំណោះស្រាយខ្លះអាចគ្រប់ជ្រុងជ្រោយ និងសុវត្ថិភាព ហើយដាក់ចេញបានលឿន ខណៈពេលដែលដំណោះស្រាយខ្លះអាចនឹងចំណាយពេលយូរជាង។ ដើម្បីការពារអតិថិជនរបស់ក្រុមហ៊ុនពីការកេងចំណេញ ក្រុមហ៊ុនក៏ចាប់ផ្តើមត្រួតពិនិត្យរបាយការណ៍បញ្ហាសុវត្ថិភាពនៃការកេងចំណេញ និងបន្តជំរុញល្បឿននៃដំណើរការ ប្រសិនបើក្រុមហ៊ុនមើលឃើញពីការកេងចំណេញសកម្មណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here