យុវជនម្នាក់ដែលជួយក្រុមហេគឃ័រ Lapsus$ ត្រូវកាត់ទោសពីការវាយប្រហារសាយប័រទៅលើស្ថាប័នធំៗ

0

ថ្មីៗនេះ គណៈវិនិច្ឆ័យនៅក្នុងទីក្រុងឡុងដ៏រកឃើញនូវសមាជិកវ័យ 18 ឆ្នាំរបស់ក្រុមហេគឃ័រ Lapsus$ ដែលបានហេគចូលទៅក្នុងក្រុមហ៊ុនធំៗជាច្រើនដើម្បីលួចទិន្នន័យ និងទាមទារប្រាក់លោះជាថ្នូរមិនទម្លាយទិន្នន័យទាំងនេះជាសាធារណៈ។ គួរបញ្ជាក់ផងដែរថា ម្នាក់នៅក្នុងចំណោមមេដឹកនាំៗជាច្រើននៅក្នុងក្រុម Arion Kurtaj ត្រូវចាប់ខ្លួននៅក្នុងឆ្នាំ 2022 ដែលមានទំនាក់ទំនងជាមួយនឹងសកម្មភាពនៃការហេគរបស់ក្រុម Lapsus$ នេះ។

យុវជននេះនឹងត្រូវកាត់ទោសពាក់ព័ន្ធទៅនឹងការហេគទៅលើក្រុមហ៊ុន Revolut, Uber និង Rockstar Games ។ ក្រុមហេគឃ័រ Lapsus$ ក៏ធ្លាប់ហេគទៅលើស្ថាប័នធំៗជាច្រើនដូចជា Microsoft, Cisco, Okta, Nvidia, T-Mobile, Samsung, Vodafone, Ubisoft, 2K និង Globant ផងដែរ។

យុវជននេះត្រូវគេជឿជាក់ថាហេគទៅលើប្រព័ន្ធ cloud storage នៃប៉ូលិសក្រុងឡុងដ៏ផងដែរ។ បន្ថែមពីនេះ យុវជននេះក៏បានជួយក្រុមហេគឃ័រ Lapsus$ ក្នុងការហេគទៅលើក្រុមហ៊ុន Revolut, Uber និង​ Rockstar Games ហើយទាមទារប្រាក់លោះរាប់លានដុល្លារអាមេរិកថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here