ក្រុមហ៊ុន Microsoft នឹងបើកដំណើរការមុខងារការពារកម្មវិធី Exchange ជាលក្ខណៈ Default

0

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែប្រកាសថា មុខងារ Windows Extended Protection នឹងបើកដំណើរការជា Default នៅលើម៉ាស៊ីនមេ (servers) ដំណើរការនៅលើ Exchange Server 2019 ចាប់ពីរដូវស្លឹកឈើជ្រុះនេះបន្ទាប់ពីការអាប់ដេត 2023 H2 Cumulative Update (CU14) ។ Extended Protection (EP) គឺជាមុខដងារមួយក្នុងការពង្រឹងទៅលើ Windows Server auth ដើម្បីទប់ទល់ទៅនឹងការវាយប្រហារ “man in the middle” (MitM) attacks ថែមទៀត។

ក្រុមការងារ Exchange និយាយថា “នៅថ្ងៃនេះ យើងចង់អោយអ្នកបានដឹងថាចាប់ពី 2023 H2 Cumulative Update (CU) នៅលើ Exchange Server 2019 (CU14) នោះ EP នឹងដំណើរការជា Default នៅពេលដែល CU14 ត្រូវបានតម្លើងនោះ។ Exchange Server 2019 ពេលនេះស្ថិតនៅក្នុង Mainstream Support ហើយវាគឺជា version ដែលនៅតែទទួលបាននូវ CUs ។”

ខណៈពេលដែល CU14 នឹងដំណើរការនៅលើ EP នៅលើគ្រប់ Exchange servers ទាំងអស់បន្ទាប់ពីការដាក់អោយដំណើរការនោះ Admins នៅតែអាចប្រើប្រាស់នូវ command-line CU installer បានផងដែរ។ ក្រុមហ៊ុន Microsoft ក៏បានជម្រុញអោយអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅលើ Exchange servers តាមរយៈការតម្លើងនូវ Cumulative Updates (CU) ដើម្បីទទួលបាននូវ security patches ចុងក្រោយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here