ការបំពានទិន្នន័យនៃទីភ្នាក់ងាររដ្ឋាភិបាលរបស់ប្រទេសបារាំងប៉ះពាល់ដល់ប្រជាជនជាង 10 លាននាក់

0

ទីភ្នាក់ងារចុះឈ្មោះអ្នកមិនមានការងារធ្វើរដ្ឋាភិបាល និងជំនួយហិរញ្ញវត្ថុរបស់ប្រទេសបារាំង Pôle emploi បានជូនដំនឹងអំពីការបំពានទិន្នន័យដែលប៉ះពាល់ដល់ប្រជាជនច្រើនជាង 10 លាននាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអោយដឹងថា “Pôle emploi បានដឹងអំពីការបំពានទៅលើប្រព័ន្ធព័ត៌មានដែលក្រុមហេគឃ័រអាចនឹងទម្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកស្វែងរកការងារធ្វើថែមទៀត។”

ទោះបីជាទីភ្នាក់ងារនេះមិនបានបង្ហាញនូវចំនួនជាក់លាក់នៃចំនួនមនុស្សដែលរងការប៉ះពាល់នេះ Le Parisien រាយការណ៍ថាវាអាចនឹងមានមនុស្សជាង ១០​ លាននាក់ប៉ះពាល់នៅក្នុងការបែកធ្លាយទិន្នន័យនេះ។ គួរបញ្ជាក់ផងដែរថា​មនុស្សជាង 6 លាននាក់បានចុះឈ្មោះហៅក្នុងមជ្ឈមណ្ឌលស្វែងរកកាងារជាង 900 កន្លែងរបស់ Pôle emploi កាលពីខែកុម្ភៈឆ្នាំ ២០២២​ ហើយមនុស្សជាង 4 លាននាក់ទៀតគឺបានចុះឈ្មោះកាលពី ១២ ខែមុននេះក៏ស្ថិតនៅក្នុងការវាយប្រហារនេះផងដែរ ហើយទិន្នន័យរបស់ពួកគេមិនទាន់បានលុបចេញពីប្រព័ន្ធ systems របស់ទីភ្នាក់ងារនេះនៅឡើយទេ។

សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់នូវសេវាដែលឆ្លើយតបទៅនឹងការបែកធ្លាយទិន្នន័យនេះ ក្រុមហ៊ុនសុវត្ថិភាព Emsisoft បានចុះបញ្ជីទីភ្នាក់ងារ Pôle emploi នៅក្នុងទំព័រ MOVEit ។ ក្រុមហ៊ុនសុវត្ថិភាពនេះបញ្ជាក់ថា មនុស្សជាង 10 លាននាក់គឺរងនូវផលប៉ះពាលើ់។

យ៉ាងណាមិញ ក្រុមការងារចែកចាយមេរោគ Clop ransomware ក៏ធ្វើសកម្មភាពនៃការហេគទៅលើ MOVEit នេះផងដែរ។ កាលពីពេលមុននេះ ក្រុមហេគឃ័រនិយាយថា ខ្លួននឹងមិនទម្លាយនូវព័ត៌មានដែលចេញពីទីភ្នាក់ងាររដ្ឋាភិបាលនេះទេ។ សម្រាប់ការវាយប្រហារសរុបនៅលើ MOVEit នេះគឺមានចំនួនដល់ទៅ 59.2 លាននាក់ និងស្ថាប័នច្រើនជាង 988 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here