ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែបន្ថែមនូវមុខងារសុវត្ថិភាពថ្មីទៅលើ Safe Browsing ទៅលើកម្មវិធី Google Chrome របស់ខ្លួនតាមរយៈការដាក់ដំណើរការនូវការការពារ real-time phishing protection សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។
ចាប់តាំងពីឆ្នាំ 2007 កម្មវិធី Google Chrome បន្ថែមនូវមុខងារ Safe Browsing ដើម្បីការពារអ្នកប្រើប្រាស់ក្នុងការចូលទៅកាន់វេបសាយរបស់ហេគឃ័រ (malicious websites) នៅក្នុងគោលដៅចែកចាយមេរោគ malware ឬបង្ហាញនូវទំព័រ phishing ។ នៅពេលដែលបើកចូលទៅក្នុង web នោះ Chrome នឹងធ្វើការឆែកមើលថា webpage ដែលអ្នកបានចូលនោះមាននៅក្នុងបញ្ជីនៃ malicious URLs ដែរឬទេ ប្រសិនបើវាមាន នោះវានឹងធ្វើការបិទ (block) ទៅកាន់វេបសាយនោះ និងបង្ហាញនូវសារព្រមានផងដែរ។

យ៉ាងណាមិញ នៅក្នុងបញ្ជីនៃ URLs នេះគឺធ្វើការ host ជាលក្ខណៈ local វាមិនអាចធ្វើការការពារអ្នកពីវេបសាយថ្មីដែលមិនស្ថិតនៅក្នុងបញ្ជីនេះទេ។ ដើម្បីផ្តល់នូវសុវត្ថិភាពកាន់តែប្រសើរនោះ ក្រុមហ៊ុន Google ក៏ប្រកាសនូវមុខងារ Enhanced Safe Browsing នៅក្នុងឆ្នាំ 2020 ដើម្បីផ្តល់នូវការការពារ real-time protection ចេញពីវេបសាយ (malicious sites) ដែលអ្នកចូលទស្សនាថែមទៀតផង៕
