ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែដាក់អោយដំណើរការនូវការផ្សព្វផ្សាយ platform ដែលគួរអោយចាប់អារម្មណ៍មួយហៅថា Privacy Sandbox នៅលើ Chrome browser ។ នៅពេលដែលចាប់ដំណើរការទៅលើ Google Chrome browser នេះ អ្នកប្រើប្រាស់ជាច្រើនអាចមើលឃើញនូវសារជូនដំណឹងមួយដែលមានចំណងជើងថា ‘Enhanced ad privacy in Chrome’ ដែលមានការពណ៌នាទៅលើ ad platform ថ្មីផងដែរ។
នៅក្នុងសារជូនដំណឹង Chrome នេះបង្ហាញថា “យើងកំពុងតែដំនើរការនូវមុខងារ privacy ថ្មីដែលផ្តល់អោយអ្នកនូវជម្រើសកាន់តែច្រើនជាងមុនទៅលើ ads ដែលអ្នកបានមើលឃើញ។ កម្មវិធី Chrome នឹងធ្វើការកំណត់ចំណាំទៅលើប្រធានបទណាមួយដែលអ្នកចាប់អារម្មណ៍ផ្អែកនៅលើ browsing history របស់អ្នក។ បន្ទាប់មក វាក៏នឹងបង្ហាញនូវ ads ដែលផ្អែកទៅលើប្រធានបទ និងវេបសាយដែលអ្នកបានចូលទៅមើលផងដែរ។”
នៅក្នុងសារជូនដំណឹងនេះគឺមានប៊ូតុងចំនួន 2 នោះគឺ ‘Got it’ និង ‘Settings’ ហើយនៅលើ platform ផ្សព្វផ្សាយនេះក៏បើកដំនើរការនៅលើ Google Chrome បានផងដែរ។ខណៈពេលដែលក្រុមហ៊ុន Google និយាយថា Privacy Sandbox ត្រូវបានឌីស្សាញឡើងសម្រាប់បង្កើនទៅលើ privacy ដែលអនុញ្ញាតអោយអ្នកweb browser របស់អ្នកអាចផ្តោតទៅលើការចាប់អារម្មណ៍របស់អ្នកជាងការប្រើប្រាស់នូវ cookies នោះ ក្រុមហ៊ុន Apple, Mozilla និងWC3 TAG ក៏ធ្លាប់មានបញ្ហាជាច្រើនទៅលើរឿងនេះផងដែរ។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ក៏អាចលុបចោលនូវការស្នើសុំរបស់ Google នេះបានផងដែរតាមរយៈការចូលទៅកាន់ Settings > Privacy & security > Ad privacy > Ad topics ៕