ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ដកចេញនូវកម្មវិធី Cortana ជាផ្លូវការចេញពី Windows 11 Insiders

0

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft សម្រេចក្នុងការដកចេញនូវកម្មវិធី  Cortana standalone app ចេញពីប្រព័ន្ធប្រតិបត្តិការ Windows 11 Insiders នៅក្នុង Canary Channel ។ លោក Amanda Langowski និង Brandon LeBlanc សមាជិកនៃក្រុមការងារ Windows Insider ប្រកាសថា “កម្មវិធី Cortana app ត្រូវបានដកចេញបន្ទាប់ពីការអាប់ដេតទៅកាន់ជំនាន់ថ្មីនេះ។ យើងបានបញ្ជប់ការទ្រទ្រង់ទាំងស្រុងទៅលើកម្មវិធី Cortana នេះ។”

លោក Redmond កាលពីមុនក៏ធ្លាប់ប្រកាសថានឹងបញ្ចប់នូវការទ្រទ្រង់ទៅលើកម្មវិធី Windows standalone Cortana app នៅក្នុងឯកសារមួយដែលបានចេញផ្សាយនៅក្នុងខែមិថុនានេះ។ ក្រុមហ៊ុន​Microsoft និយាយថា “ការទ្រទ្រង់ទៅលើ  Cortana នៅក្នុង Teams mobile, Microsoft Teams display និង Microsoft Teams Rooms នឹងបញ្ចប់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ 2023 នេះ។ សម្រាប់ Voice assistance នៅក្នុង Outlook mobile និង Microsoft 365 mobile ក៏នឹងបញ្ចប់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ 2023 នេះផងដែរ។”

“ការផ្លាស់ប្តូរនេះអាចនឹងមានការប៉ះពាល់ទៅលើ Cortana នៅក្នុង Windows ហើយកម្មវិធី Cortana ពេលនេះក៏អាចនឹងបន្តប្រើប្រាស់បានធម្មតានៅក្នុងកម្មវិធី Outlook mobile, Teams mobile, Microsoft Teams display និង Microsoft Teams rooms។” បន្ទាប់ពីតម្លើងនូវ Windows 11 Insider Preview Build 25967 នោះ កម្មវិធី Cortana នឹងត្រូវបានលុបចេញពី Windows 11 នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here