ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ចេញនូវកម្មវិធី Teams លឿនជាងមុនសម្រាប់Windows និង Mac

0

ពេលនេះ កម្មវិធី Microsoft Teams ដែលលឿនជាងមុន និងឌីស្សាញថ្មីនោះត្រូវដាក់អោយប្រើប្រាស់នៅលើកុំព្យូទ័រ Windows និង MacOS ។ ក្រុមហ៊ុន Microsoft និយាយថា កម្មវិធីនេះមានល្បឿនលឿនជាងមុន 2 ដង ការប្រើប្រាស់នូវម៉េមូរីតិចជាងមុន 50% និងទំហំ Disk Space តិចជាងមុន 70% បើធៀបជាមួយនឹងកម្មវិធី Classic Teams app ។

នៅពេលដែលកម្មវិធី Teams ដាក់អោយដំណើរការនៅក្នុងខែមីនានោះ ពេលនេះ កម្មវិធីនេះមានល្បឿនលឿនជាងមុនដល់ទៅ 3 ដងហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរពី chats និង​ channels លឿនជាងមុនដល់ទៅ​1.7 ដងបើធៀ​បទៅនឹង Classic Teams app ។

លោក Anupam Pattnaik ប្រធានផ្នែកកម្មវិធី Microsoft Teams និយាយថា “យើងបានផ្តោតទៅលើកម្មវិធីដែលមានសមត្ថភាពខ្ពស់ជាងមុន ហើយពង្រឹងទៅលើផ្នែកជាច្រើនដូចជាភាពជឿជាក់ សុវត្ថិភាព និងការគ្រប់គ្រងទៅលើព័ត៌មានបច្ចេកវិទ្យាដែលធ្វើអោយកម្មវិធី Teams នេះអាចបំពេញនូវតម្រូវការសម្រាប់ស្ថាប័នរបស់អ្នក។ កម្មវិធី Microsoft Teams នេះក៏ទ្រទ្រង់ទៅលើ Copilot ដែលជា AI របស់ Microsoft ផងដែរហើយវាអាចឆ្លើយជាទម្រង់ real-time នៅក្នុងអំឡុងពេលនៃការសន្ទនាជាក្រុមថែមទៀត។”

Classic vs. new Teams comparison

ចាប់ពីថ្ងៃនេះ អ្នកអាចធ្វើការដោនឡូតនូវកម្មវិធី Teams ថ្មីនៅក្នុង Teams Download page។ កម្មវិធី Microsoft Teams គឺមានអ្នកប្រើប្រាស់ច្រើននៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត COVID-19 ហើយវាក៏មានអ្នកប្រើប្រាស់ច្រើនជាង 280 លាននាក់ប្រចាំខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here