ក្រុមហ៊ុន Lyca Mobile កំពុងតែស៊ើបអង្កេតអំពីការបែកធ្លាយទិន្នន័យអតិថិជនបន្ទាប់ពីការវាយប្រហារសាយប័រ

0

ក្រុមហ៊ុន Lyca Mobile ទើបតែចេញនូវសេចក្តីថ្លែងការណ៍មួយអំពីការរំខានទៅលើបណ្តាញ network របស់ខ្លួនដែលបណ្តាលមកពីការវាយប្រហារសាយប័រដែលបណ្តាលអោយមានការប៉ះពាល់ដល់ទិន្នន័យអតិថិជន។ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសនេះផ្តល់នូវទូរគមនាគមន៍ទូរស័ព្ទ និងសេវាកម្ម​voice IP (VoIP) នៅក្នុងប្រទេសជាង​60 ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រា្តលី បារាំង អ៊ីតាលី និងហូឡង់។

ការវាយប្រហារនៅចុងសប្តាហ៍នេះបណ្តាលងោយមានការរំខានជាច្រើនទៅលើប្រទេសទាំងនេះ។ អតិថិជន និងអ្នកលក់រាយជាច្រើនរាយការណ៍ថា ពួកគេមិនអាចចូលទៅកាន់ Top-up Portal របស់ក្រុមហ៊ុននេះបានទេ។ សេវាកម្មខលទាំងក្នុងស្រុក និងអន្តរជាតិក៏រងការប៉ះពាល់ផងដែរ។ នៅក្នុងអំឡុងពេលនៃការរំខានទៅលើទិន្នន័យរបស់អតិថិជននេះ ក្រុមហ៊ុន  Lyca Mobile​ក៏និយាយថា ខ្លួនក៏ធ្វើការស៊ើបអង្កេតបន្ទាន់ជាមួយនឹងអ្នកជំនាញ IT ភាគីទី ៣ ផងដែរ។

Lyca Mobile representative shares link to company statement on cyber incident

អាជ្ញាធរអនុវត្តច្បាប់ និងការពារទិន្នន័យក៏បានជូនដំណឹងអំពីឧប្បត្តិហេតុសន្តិសុខនេះផងដែរ។ ក្រុមហ៊ុននេះចេញសេចក្តីថ្លែងការណ៍ថា “អាទិភាពទី ១ របស់យើងគឺធានាទៅលើសុវត្ថិភាពទិន្នន័យរបស់អតិថិជន ហើយយើងក៏ធ្វើការស៊ើបអង្កេតបន្ទាន់ថាទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនណាខ្លះដែលស្ថិតនៅក្នុងការវាយប្រហារនេះ។ យើងជឿជាក់ថា គ្រប់ទិន្នន័យរបស់យើងគឺត្រូវបានធ្វើកូដនីយកម្ម។”

LEAVE A REPLY

Please enter your comment!
Please enter your name here