វិទ្យាស្ថាន National Student Clearinghouse (NSC) រកឃើញការបែកធ្លាយទិន្នន័យប៉ះពាល់ដល់សាលាជាង 890

0

វិទ្យាស្ថាន National Student Clearinghouse (NSC) ដែលមិនរកប្រាក់ចំនេញនៅក្នុងសហរដ្ឋអាមេរិករកឃើញនូវការបែកធ្លាយទិន្នន័យប៉ះពាល់នៅក្នុងសាលាច្រើនជាង​ 890 តាមរយៈការប្រើប្រាស់នូវសេវាកម្មជាច្រើនរបស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក។ វិទ្យាសា្ថន Clearinghouse និយាយថា ក្រុមអ្នកវាយប្រហារបានចូលទៅកាន់​ម៉ាស៊ីនមេ MOVEit managed file transfer (MFT) server នៅថ្ងៃទី 30 ខែឧសភានេះ និងលួចយកនូវ files ជាច្រើនដែលមានផ្ទុកនូវព័ត៌មានផ្ទាល់ខ្លួន។

NSC និយាយថា “នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023 នះ Clearinghouse ត្រូវបានជូនដំណឹងមកពីក្រុមហ៊ុនផ្តល់សេវាកម្មផ្នែក Progress Software អំពីបញ្ហាសុវត្ថិភាពសាយប័រដែលមានការពាក់ព័ន្ធទៅនឹងដំណោះស្រាយ MOVEit Transfer នេះ។ បន្ទាប់ពីដឹងពីបញ្ហានេះ យើងក៏បានធ្វើការស៊ើបអង្កេតជាមួយនឹងអ្នកជំនាញផ្នែកសុវត្ថិភាព និងអ្នកអនុវត្តច្បាប់ផងដែរ។”

ព័ត៌មានផ្ទាល់ខ្លួន personally identifiable information (PII) ដែលលួចយកនៅក្នុងឯកសារលួចបាននេះគឺមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព័ត៌មាននៃបញ្ជីទំនាក់ទំនង លេខសុវត្ថិភាពសង្គម និងទិន្នន័យរបស់សាលារៀន (ទិន្នន័យការចុះឈ្មោះ កម្រិតសញ្ញាបត្រ និងទិន្នន័យនៃកម្រិតនៃវគ្គសិក្សា)។ នៅក្នុងខែសីហានេះ NSC បញ្ជាក់ថា ទិន្នន័យច្រើនជាង 51,500 គឺប៉ះពាល់នៅក្នុងឧប្បត្តិហេតុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here