ការវាយប្រហារមេរោគ ransomware ទៅលើ MGM Resorts បណ្តាលអោយខាតបង់ទឹកប្រាក់ចំនួន 100 លានដុល្លារអាមេរិក

0

MGM Resorts ទម្លាយថា ការវាយប្រហារសាយប័រកាលពីខែមុននេះគឺបណ្តាលអោយក្រុមហ៊ុននេះខាតបង់ទឹកប្រាក់ចំនួន 100 លានដុល្លារអាមេរិក និងអនុញ្ញាតអោយក្រុមហេគឃ័រលួចទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។ ក្រុមហ៊ុនបដិសណ្ឋារកិច្ច និងការកម្សាន្តនេះបង្ហាញអំពីបញ្ហាសុវត្ថិភាពសាយប័រនេះកាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 នេះដែលប៉ះពាល់ដល់ទៅវេបសាយ ប្រព័ន្ធកក់តាមអ៊ីនធឺណិត  និងសេវាកម្មក្នុងកាស៊ីណូដូចជា slot machines, credit card terminalsនិង ATMs ។

ប៉ុន្មានថ្ងៃក្រោយមក វាក៏មានការទម្លាយថា ក្រុមហេគឃ័រដែលទទួលខុសត្រូវទៅលើការវាយប្រហារនេះគឺជាក្រុម Scattered Spider តាមរយៈការចែកចាយមេរោគ BlackCat/ALPHV ransomware ។ ក្រុមហេគឃ័រនេះបានប្រើប្រាស់នូវវិធីសាស្រ្ត social engineering និងលួចទិន្នន័យសម្ងាត់ ក៏ដូចជាធ្វើកូដនីយកម្ម​(encrypted) ទៅលើ ESXi hypervisors ជាច្រើនថែមទៀត។

តាមការបញ្ជាក់ចេញពី FORM 8-K នោះអោយដឹងថា “MGM ព្យាករណ៍ថា ផលប៉ះពាល់ចេញពីការវាយប្រហារសាយប័រនៅក្នុងខែកញ្ញានេះគឺមានតម្លៃប្រហែលជា 100 លានដុល្លារអាមេរិក។” ពាក់ព័ន្ធទៅនឹងការខាតបង់ទឹកប្រាក់ចំនួន 100 លានដុល្លារអាមេរិកនោះ MGM ក៏ខាតបង់ទឹកប្រាក់ចំនួន 10 លានដុល្លារទៀតក្នុងការចំណាយទៅកាន់ក្រុមហ៊ុនភាគីទី ៣ និងអ្នកជំនាញជាច្រើនផងដែរ។ MGM Resorts ជឿជាក់ថា សម្រាប់ប្រព័ន្ធ systems ដែល offline នោះអាចនឹងវិលមកកាន់សភាពដើមវិញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here