ក្រុមហ៊ុន Microsoft បានបញ្ចេញ Patches ខែតុលា ឆ្នាំ2023 ដើម្បីដោះស្រាយបញ្ហាចំនួន 103

0

ក្រុមហ៊ុន Microsoft បានបញ្ចេញ Patch នៅថ្ងៃអង្គារនេះ សម្រាប់ខែតុលា ឆ្នាំ2023 សម្រាប់ដោះស្រាយបញ្ហាចំនួន 103 នៅក្នុងកម្មវិធីរបស់ខ្លួន ដែលនៅក្នុងនោះ បញ្ហាចំនួន2 កំពុងតែត្រូវបានកេងចំណេញ។នៅក្នុងចំណោមបញ្ហាចំនួន 103 មានបញ្ហាចំនួន 13 គំរាមកំហែងខ្លាំង និង 90 គំរាមកំហែងល្មម។

នៅក្នុងនោះមានបញ្ហាផ្នែកសុវត្ថិភាពចំនួន 18 បានបង្ហាញនៅក្នុង Chromium-based Edge browser តាំងពីថ្ងៃអង្គារ សប្តាហ៍ទី2 នៃខែកញ្ញា។ រីឯ បញ្ហាចំនួន2 នោះគឺបញ្ហា zero-days រួមមាន៖

– CVE-2023-36563 (CVSS score: 6.5) គឺជាភាពងាយរងគ្រោះនៃការបង្ហាញព័ត៌មាននៅក្នុង Microsoft WordPad ដែលអាចបណ្តាលឱ្យមានការលេចធ្លាយនៃ MTLM hashes។

– CVE-2023-41763 (CVSS score: 5.3) គឺជាភាពងាយរងគ្រោះនៃការបង្កើនសិទ្ធិនៅក្នុងកម្មវិធី Skype សម្រាប់អាជីវកម្ម ដែលអាចបណ្តាលឱ្យមានការបើកចំហព័ត៌មានសំខាន់ៗដូចជា IP address ឬ port number (ឬក៏ទាំង2) ដែលបើកដៃឱ្យហេគឃ័រអាចដំណើរការ Internal networks បាន។

ក្រុមហ៊ុនបានណែនាំថា ដើម្បីអាចកេងចំណេញលើភាពងាយរងគ្រោះនេះបាន ដំបូងហេគឃ័រត្រូវ Log on ចូលទៅកាន់ប្រព័ន្ធ។ បន្ទាប់មក ហេគឃ័រដំណើរការ Crafted application ដែលអាចកេងចំណេញលើភាពងាយរងគ្រោះ និងគ្រប់គ្រងលើ Affected system។ ជាងនេះទៀត ហេគឃ័រអាចបញ្ចុះបញ្ចូលឱ្យអ្នកប្រើនៅក្នុងតំបន់បើកឯកសារអាក្រក់តាមរយៈការចុចលើលីង នៅក្នុងអុីម៉ែល ឬប្រអប់សារជាដើម។

ក្រុមហ៊ុន Redmond ក៏បានដោះស្រាយបញ្ហាមួយចំនួនដែលប៉ះពាល់ដល់ Microsoft Message Queuing (MSMQ) និង Layer 2 Tunning Protocol ដែលអាចបណ្តាលឱ្យមានការបញ្ជាពីចម្ងាយ និងគាំងដំណើរការ (DoS)។ ចំពោះបញ្ហាសុវត្ថិភាពក៏ត្រូវបានដោះស្រាយលើការបង្កើនសិទ្ធិនៅក្នុង Window IIS Server (CVE-2023-36434, CVSS score: 9.8) ដែលអាចឱ្យហេគឃ័រអាចបន្លំជាអ្នកប្រើ តាមរយៈការវាយប្រហារ brute-force។ ក្រៅពីនោះ ក្រុមហ៊ុន Microsoft ក៏បានបញ្ចេញបច្ចុប្បន្នភាពសម្រាប់ CVE-2023-44487 ជាការវាយប្រហារ HTTP/2 Rapid Reset ដែលត្រូវបានកេងចំណេញ ដើម្បីរារាំងដំណើរការ (DDoS)។ ក្រុមហ៊ុនបានបន្ថែមថា ខណៈដែល DDoS គឺជាបញ្ហាដ៏សំខាន់ដែលប៉ះពាល់ដល់សេវា ប៉ុន្តែ DDoS មិនប៉ះពាល់ដល់ទិន្នន័យអតិថិជននោះទេ ហើយរហូតដល់ពេលនេះក៏ពុំទាន់មានភស្តុតាងបង្ហាញថាទិន្នន័យត្រូវបាន Compromised ដែរ។ ចុងក្រោយ ក្រុមហ៊ុន Microsoft ក៏បានប្រកាសបដិសេធចំពោះការកេងចំណេញលើ Visual Basic Scripts (aka VBScript) និងបានបន្ថែមថា នាពេលអនាគត VBScript នឹងមានលក្ខណៈពិសេសតាមតម្រូវការ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here