ក្រុមហ៊ុន Google ផ្តល់នូវ Passkeys ជូនអ្នកប្រើប្រាស់ Sign-in ចូលគណនីរបស់ពួកគេ

0

 

កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Google បានប្រកាសពីការដំឡើង (set up) passkeys ដោយស្វ័យប្រវត្តិ (defaults) បន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញនូវការគាំទ្រ (support) សម្រាប់ FIDO Alliance-backed passwordless ស្តង់ដារសម្រាប់គណនី Google នៅលើគ្រប់ Platforms។

Sriram Karra និង Christiaan Brand នៃក្រុមហ៊ុន Google បានថ្លែងថា តាមរយៈមធ្យោបាយនេះ នៅពេលអ្នកប្រើ Sign in ចូលទៅក្នុងគណនីរបស់ខ្លួន អ្នកប្រើនឹងឃើញលោត Prompts ឱ្យបង្កើត និងប្រើ Passkeys ដែលសម្រួលដល់ការ Sign in នៅពេលក្រោយៗទៀត។ អ្នកប្រើក៏នឹងឃើញ “skip password when possible” option បើក ឬបិទ (toggled on) នៅក្នុង Google Account setting របស់អ្នកប្រើ។

Passkeys គឺជាទម្រង់ថ្មីនៃការផ្ទៀងផ្ទាត់ ដែលមិនត្រូវការ Usernames និង Passwords ឬការផ្ទៀងផ្ទាត់បន្ថែមទេ។ ឬអាចនិយាយបានថា វាជាយន្តការ login ដោយគ្មានពាក្យសម្ងាត់ ដែលប្រើ Cryptography Key សាធារណៈ សម្រាប់ផ្ទៀងផ្ទាត់សិទ្ធិចូលប្រើគេហទំព័រ និងកម្មវិធីរបស់អ្នកប្រើប្រាស់ ដោយ private key ត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្នុង device និង Public key ត្រូវបានរក្សាទុកនៅក្នុងម៉ាសុីនមេ។ Passkeys នីមួយៗគឺ Unique និងចងភ្ជាប់ជាមួួយនឹងឈ្មោះអ្នកប្រើ និងសេវាជាក់លាក់មួយ មានន័យថា អ្នកប្រើនឹងមាន Passkeys ដូចនឹងចំនួន Accounts ដែលពួកគេមាន។ ដូច្នេះ អ្នកប្រើមាន Passkey តែមួយនៅលើ Android, iOS, macOS និង Windows។ នៅពេលអ្នកប្រើ Sign in ចូលគេហទំព័រ ឬកម្មវិធីដែល supports passkeys (a Random challenge ត្រូវបានបង្កើត និងផ្ញើទៅកាន់អតិថិជន) ចាប់យក individual សម្រាប់បញ្ជាក់ចំពោះការប្រើ Biometric ឬ PIN ដើម្បី Sign challenge ដែលប្រើ Private Key និងផ្ញើវាត្រលប់ទៅកាន់ម៉ាសុីនមេវិញ។ ការផ្ទៀងផ្ទាត់ត្រូវបានចាត់ទុកថាជោគជ័យ ប្រសិនបើ Signed response មានសុពលភាព ដែលប្រើ associated public key។

អត្ថប្រយោជន៍របស់ passkeys មាន ២គឺ៖ វាមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញនៃការចងចាំពាក្យសម្ងាត់ ថែមទាំងធន់នឹងការបន្លំការពារគណនីប្រឆាំងនឹងការវាយប្រហារ។ ក្រៅពីប្រើនៅលើ Windows 11 សម្រាប់សុវត្ថិភាពគណនី ក្រុមហ៊ុន Microsoft បានថ្លែងថា នឹងដាក់ឱ្យប្រើ Passkeys នៅលើ Platform ដូចជា eBay នៅប៉ុន្មានខែទៀតនេះ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here