មេរោគ DarkGate malware កំពុងតែចែកចាយយ៉ាងសកម្មតាមរយៈគណនី Skype

0

នៅចន្លោះខែកក្កដា និងខែកញ្ញានេះ ការវាយប្រហារនៃមេរោគ DarkGate malware ត្រូវបានចែកចាយតាមរយៈគណនី Skype ជាច្រើនតាមរយៈសារ (messages) ដែលមានផ្ទុកនូវ VBA loader script attachments ។ តាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព Trend Micro ដែលរកឃើញនូវការវាយប្រហារនេះ សម្រាប់ script នេះអាចធ្វើការដោនឡូតនូវ AutoIT script ទី 2 ដើម្បីប្រតិបត្តិនូវកូដ DarkGate malware payload ។

ក្រុមហ៊ុន Trend Micro និយាយថា “ការចូលទៅកាន់គណនី Skype របស់ជនរងគ្រោះអនុញ្ញាតអោយក្រុមហេគឃ័រអាចលួចសារ (messages) ។ វានៅមិនទាន់ច្បាស់នោះទេថាគណនី (accounts) នេះត្រូវបានក្រុមហេគឃ័រគ្រប់គ្រងដោយវិធីណាទេនោះ។” Trend Micro រកឃើញថា ប្រតិបត្តិករចែកចាយមេរោគ DarkGate នេះព្យាយាមក្នុងការចែកចាយមេរោគ malware payload តាមរយៈកម្មវិធី Microsoft Teams នៅក្នុងស្ថាប័នជាច្រើន។

DarkGate delivery via Skype

នៅក្នុងយុទ្ធនាការ Phishing នៅលើកម្មវិធី Teams នេះប្រើប្រាស់នូវ VBScript ក្នុងការចែកចាយមេរោគ DarkGate malware ។ ក្រុមហេគឃ័រនេះមានគោលដៅវាយប្រហារទៅលើអ្នកប្រើប្រាស់ Microsoft Teams តាមរយៈ Office 365 accounts ដែលគ្រប់គ្រងដោយក្រុមហេគឃ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here