សេវា Google Play Protect ណែនាំមុខងារ Real-Time Code-Level សម្រាប់ស្គេនស្វែងរកមេរោគ Android

0

ក្រុមហ៊ុន Google បានប្រកាសពីការ Update លើសេវា Play Protect ជាមួយនឹងការ Support សម្រាប់ Real-time scanning នៅលើ Code level ដើម្បីដោះស្រាយបញ្ហាកម្មវិធីណាដែលមានមេរោគ មុនពេលដែលត្រូវបានដោនឡូត និងធ្វើការដំឡើងចូលក្នុងឧបករណ៍ Android។

ក្រុមហ៊ុនក៏បានបន្ថែមថា ឥឡូវនេះមុខងារ Google Play Protect នឹងណែនាំឱ្យស្គេន គ្រប់ពេល នៅពេលដំឡើងកម្មវិធីណាដែលមិនធ្លាប់ត្រូវបានស្គេន ដើម្បីជួយស្វែងរកការគំរាមកំហែង។ មុខងារ Google Play Protect គឺត្រូវបានបំពាក់ដោយស្វ័យប្រវត្តិ (built-in) ជាមុខងារដែលអាចស្វែងរកការគំរាមកំហែងដោយឥតគិតថ្លៃ ស្គេនលើឧបករណ៍ Android រកកម្មវិធីណាដែលអាចនាំឲ្យគ្រោះថ្នាក់ មុនពេលត្រូវបានដោនឡូតពី Play Store ក៏ដូចជាប្រភពខាងក្រៅ (External Sources)។ នៅពេលដែលស្វែងរកឃើញថា កម្មវិធីមានបង្កប់នូវការគំរាមកំហែង កម្មវិធីអាចត្រូវបាន Blocked មិនឱ្យដំឡើងចូលទៅក្នុងឧបករណ៍។ ការត្រួតពិនិត្យមានវិសាលភាពនៅលើការការពារដែលមានពីមុន និងដាស់តឿនអ្នកប្រើប្រាស់ នៅពេលវារកឃើញកម្មវិធីអាក្រក់ទាំងនោះដោយភាពវ័យឆ្លាតនៃការស្គេនដែលមាន ឬត្រូវបានកំណត់ថាជាការសង្ស័យពីការប្រមូលតាមរយៈការសិក្សានៅលើម៉ាស៊ីន (On-Device)។

ជាមួយនឹងការការពារចុងក្រោយ សញ្ញាសំខាន់ពីកម្មវិធីត្រូវបានដកស្រង់ចេញ និងផ្ញើទៅ Play Protect Backend Infrastructure សម្រាប់ការវាយតម្លៃ Code-level នៅក្នុង Real-time ដើម្បីកំណត់ថា វាមានសុវត្ថិភាពសម្រាប់ដំឡើង ឬក៏វាគ្រោះថ្នាក់។ ការជំរុញនេះនឹងជួយការពារអ្នកប្រើប្រាស់ទប់ស្កាត់នឹងកម្មវិធីណាដែលមានបំណងមិនល្អ ឬក៏ប្រើវិធីឆបោកផ្សេងៗ ដូចជា AI បានប្រើវិធីសាស្រ្តបញ្ឆោតផ្សេងៗដើម្បីគេចពីការតាមចាប់ បើយោងតាមសំដីរបស់ក្រុមហ៊ុន Google និងបានបន្តថា លក្ខណៈពិសេសេសនេះកំពុងត្រូវបានដាក់ចេញនៅក្នុងប្រទេសមួយចំនួន ដោយចាប់ផ្តើមពីប្រទេសឥណ្ឌាមុនគេ។ ការអភិវឌ្ឍផ្នែកសុវត្ថិភាពបានធ្វើឱ្យក្រុមហេគឃ័របន្តស្វែងរកមធ្យោបាយផ្សេងៗដើម្បីចែកចាយមេរោគ Malware ដែលជាទូទៅធ្វើតាមរយៈតំណរភ្ជាប់ (Link) នៅក្នុងកម្មវិធី ឬក៏ APK files ផ្ញើតាមកម្មវិធីផ្ញើសារ។ នៅក្នុងឯកសារសុវត្ថិភាព Android ក៏បានរៀបរាប់ពី ការផ្តល់នូវទិដ្ឋភាពទូទៅនៃ Platform’s built-in, សុវត្ថិភាពនៅលើ Hardware, ការប្រឆាំងនឹងការកេងចំណេញ, Google Security Services ព្រមទាំងលំដាប់ថ្នាក់នៃ Management APIs available សម្រាប់អាជីវកម្ម និងរដ្ឋាភិបាលផងដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here