ជនល្មើស ៣៤រូប ត្រូវបានចាប់ខ្លួននៅប្រទេសអេស្បាញ ពីបទឆបោកប្រាក់ខ្ទង់លានតាមអនឡាញ

0

មន្រ្តីអនុវត្តច្បាប់អេស្បាញបានប្រកាសឃាត់ខ្លួនឧក្រឹដ្ឋជនចំនួន ៣៤រូប ពីបទឆបោកតាមអនឡាញ ជាប្រាក់សរុបប្រមាណជា ៣លានអឺរ៉ូ (3.2លានដុល្លារ)។អាជ្ញាធរបានធ្វើការស្រាវជ្រាវនៅទីតាំងចំនួន១៦ នៅតាមបណ្តាលទីក្រុងនៃប្រទេសអេស្បាញ រួមមានទីក្រុង Madrid, Malaga, Huelva, Alicante និង Murcia ព្រមទាំងបានរឹបអូសបានកាំភ្លើងខ្លីកែច្នៃបានចំនួន ២ដើម, ដាវ Katana Sword, ដំបងវាយបាល់ Baseball, សាច់ប្រាក់ចំនួន 80,000 អឺរ៉ូ, រថយន្តទំនើបចំនួន ៤គ្រឿង, កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចជាច្រើនមានតម្លៃរាប់ពាន់អឺរ៉ូទៀតផង។

Cybercriminals

ប្រតិបត្តិការនេះក៏បានរកឃើញមូលដ្ឋានទិន្នន័យ Cross-referenced ជាង ៤លាននាក់ដែលត្រូវបានប្រមូលផ្តុំ បន្ទាប់ពីមានការលួចចូលទៅក្នុងមូលដ្ឋានទិន្នន័យដែលជាកម្មសិទ្ធិរបស់ស្ថាប័នហិរញ្ញវត្ថុ និងឥណទាន។ ការឆបោកត្រូវបានធ្វើឡើងតាមរយៈ Email, SMS និងការហៅទូរស័ព្ទ ដែលហេគឃ័របន្លំជាបុគ្គលិកធនាគារ និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ដើម្បីឆបោកជនរងគ្រោះ និងករណីខ្លះទៀតជាការហៅទូរស័ព្ទ “Son In Distress” និងបញ្ជូន Notes ពីក្រុមហ៊ុនបច្ចេកវិទ្យា។

ជាក់ស្តែង ហេគឃ័របានបន្លំជាបុគ្គលិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ធ្វើជាបញ្ជូនកុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកពីអ្នកផ្គត់ផ្គង់ទៅអង្គភាពព្រហ្មទណ្ឌ។ នៅក្នុងការឆបោកផ្សេងទៀត ហេគឃ័រក៏បានលួចចូលប្រើប្រាស់ Customer Databases ដោយគ្មានការអនុញ្ញាតនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយធ្វើជាផ្ញើប្រាក់ចូលទៅគណនីអតិថិជន និងក្រោយមកទាក់ទងទៅអតិថិជនថាប្រាក់បញ្ញើនោះមានកំហុសផ្សេងៗ ដើម្បីឲ្យអតិថិជនត្រូវផ្ញើត្រលប់មកហេគឃ័រវិញ ដោយគ្រាន់តែចុចលើលីងដែលផ្តល់ដោយក្រុមហេគឃ័រ (លីងនោះគឺជាមេរោគសម្រាប់ចាប់យកអត្តសញ្ញាណជនរងគ្រោះ)។ ក្រៅពីនោះ ក្រុមឧក្រឹដ្ឋជនក៏ជាប់ចោទពីបទស្វែងរកប្រាក់ពីការលក់គេហទំព័រក្លែងក្លាយរបស់ធនាគារ, កម្មវិធីផ្ញើសារ និងប្រមូលព័ត៌មានតាមរយៈវេទិកាឯកទេស។

ទីភ្នាក់ងារប៉ូលីសបាននិយាយថា មេក្លោងនៅពីក្រោយបទល្មើសនេះបានប្រើឯកសារមិនពិត ប្រើបច្ចេកទេសក្លែងបន្លំដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ និងស្វែងរកប្រាក់ចំណេញពី Crypto Assets។ ការវិវឌ្ឍមកប៉ុន្មានខែបន្ទាប់ពីប៉ូលីសជាតិអេស្បាញបានចាប់ខ្លួនបុគ្គលចំនួន ៥៥រូប របស់ក្រុម Barcelona ដែលគេស្គាល់ថាជា Black Panthers ហើយត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងលើគណនីធនាគារដោយការប្តូរស៊ីមទូរសព័្ទ (SIM swapping) ដើម្បីលួចប្រាក់ពីជនរងគ្រោះប្រមាណជា ១០០នាក់នូវទឹកប្រាក់សរុបចំនួន 250,000អឺរ៉ូ។

ក្រៅពីនោះ ទីភ្នាក់ងារក៏បានរកឃើញគ្រោងការណ៍លាងលុយថ្មីមួយទៀត នៅក្នុងការឆបោកនៅប្រទេសចិន ដែលកំពុងតែប្រើកម្មវិធីផ្តល់ប្រាក់កម្ចីភ្លាមៗក្លែងក្លាយ និងការទូទាត់ Unified Payment Interface (UPI) របស់ប្រទេសឥណ្ឌា ដើម្បីបញ្ឆោតជនរងគ្រោះឱ្យបែងចែកថវិការបស់ពួកគេ បើយោងតាម CloudSEK។ ការឆបោកពាក់ព័ន្ធនឹងការបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីភ្លាមៗរបស់ប្រព័ន្ធដំណើរការ Android នៅពេលដែលជនរងគ្រោះដំឡើងកម្មវិធីភ្លាម ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានរបស់ជនរងគ្រោះក៏ត្រូវបានបង្ហាញផងដែរ។ អ្នកស្រាវជ្រាវសុវត្ថិភាពបានថ្លែងថា សេវា UPI ផ្តល់នូវដំណើរការ ប៉ុន្តែមិនបានគ្របដណ្តប់លើច្បាប់ការពារការលាងលុយកខ្វក់ (PMLA) ទេ។ ហេគឃ័រអាចប្រើលេខទូរសព័្ទភ្ជាប់ជាមួយគណនីជនរងគ្រោះ ដើម្បីដំណើរការ Transactions ខុសច្បាប់បាន៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here