ក្រសួង MIIT នៃប្រទេសចិនណែនាំពីគម្រោង Color-Coded Action ដើម្បីគ្រប់គ្រងឧប្បត្តិហេតុ

0

កាលពីថ្ងៃសុក្រ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិនបានបង្ហើបប្រាប់ពីសំណើលម្អិតគម្រោងរបស់ខ្លួនដើម្បីរៀបចំព្រឹត្តិការណ៍សុវត្ថិភាពទិន្នន័យនៅក្នុងប្រទេសដោយប្រើ Color-Coded System។

បើយោងតាមសំដីរបស់ក្រសួងបានឱ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីជំរុញសមត្ថភាពឆ្លើយតបដ៏ទូលំទូលាយលើឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យ ក៏ដើម្បីធានានូវការគ្រប់គ្រងឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការកាត់បន្ថយនិងលុបបំបាត់នូវគ្រោះថា្នក់និងហានិភ័យដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុដល់សុវត្ថិភាពទិន្នន័យ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់បុគ្គលនិងអង្គភាព ក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ ព្រមទាំងផលប្រយោជន៍សាធារណៈ។ ឯកសារចំនួន ២៥ទំព័ររៀបរាប់ពីបញ្ហាជុំវិញឧប្បត្តិហេតុនៅក្នុងនោះរួមមានទិន្នន័យដែលត្រូវបានប្រើប្រាស់ដោយខុសច្បាប់ លេចធ្លាយ បំផ្លាញ ឬរំខាន ហើយត្រូវបានចាត់ចូលជា ៤ថ្នាក់តាមឋានានុក្រម ដោយផ្អែកលើវិសាលភាព និងកម្រិតនៃគ្រោះថ្នាក់ដែលបង្កឡើងដូចជា៖

១. ក្រហម៖ ជាកម្រិតទី១ (សំខាន់ខ្លាំង (Especially Significant)) សំដៅដល់ការបិទដ៏ទូលំទូលាយ (Widespread Shutdowns) ការបាត់បង់សមត្ថភាពដំណើរការអាជីវកម្មដ៏ច្រើន ការរំខានដែលកើតឡើងដោយសារភាពមិនប្រក្រតីធ្ងន់ធ្ងរដែលមានរយៈពេលចាប់ពី ២៤ម៉ោង ការរំខានដល់ Radio សំខាន់ៗចាប់ពី ២៤ម៉ោង ការខាតបង់ដល់សេដ្ឋកិច្ចប្រមាណជា ១ពាន់លានយ័ន ឬប៉ះពាល់ដល់ព័ត៌មានឯកជន (Personal Information) ចាប់ពី ១០០លាននាក់ ឬព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ (Sensitive Personal Information) ចាប់ពី ១០លាននាក់។

២. ទឹកក្រូច៖ កម្រិតទី២ (សំខាន់ (Significant)) សំដៅដល់ការបិទ (Shutdown) និងរំខានដល់ប្រតិបត្តិការចាប់ពី ១២ម៉ោង ការរំខានដល់ Radio សំខាន់ៗចាប់ពី ១២ម៉ោង ការខាតបង់ដល់សេដ្ឋកិច្ចនៅចន្លោះពី ១០០លាន-១០០០លានយ័ន ឬប៉ះពាល់ដល់ព័ត៌មានឯកជន (Personal Information) ចាប់ពី ១០លាននាក់ ឬព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន (Sensitive Personal Information) ចាប់ពី ១លាននាក់។

៣. លឿង៖ កម្រិតទី៣ (ធំ (Large)) សំដៅដល់ការរំខានដល់ប្រតិបត្តិការនៅក្នុងរយៈពេលចាប់ពី ៨ម៉ោង ការរំខានដល់ Radio សំខាន់ៗចាប់ពី ៨ម៉ោង ខូចខាតផ្នែកសេដ្ឋកិច្ចនៅចន្លោះពី ៥០លាន-១០០លានយ័ន ឬប៉ះពាល់ដល់ព័ត៌មានឯកជន (Personal Information) ចាប់ពី ១លាននាក់ ឬព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន (Sensitive Personal Information) ចាប់ពី ១០០ពាន់នាក់។

៤. ខៀវ៖ កម្រិតទី៤ (ទូទៅ (General)) សំដៅដល់ឧប្បត្តិហេតុតូចៗដែលបណ្តាលឱ្យរំខានដល់ដំណើរការក្រោម ៨ម៉ោង ខូចខាតដល់សេដ្ឋកិច្ចក្រោម ៥០លានយ័ន ឬប៉ះពាល់ព័ត៌មានបុគ្គលក្រោម ១លាននាក់ ឬព័ត៌មានសម្ងាត់បុគ្គលក្រោម ១០០ពាន់នាក់។

ច្បាប់ថ្មីនេះក៏តម្រូវឱ្យក្រុមហ៊ុនដែលរងផលប៉ះពាល់ធ្វើការវាយតម្លៃដើម្បីកំណត់ពីទំហំនៃឧប្បត្តិហេតុ និងប្រសិនបើវាធ្ងន់ធ្ងរ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ទីរឧស្សាហកម្មខេត្ត (Local Industry Supervision Department) ដោយមិនត្រូវលុបចោល ឬលាក់បាំងការពិត ឬផ្តល់នូវព័ត៌មានមិនពិតណាមួយឡើយ។ សេចក្តីព្រាងច្បាប់នេះបានលើកឡើងថា ប្រសិនបើមន្ទីរឧស្សាហកម្មខេត្តចាប់ផ្តើមវាយតម្លៃថាវាជាឧប្បត្តិហេតុធ្ងន់ធ្ងរ នោះមន្ទីរនឹងរាយការណ៍ទៅកាន់ការិយាល័យយន្តការ (Mechanism Office) ដោយអនុលោមតាមលក្ខខណ្ឌ “10 Minutes By Phone And 30 Minutes In Writing” បន្ទាប់ពីរកឃើញឧប្បត្តិហេតុ។ ផ្អែកលើការកម្រិតឆ្លើយតបនៃដំណើរការ (Red ឬ Orange) ការិយាល័យយន្តការត្រូវបានសង្ឃឹមថានឹងរាយការណ៍ទៅកាន់ក្រសួង MIIT។ សេចក្តីព្រាងច្បាប់នេះនឹងបើកចំហទទួលយកការរិះគន់កែលម្អពីសាធារណៈជនរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៤៕

https://thehackernews.com/2023/12/chinas-miit-introduces-color-coded.html

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here