មេរោគ JaskaGO ដែលសរសេរលើកម្មវិធី Go បានវាយប្រហារលើប្រព័ន្ធប្រតិបត្តិការ Windows និង macOS

0

មេរោគថ្មីត្រូវបានគេស្គាល់ឈ្មោះថា JaskaGO ជាប្រភេទមេរោគមានសមត្ថភាពក្នុងការលួចយកព័ត៌មាន បានធ្វើការគំរាមកំហែងដល់ Cross-Platform និងលួចជ្រៀតចូលប្រព័ន្ធដំណើរការ Windows និង Apple macOS។

បន្ទប់ស្រាវជ្រាវ AT&T Alien Labs បានរកឃើញថា មេរោគត្រូវបានបំពាក់ជាមួយ Extensive Array of Commands ពី Command-and-Control (C&C) Server របស់ហេគឃ័រ។ មេរោគនេះត្រូវបានបង្កើតឡើងសម្រាប់ដំណើរការលើ macOS កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយបន្លំខ្លួនជាប្រភេទកម្មវិធីស្របច្បាប់ដូចជាកម្មវិធី CapCut។ អញ្ញត្តិផ្សេងទៀតនៃមេរោគបានបន្លំជា AnyConnect និង Security Tools។ នៅពេលដែលបានដំឡើងរួចរាល់ មេរោគ JaskaGO វានឹងធ្វើការឆែករកមើលថាតើវាកំពុងតែដំណើរការនៅក្នុងមជ្ឈដ្ឋាន Virtual Machine (VM) ឬអត់ ហើយប្រសិនបើវាពិតជាដំណើរការនៅលើនោះមែន វានឹងបង្កជាហានិភ័យដូចជា Pinging Google ឬ Printing a Random Number ក្នុងគោលបំណងដើម្បីគេចខ្លួនពីការតាមចាប់ភ្លាមៗ។

នៅក្នុងបរិបទផ្សេងទៀត មេរោគ JaskaGO បានធ្វើប្រតិបត្តិការដើម្បីប្រមូលយកព័ត៌មានរបស់ប្រព័ន្ធជនរងគ្រោះ និងបង្កើតទំនាក់ទំនងទៅកាន់ C&C របស់វាដើម្បីទទួលបានការណែនាំបន្ថែមរួមមានប្រតិបត្តិការ Shell Commands, រាប់ចាប់ពីដំណើរការ (Enumerating Running Processes) និងដោនឡូត Payloads បន្ថែម។ វាក៏មានសមត្ថភាពក្នុងការ Modify ទៅលើ Clipboard ដើម្បីលួចប្រាក់គ្រីបតូដោយការជំនួសអាសយដ្ឋាន Wallet និងលួចបង្ហូរឯកសារ ព្រមទាំងទិន្នន័យចេញពី Web Browsers។

អ្នកស្រាវជ្រាវ Ofer Caspi បានថ្លែងថា នៅលើប្រព័ន្ធប្រតិបត្តិការ macOS មេរោគ JaskaGO ដំណើរការច្រើនជំហានដើម្បីអាចបង្កើតលំនឹងវត្តមានរបស់ខ្លួនទើបអាចស្ថិតនៅក្នុងប្រព័ន្ធបាន។ ជាងនេះមេរោគនេះមានសមត្ថភាពដំណើរការដោយខ្លួនវាជា root Permissions ដើម្បីអាចបិទការការពារ Gatekeeper និងបង្កើត Custom Launch Daemon ឬបង្កើតនូវមុខងារផ្សេងៗ ដើម្បីធានាថាវាអាចដំណើរការបានដោយស្វ័យប្រវត្តិនៅពេលចាប់ផ្តើមប្រព័ន្ធដំណើរការ (System Startup)។

បច្ចុប្បន្ន ក្រុមហ៊ុននៅពុំទាន់ដឹងពីរបៀបចែកចាយរបស់មេរោគនេះនៅឡើយទេ បូករួមទាំងការបញ្ចូលនូវការឆបោកបែប Phishing ឬ malvertising ថែមទៀត។ ចំពោះទំហំនៃការខូចខាតក៏នៅពុំទាន់ដឹងច្បាស់នៅឡើយទេ។ អ្នកស្រាវជ្រាវ Caspi បានថ្លែងថា មេរោគ JaskaGO រួមចំណែកក្នុងការអភិវឌ្ឍកម្មវិធី Go Programming Language។ កម្មវិធី GO ឬ Golang ត្រូវបានគេទទួលស្គាល់ពីភាពដ៏សាមញ្ញ ប្រសិទ្ធភាព និងសមត្ថភាព Cross-platform របស់វា។ ជាងនេះទៀត គឺភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីនេះ វាបានក្លាយជាកម្មវិធីមួយដ៏ទាក់ទាញសម្រាប់អ្នកបង្កើតមេរោគផងដែរ៕

https://thehackernews.com/2023/12/new-go-based-jaskago-malware-targeting.html

ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here