ក្រុមហេគឃ័រកេងចំណេញលើបញ្ហា Zero-day ថ្មីនៅក្នុង ESG Appliances របស់ក្រុមហ៊ុន Barracuba

0

ក្រុមហ៊ុន Barracuba បានបង្ហាញថាហេគឃ័រចិនបានព្យាយាមកេងចំណេញលើបញ្ហា Zero-day ថ្មីនៅក្នុង Email Security Gateway (ESG) Appliances ដើម្បីដាក់ពង្រាយ BackDoor នៅលើ “Limited Number” របស់ឧបករណ៍ (Devices)។

ភាពងាយរងគ្រោះ CVE-2023-7102 គឺជាបញ្ហាទាក់ទងទៅនឹងករណីរបស់ប្រតិបត្តិការកូដបញ្ជាតាមចិត្ត ដែលមាននៅ Third-Party និង Open-Source Library Spreadsheet::ParseExcel ដែលត្រូវបានប្រើដោយ Amavis Scanner នៅក្នុង Gateway។ ក្រុមហ៊ុនបានថ្លែងថា សកម្មភាពរបស់ជនដៃដល់ត្រូវបានតាមដានដោយក្រុមហ៊ុន Mandiant ដែលគ្រប់គ្រងដោយក្រុមហ៊ុន Google-Owned Mandiant ដែលមានឈ្មោះថា UNC4841 ត្រូវបានភ្ជាប់ទៅកាន់ការកេងចំណេញដ៏សកម្មរបស់ Zero-day នៅក្នុងឧបករណ៍ Barracuba (CVE-2023-2868, CVSS score: 9.8) កាលពីដើមឆ្នាំ។ ការកេងចំណេញលើបញ្ហាថ្មីនេះបានជោគជ័យដោយការប្រើ Crafted Microsoft Excel Email Attachment និងជាការ Followed ដោយការដាក់ពង្រាយអញ្ញត្តិថ្មីរបស់ការដាក់បញ្ចូលឈ្មោះ SEASPY និង SALTWATER ដែលត្រូវបានបំពាក់ដើម្បីផ្តល់នូវវត្តមាន (Persistence) និងសមត្ថភាពប្រតិបត្តិការបញ្ជា (Command Execution)។ ក្រុមហ៊ុន Barracuba បានថ្លែងថា ក្រុមហ៊ុនបានបញ្ចេញនូវបច្ចុប្បន្នភាពសម្រាប់ការពារសុវត្ថិភាពដែលបាន Applied ដោយស្វ័យប្រវត្តិកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនត្រូវការអន្តរាគមន៍ពីអ្នកប្រើប្រាស់ឡើយ។ ជាងនេះក្រុមហ៊ុនក៏បានបន្ថែមថា ក្រុមហ៊ុនបានដាក់ពង្រាយ Patch ដើម្បីដោះស្រាយបញ្ហាដែលបានគ្រប់គ្រងទៅលើ ESG Appliances និងបានបង្ហាញ Indicators ត្រូវបានសម្របសម្រួលទាក់ទងនឹងវ៉ារ្យង់មេរោគដែលបានកំណត់អត្តសញ្ញាណថ្មី។ ក្រុមហ៊ុននៅពុំទាន់បានបង្ហាញពីវិសាលភាពនៃការខូចខាតនៅឡើយទេ។

ក្រុមហ៊ុនបានថ្លែងថា កំហុសដើមនៅក្នុង Spreadsheet::ParseExcel Perl module (version 0.65)  នៅពុំទាន់បាន Patched និងត្រូវបានចាត់ចូលជា CVE identifier CVE-2023-7101 ដែលតម្រូវឱ្យអ្នកប្រើប្រាស់ (Downstream Users) ដើម្បីចាត់វិធានការដោះស្រាយសមស្របមួយ។ យោងតាមក្រុមហ៊ុន Mandiant ដែលកំពុងតែស៊ើបការណ៍លើយុទ្ធនាការនេះបានឱ្យដឹងថា ស្ថាប័នឯកជន និងរដ្ឋភាគច្រើន សរុបទៅមិនតិចជាង 16ប្រទេសដែលត្រូវបានវាយប្រហារ និងរងផលប៉ះពាល់តាំងពីខែតុលា ឆ្នាំ២០២៣។ ការវិវឌ្ឍចុងក្រោយបានឱ្យដឹងថា UNC4841 បានប្រើប្រាស់យុទ្ធសាស្រ្ត និងបច្ចេកទេសថ្មី ដើម្បីរក្សានូវប្រសិទ្ធភាពនៃការចូលទៅកាន់គោលដៅ និងនៅពេលដែលចន្លោះប្រហោងត្រូវបានបិទ៕

https://thehackernews.com/2023/12/chinese-hackers-exploited-new-zero-day.html

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here