ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ពិន័យប្រាក់ ១០លានដុល្លារ ចំពោះប្រតិបត្តិការ Robocall ខុសច្បាប់របស់សេវា XCast

0

កាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានថ្លែងថា ខ្លួនបានដោះស្រាយបញ្ហា VoIP Service Provider XCast ចំពោះការចោទប្រកាន់ថា ខ្លួនបានជួយសម្រួលដល់យុទ្ធនាការទីផ្សារតាមទូរស័ព្ទខុសច្បាប់តាំងពីខែមករា ឆ្នាំ២០១៨ មក ដែលផ្ទុយនឹងច្បាប់នៃការលក់តាមទូរស័ព្ទ (Telemarketing Sales Rule (TSR))។

ជាងនេះទៀត ការហាមឃាត់ក្រុមហ៊ុនមិនឱ្យបំពានច្បាប់ ដែលមានចែងបទបញ្ជាឱ្យក្រុមហ៊ុនបំពេញនូវវិធានការអនុលោមភាពផ្សេងៗរួមទាំងការបង្កើតដំណើរការពិនិត្យអតិថិជនរបស់ខ្លួន និងប្រកាស Telemarketing ខុសច្បាប់។ ក្រុមហ៊ុនត្រូវបានពិន័យជាប្រាក់ចំនួន ១០លានដុល្លារ និងត្រូវបានផ្អាកពិន័យដោយសារតែអសមត្ថភាពក្នុងការបង់ប្រាក់របស់ XCast។ ក្រសួងយុត្តិធម៌ (DoJ) បានថ្លែងថា XCast បានផ្តល់នូវសេវា VoIP ដែលបញ្ជូនទូរស័ព្ទ Robocall រាប់ពាន់លានដោយខុសច្បាប់ទៅកាន់អតិថិជនជនជាតិអាមេរិករួមមានទាំងទូរស័ព្ទក្លែងបន្លំ ដែលលើកឡើងថាមានប្រភពចេញពីភ្នាក់ងាររដ្ឋាភិបាល។ ការទូរស័ព្ទនេះបញ្ជូនសារ Prerecorded Marketing Messages ដែលភាគច្រើនផ្ញើទៅកាន់លេខភាគច្រើនមាននៅក្នុងបញ្ជី National Do not Call Registry។ ដើម្បីធ្វើឱ្យបញ្ហាកាន់តែអាក្រក់ ហើយភាគច្រើននៃការបន្លំហៅទូរស័ព្ទបានអះអាងថាមានទំនាក់ទំនងជាមួយអង្គភាពរដ្ឋាភិបាល ឬបំភាន់ទាំងស្រុងក្នុងការប៉ុនប៉ងបោកបញ្ឆោតជនរងគ្រោះឱ្យធ្វើការបញ្ជាទិញ។ ឧទាហរណ៍ ករណីខ្លះបានលើកឡើងថាមានប្រភពមកពី Social Security Administration និងគំរាមថានឹងកាត់ផ្តាច់សេវាសាធារណៈ (Utility) របស់អ្នកទទួលទូរស័ព្ទ ប្រសិនបើពួកគេមិនព្រមបង់ប្រាក់ភ្លាមៗតាមតម្រូវការនោះទេ។ ករណីខ្លះទៀត អតិថិជនត្រូវបានបញ្ចុះបញ្ចូលឱ្យបង់ថ្លៃកាតឥណទានទៀតផង។

ជាផ្នែកមួយនៃដំណោះស្រាយ XCast ត្រូវបានបញ្ជាឱ្យផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមិនគោរពច្បាប់ទីផ្សារ Telemarketing អាមេរិក។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានថ្លែងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Los Angeles មិនបានគិតគូររកដំណោះស្រាយសោះ បើទោះបីជាក្រុមហ៊ុនកំពុងតែត្រូវបានព្រមានជាច្រើនដងច្រើនសារអំពីបញ្ហា Robocallers ខុសច្បាប់ដែលកំពុងតែប្រើប្រាស់សេវារបស់ក្រុមហ៊ុននោះក្តី។ គណៈកម្មាការ FTC បានបន្តថា បទបញ្ជានេះបានរារាំង XCast Labs មិនឱ្យផ្តល់សេវា VoIP ទៅកាន់ក្រុមហ៊ុនណាដែលមិនមាននីតិវិធីស្វ័យប្រវត្តិដើម្បីទប់ស្កាត់ (Block) ការហៅទូរស័ព្ទដែលបង្ហាញ Invalid Caller ID Phone Numbers ឬមិនត្រូវបានផ្ទៀងផ្ទាត់តាមរយៈ FCC’s STIR/SHAKEN Authentication Framework នោះទេ។ ការវិវឌ្ឍមានផ្តល់ជូននៅពេលដែល FTC បានប្រកាសហាមឃាត់នៅលើ Response Tree ពីការជួយជនខិលខូចហៅទូរស័ព្ទ Robocalls ឬ Calls ទៅកាន់លេខទូរស័ព្ទណានៅក្នុងបញ្ជី Do Not Call Registry។

ពាក្យបណ្តឹងបានចោទប្រកាន់ក្រុមហ៊ុននៅ Califonian ពីដំណើរការនៅលើគេហទំព័រជាង ៥០ ដូចជា PatrioRefi.com, AbodeDefense.com និង TheRetailRewards.com ដែលបានបោកបញ្ឆោតអ្នកប្រើឱ្យផ្តល់​នូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអាចខ្ចីប្រាក់ និងសេវាកម្ចីផ្សេងទៀត។ បន្ទាប់មកជនខិលខូចបានលក់ព័ត៌មានដែលប្រមូលបានពីអ្នកប្រើប្រាស់រាប់សែននាក់ទៅកាន់ Telemarketers ដែលប្រើព័ត៌មានទាំងនោះដើម្បីហៅទូរស័ព្ទខុសច្បាប់ (Telemarketing Calls) រាប់លានរួមទាំង Robocalls ទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេស៕

https://thehackernews.com/2024/01/doj-slams-xcast-with-10-million-fine.html

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០៤

LEAVE A REPLY

Please enter your comment!
Please enter your name here