ក្រុមហ៊ុន Google ព្រមដោះស្រាយបណ្តឹង ៥ពាន់លានដុល្លារ ចំពោះករណី “Incognito Mode”

0

ក្រុមហ៊ុន Google ព្រមដោះស្រាយពាក្យបណ្តឹងកាលពីខែមិថុនា ឆ្នាំ២០២០ ពីបទចោទប្រកានថា ក្រុមហ៊ុនជាដើមហេតុបណ្តាលឱ្យហេគឃ័រអាចលួចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់តាមរយៈការប្រើ “Incognito” ឬ “Private” Mode នៅលើ Web Browsers។

នៅក្នុងបណ្តឹងបានបង្ហាញថា ទំហំនៃការខូចខាតបើគិតជាទឹកប្រាក់មិនតិចជាង ៥ពាន់លានដុល្លារទេ។ លក្ខខណ្ឌនៃការទូទាត់មិនត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈទេ។ ដើមបណ្តឹងបានចោទប្រកាន់ពីបញ្ហានេះថា បានបណ្តាលឱ្យក្រុមហ៊ុនប្រមូលយកព័ត៌មានដោយគ្មានការទទួលខុសត្រូវ ពីអ្នកប្រើដែលពួកគេគិតថាពួកគេបានចាប់យកនូវការការពារឯកជនភាពតាមអនឡាញ (Privacy Online) ទាំងនោះទៅវិញ។

ក្រុមហ៊ុន Google បានច្រានចោលពាក្យបណ្តឹង ដែលបង្ហាញសារថាក្រុមហ៊ុនបង្ហាញ (Displayed) ព័ត៌មានឯកជនភាព នៅពេលអ្នកប្រើបើក (Turn On) Chrome’s Incognito Mode ដែលប្រាប់អ្នកប្រើប្រាស់ថា សកម្មភាពរបស់ពួកគេអាចនឹងបង្ហាញ (Visible) ទៅកាន់គេហទំព័រដែលពួកគេចូលប្រើ (Visit) រួមមានបុគ្គលិកក្រុមហ៊ុន ឬសាលារៀន ឬអ្នកផ្តល់សេវាអ៊ីនធឺណិត។ គួរកត់សម្គាល់ដែរថា ការបើក (Enable) Incognito ឬ Private Mode នៅក្នុង Web Browser មានផ្តល់ជូនអ្នកប្រើប្រាស់ ដែលជ្រើសរើសយក Search Internet ដោយមិនរក្សាសកម្មភាពរបស់ពួកគេទុក (Saved) នៅក្នុង Browser ទេ។ ទាក់ទងនឹងបញ្ហានេះ គេហទំព័រដែលប្រើបច្ចេកទេស Advertising និងវិភាគ APIs នៅតែអាចតាមដាន (Track) អ្នកប្រើប្រាស់នៅក្នុង Incognito Session និងអាចដឹង (Correlate) ពីសកម្មភាពដែលត្រូវគ្នា (Matching) នឹងអាសយដ្ឋាន IP បានថែមទៀត។

ចៅក្រម Yvonne Gonzalez Rogers នៅប្រទេសអាមេរិកបានសម្រេចថា ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Google ផ្អែកលើដើមបណ្តឹងបានយល់ព្រមឱ្យ Google ប្រមូលទិន្នន័យរបស់ពួកគេ ខណៈពេលពួកគេ Browsing នៅក្នុង Private Mode។ តុលាការមិនអាចស្វែងរកបញ្ហាផ្នែកច្បាប់ ពាក់ព័ន្ធនឹងករណីអ្នកប្រើប្រាស់បានយល់ព្រមចំពោះការប្រមូលទិន្នន័យនៅពេលមានបញ្ហានោះទេ៕

https://thehackernews.com/2024/01/google-settles-5-billion-privacy.html

ប្រភពព័ត៌មាន៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here