ក្រុមហ៊ុន Apple បានចាប់ផ្តើមបង់ប្រាក់បណ្តឹងដែលលើកឡើងថា ក្រុមហ៊ុននេះបានបន្ថយល្បឿនដំណើរការទូរស័ព្ទ iPhone នៅអាមេរិក។ ដើមបណ្តឹង ឬអ្នកមានបញ្ហានឹងទទួលបានប្រាក់សរុបចំនួន ៥០០លានដុល្លារ បើទូទាត់ទៅម្នាក់ៗ ឬមួយករណីបានទឹកប្រាក់ប្រមាណជា ៩២ដុល្លារ។
ក្រុមហ៊ុន Apple បានយល់ព្រមដោះស្រាយរឿងក្តីកាលពីឆ្នាំ២០២០ ដោយបានលើកឡើងថាខ្លួនបានបដិសេធថាមិនបានធ្វើអ្វីខុស ប៉ុន្តែក្រុមហ៊ុនមានការព្រួយបារម្ភពាក់ព័ន្ធនឹងតម្លៃនៃការបន្តវិវាទនេះ។ ករណីស្រដៀគ្នាដែរ នៅអង់គ្លេសពិន័យជាប្រាក់ប្រមាណជា ១,៦ពាន់លានដុល្លារ។ ចំពោះករណីរឿងក្តីនៅអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលក្រុមហ៊ុន Apple បានបញ្ជាក់ការសង្ស័យនៅក្នុងចំណោមម្ចាស់ទូរស័ព្ទដោយទទួលស្គាល់ថា ខ្លួនមានចេទនាបន្ថយល្បឿន iPhone មួយចំនួននៅពេលទូរស័ព្ទកាន់តែចាស់។ ក្រុមហ៊ុននិយាយថា អាយុកាលរបស់ថ្ម ដំណើរការ (Performance) របស់ទូរសព័្ទធ្លាក់ចុះ ដូច្នេះការបន្ថយល្បឿនដើម្បីធ្វើឱ្យអាយុកាលរបស់ទូរស័ព្ទប្រើបានយូរ។ ប៉ុន្តែក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទ បិទដំណើរការរបស់ទូរស័ព្ទទូទៅដោយមិនប្រាប់អតិថិជនរបស់ខ្លួន និងបង្កជាចលាចលនៅក្នុងក្រុមហ៊ុនបណ្តាលឱ្យមានការកាត់បន្ថយតម្លៃថ្ម (Battery) ជំនួសវិញដើម្បីដោះស្រាយបញ្ហា។
បណ្តឹងនេះបានឡើងដល់សកម្មភាពច្បាប់អាមេរិក នៅពេលដោះស្រាយបញ្ហា វាត្រូវបានវាយតម្លៃថាអតិថិជនម្នាក់ៗប្រហែលជាអាចទទួលបានប្រាក់សំណងប្រមាណជា ២៥ដុល្លារ ប៉ុន្តែការបង់ប្រាក់សំណងពិតប្រាកដមានចំនួនប្រមាណជា ៤ដងឯណោះ។
នៅអង់គ្លេស ក្រុមហ៊ុន Apple បានចាញ់ការប្តឹងតវ៉ាទ្រង់ទ្រាយធំស្រដៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន។ រឿងក្តីនេះកើតឡើងចេញពីលោក Justin Gutmann កាលពីពាក់កណ្តាលឆ្នាំ២០២២ តំណាងឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ប្រមាណជា ២៤លាននាក់។ ក្រុមហ៊ុន Apple បានចោទប្រកាន់ បណ្តឹងនោះថា “គ្មានមូលដ្ឋាន” និងបានថ្លែងថា “យើងមិនធ្លាប់ធ្វើរឿងទាំងនេះ និងនឹងមិនធ្វើវាទេ (ធ្វើរឿងគ្រប់យ៉ាងក្នុងបំណងកាត់បន្ថយអាយុផលិតផលរបស់ Apple ឬកាត់បន្ថយបទពិសោធអ្នកប្រើប្រាស់ដើម្បីឱ្យអ្នកប្រើប្រាស់ Upgrades នោះទេ)”។ លោក Gutmann បានប្រាប់សារព័ត៌មាន BBC ថា លោកសប្បាយចិត្តដែលបានដឹងពីការបង់ប្រាក់សំណងធ្វើឡើងនៅអាមេរិក ប៉ុន្តែលោកបានព្រមានថាក្រុមហ៊ុនមិនមានដំណោះស្រាយនៅក្នុងប្រទេសអង់គ្លេសនោះទេ។ វាជាជ័យជំនះប្រកបដោយក្រមសីលធម៌ ប៉ុន្តែវាគ្មានប្រយោជន៍អ្វីច្រើនសម្រាប់លោកទេ។ លោកនឹងបន្តប្តឹងក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយជូនជនរងគ្រោះនៅប្រទេសអង់គ្លេស។ លោកបានថ្លែងថា ក្រុមហ៊ុន Apple ព្យាយាមមិនព្រមដោះស្រាយបញ្ហានៅប្រទេសអង់គ្លេសទេ ជារឿងក្តីត្រូវចូលខ្លួនទៅបកស្រាយនៅសាលាឧទ្ធរណ៍លើកក្រោយ ហើយត្រូវពិចារណាកោះហៅក្រុមហ៊ុនឱ្យបញ្ឈប់សំណុំរឿងនេះ។ លោកបាននិយាយថា វាពិបាកក្នុងការកំណត់ពេលវេលាលើអ្វីដែលនឹងមកដល់ ប៉ុន្តែលោកសង្ឃឹមថា ក្រុមហ៊ុននឹងត្រូវបានកាត់ទោសនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕
https://www.bbc.com/news/technology-67911517
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤