តើអ្នកគួរធ្វើយ៉ាងណាប្រសិនបើត្រូវបានគេហេគ?  

0

ប្រសិនបើវាកើតឡើងរួចហើយ និងអ្នកត្រូវបានហេគ បន្ទាប់មកអ្នកគួរតែដោះស្រាយភ្លាមដើម្បីកាត់បន្ថយហានិភ័យ និងការពារឧបករណ៍របស់អ្នក។

ខាងក្រោមនេះគឺជាជំហានខ្លះៗដែលអ្នកគួរតែអនុវត្ត៖

១. ប្តូរលេខសម្ងាត់របស់អ្នក៖

ប្រសិនបើហេគឃ័របានកត់ត្រាលេខសម្ងាត់របស់អ្នកដោយប្រើប្រាស់ Keylogger ពួកគេអាចដំណើរការគណនីអនឡាញ និងអាចលួចទិន្នន័យ ឬប្រាក់របស់អ្នកបាន។ នៅលើឧបករណ៍ផ្សេងៗដែលអ្នកប្រើប្រាស់ (ឧ. កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុរបស់អ្នក) អ្នកគួរតែផ្លាស់ប្តូរលេខសម្ងាត់គ្រប់គណនីដែលសំខាន់ៗដូចជា អ៊ីម៉ែល ធនាគារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ល។ អ្នកត្រូវតែធ្វើនៅលើឧបករណ៍ផ្សេងពីឧបករណ៍ដែលបានឆ្លង ឬគ្រប់គ្រងដោយហេគឃ័រ ដូច្នេះហេគឃ័រមិនអាចកត់ត្រាការផ្លាស់ប្តូរលេខសម្ងាត់ថ្មីរបស់អ្នកនៅលើឧបករណ៍ដែលមិនបានហេគនោះទេ។ ក្រៅពីនេះ អ្នកគួរតែប្រើលេខសម្ងាត់ដែលរឹងមាំ និងពិបាកនឹកស្មាន ឬ Crack។ អ្នកក៏អាចប្រើប្រាស់កម្មវិធី Password Manager ដើម្បីបង្កើត និងរក្សាលេខសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាពផងដែរ។

២. តាមដានគណនី និងចរន្តប្រាក់ (Transactions) របស់អ្នក៖

អ្នកគួរតែឆែកគណនីអនឡាញ និងចលនាប្រាក់របស់អ្នកឱ្យទៀងទាត់ ដើម្បីស្វែងរកសកម្មភាពចម្លែក ឬគ្មានការអនុញ្ញាតផ្សេងៗ។ ប្រសិនបើអ្នកដឹងថាមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើង សូមរាយការណ៍ទៅកាន់អ្នកផ្តល់សេវា ឬអាជ្ញាធរជាបន្ទាន់។ អ្នកគួរតែ Review របាយការណ៍ក្រេឌីត​កាត និងសូចនាករឥណទាន (Scores) របស់អ្នក ដើម្បីដឹងពីសញ្ញារបស់ចោរ ឬការឆបោក។

៣. ប្រើប្រាស់ការការពារការលួចអត្តសញ្ញាណ៖

ក្រុមហ៊ុនដែលមានការពារការលួចអត្តសញ្ញាណអាចតាមដានដឹងព័ត៌មានផ្ទាល់ខ្លួនដូចជា Home Title លេខសន្តិសុខសង្គម (SSN) លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែលរបស់អ្នក និងរំលឹកអ្នក ប្រសិនបើអ្នកកំពុងតែបើកគណនី។ ពួកគេក៏អាចជួយអ្នកក្នុងការបង្កកគណនីធនាគារ និងកាតរបស់ធនាគារបានផងដែរ ដើម្បីការពារពីការប្រើប្រាស់ខុសច្បាប់ដោយគ្មានការអនុញ្ញាត។

៤. ទាក់ទងធនាគារ និងក្រុមហ៊ុនកាតក្រេឌីតរបស់អ្នក៖

ប្រសិនបើហេគឃ័រទទួលបានព័ត៌មានធនាគារ ឬកាតក្រេឌីតរបស់អ្នក ពួកគេអាចប្រើវាសម្រាប់ទិញ ឬដកប្រាក់របស់អ្នកបាន។ អ្នកគួរតែទាក់ទងទៅកាន់ធនាគារ និងក្រុមហ៊ុនកាតក្រេឌីតនោះភ្លាម ដើម្បីប្រាប់ភ្នាក់ងារពីស្ថានភាពរបស់អ្នក។ ភ្នាក់ងារអាចជួយអ្នកបង្កកប្រាក់ ឬបិទកាតក្រេឌីតរបស់អ្នក បដិសេធចំពោះការបង់ប្រាក់មិនត្រឹមត្រូវ និងចេញកាតថ្មីឱ្យអ្នក។

៥. ព្រមានដល់មិត្តភក្តិ ឬក្រុមគ្រួសារអ្នកដែលមាននៅក្នុង Contact របស់អ្នក៖

ប្រសិនបើហេគឃ័របានប្រើប្រាស់អ៊ីម៉ែល ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ពួកគេអាចប្រើមធ្យោបាយទាំងនេះផ្ញើការបន្លំ ឬសារបញ្ឆោតទៅកាន់បងប្អូន មិត្តភក្តិ និងក្រុមការងារ (Contacts) របស់អ្នក។ ហេគឃ័រ ឬជនខិលខូចក៏អាចបន្លំជាអ្នក ដើម្បីស្នើសុំប្រាក់ ឬព័ត៌មានផ្ទាល់ខ្លួនពីពួកគេ។ អ្នកគួរតែប្រាប់ពួកគេ និងព្រមានពួកគេកុំឱ្យបើក ឬឆ្លើយតបសាររបស់អ្នក ប្រសិនបើមានករណីគួរឱ្យសង្ស័យ។

៦. ស្តារឧបករណ៍ (Restore Device) របស់អ្នកដោយការចូល Factory Settings

ប្រសិនបើអ្នកចង់ប្រាកដថា ឧបករណ៍របស់អ្នកពិតជាគ្មានផ្ទុកមេរោគ ឬ Spyware អ្វីនោះទេ អ្នកអាច Restore វាដោយគ្រាន់តែចូលទៅកាន់ Factory Setting។ នៅទីនោះ អ្នកអាចលុបទិន្នន័យ និង Setting ឬដំឡើងប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីថ្មីឡើងវិញ (Reinstall) Original iOS Version បាន។ ប៉ុន្តែ អ្នកគួរតែ Backup ទិន្នន័យសំខាន់ៗទុកសិន មុននឹងធ្វើបែបនេះ ឬអ្នកគួរតែ Restore វាចេញពីប្រភពដែលទុកចិត្តណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here