ក្រុមហ៊ុន Wall Street ត្រូវបានផ្អាកដំណើរការ (Offline) ដោយសារការវាយប្រហារសាយប័រ

0

ទីក្រុង New York (CNN)៖ កាលពីថ្ងៃពុធ ក្រុមហ៊ុនទីផ្សារមូលធន EquiLend បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Wall Street ចរាចរប្រាក់រាប់ទ្រីលាន (Trillions) ដុល្លារក្នុងមួយខែៗ ដោយសុវត្ថិភាពនោះត្រូវបានវាយប្រហារដោយក្រុមសាយប័រ ហើយត្រូវបានផ្អាកដំណើរការ (Offline) ប្រព័ន្ធមួយចំនួន។

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Wall Street ដែលកាន់កាប់ដោយក្រុមហ៊ុន Goldman Sachs, JPMorgan និងក្រុមហ៊ុន Wall Street សំខាន់ៗផ្សេងទៀត បានថ្លែងប្រាប់សារព័ត៌មាន CNN ថា ខ្លួនប្រហែលជាត្រូវការពេល “ពីរបីថ្ងៃ (Several Days)” ដើម្បីអាចឱ្យសេវារបស់ក្រុមហ៊ុនត្រលប់ទៅដំណើរការប្រក្រតីឡើងវិញ។ នៅក្នុងសារ អ្នកនាំពាក្យក្រុមហ៊ុន EquiLend បានថ្លែងថា កាលពីថ្ងៃចន្ទ ក្រុមហ៊ុនបានដឹងថាមានបញ្ហាបច្ចេកទេសដែលបណ្តាលឱ្យផ្នែកខ្លះនៃក្រុមហ៊ុនមិនអាចដំណើរការបាន (Offline)។

ក្រុមហ៊ុន EquiLend ក៏បានបន្តថា ខ្លួនកំពុងតែធ្វើការជាមួយក្រុមហ៊ុនសន្តិសុខសាយប័រ និងអ្នកផ្តល់យោបល់ខាងក្រៅផ្សេងទៀត ដើម្បីស៊ើបអង្កេតការវាយប្រហារ និងដោះស្រាយបញ្ហាឱ្យក្រុមហ៊ុនត្រលប់ទៅដំណើរការបានធម្មតាវិញ (Online)។ អ្នកនាំពាក្យក្រុមហ៊ុន EquiLend បានថ្លែងថា យើងបានដាក់ចេញនូវការស៊ើបអង្កេតភ្លាមៗ និងបានដឹងពីឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលពាក់ព័ន្ធនឹងការលួចចូលដំណើរការប្រព័ន្ធរបស់យើងដោយគ្មានការអនុញ្ញាត។ យើងបានចាត់វិធានការសុវត្ថិភាពភ្លាមដើម្បីសង្គ្រោះប្រព័ន្ធរបស់យើង និងកំពុងតែស្វែងរកវិធីសាស្រ្តឱ្យសេវាពាក់ព័ន្ធត្រលប់ទៅដំណើរការវិញឱ្យបានលឿន។ ក្រុមហ៊ុន EquiLend (ដែលគ្រប់គ្រងដោយក្រុមហ៊ុន Wall Street រួមមាន BlackRock និងធនាគារអាមេរិក) គឺជាតួអង្គមួយដ៏សំខាន់នៅក្នុងឧស្សាហកម្មផ្តល់ប្រាក់កម្ចីមូលប័ត្រ (Securities-Lending Industry) តាមរយៈ NGT Trading Platform របស់ខ្លួន។ មូលនិធិការពារហានិភ័យ (Hedge Funds) និងអ្នកវិនិយោគផ្សេងទៀតពឹងផ្អែកលើក្រុមហ៊ុនផ្តល់ប្រាក់កម្ចីមូលប័ត្រ ដើម្បីធ្វើការភ្នាល់ (Bet) រយៈពេលខ្លីទប់នឹងតម្លៃមូលប័ត្រ។

អ្នកនាំពាក្យ FS-ISAC បានប្រាប់សារព័ត៌មាន CNN ថា ផលប៉ះពាល់លើអ្នកលេងទីផ្សាហិរញ្ញវត្ថុមានកម្រិត (Limited)។ អ្នកនាំពាក្យបានបន្ថែមថា ការហេគប៉ះពាល់ដល់សេវាផ្តល់ប្រាក់កម្ចីមូលប័ត្រ ហើយជំរុញឱ្យក្រុមហ៊ុនត្រូវតែប្តូរទៅដំណើរការដោយការកត់ត្រាដោយប្រើដៃជំនួសវិញ។ អ្នកនាំពាក្យក៏បានបន្តថា ប្រព័ន្ធដំណើរការកំពុងតែត្រូវបានត្រួតពិនិត្យដើម្បីស្វែងរកបញ្ហាផ្សេងទៀត និងសម្របសម្រួលតាមរយៈដំណើរការឆ្លើយតបនឹងឧប្បត្តិហេតុដែលបានកើតឡើង និងភាពធន់ ដើម្បីធានាថាក្រុមហ៊ុនមានព័ត៌មានដែលត្រូវការ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន។ មន្ត្រីអាមេរិកកំពុងតែរក្សាទុកឯកសារ (Tabs) ដែលបានហេគ។

អ្នកនាំពាក្យរតនាគារ បានប្រាប់សារព័ត៌មាន CNN ថា រតនាគារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិស័យហិរញ្ញវត្ថុសំខាន់ៗ និងវិស័យដឹកនាំផ្នែកនិយ័តកម្ម ដែលកំពុងតែត្រួតពិនិត្យរួមគ្នាលើឧប្បត្តិហេតុនេះ។ កាលពីសប្តាហ៍មុន EquiLend បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីលក់ភាគហ៊ុនជាច្រើនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនឯកជនដែលរួមមាន Welsh, Carson, Anderson & Stowe៕

https://edition.cnn.com/2024/01/24/business/wall-street-firm-cyberattack/index.html

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here