សហរដ្ឋអាមេរិកបានបិទបណ្តាញហេគឃ័រចិនដែលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

0

ថ្ងៃទី២៩ ខែមករា (សារព័ត៌មាន Reuters)៖ រដ្ឋាភិបាលអាមេរិកនាពេលប៉ុន្មានខែថ្មីៗនេះបានដាក់ចេញនូវប្រតិបត្តិការបង្រ្កាបលើការរីករាលដាលនៃប្រតិបត្តិការហេគរបស់ប្រទេសចិនដែលជោគជ័យលើការសម្របសម្រួលដើម្បីអាចគ្រប់គ្រងលើឧបករណ៍រាប់ពាន់ដែលភ្ជាប់អ៊ីនធឺណិត (Internet-Connected Devices) បើយោងតាមមន្រ្តីសន្តិសុខលោកខាងលិច និងអ្នកដឹងពីបញ្ហានេះ។

ក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធបានស្វែងរក និងទទួលបានការអនុញ្ញាតផ្លូវច្បាប់ ដើម្បីធ្វើការ Disable ពីចម្ងាយលើយុទ្ធនាការហេគរបស់ចិន បើយោងតាមសំដីរបស់ប្រភពបានប្រាប់សារព័ត៌មាន Reuters។ រដ្ឋបាលលោកនាយករដ្ឋមន្រ្តី Biden បានបង្កើនការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នចំពោះការលួចហេគ (Hacking) ដោយសារតែបញ្ហានេះមិនត្រឹមតែជាហានិភ័យមួយសម្រាប់ជាតិទេ ប៉ុន្តែវាថែមទាំងអាចរំខានដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក នាខែវិច្ឆិកា ខាងមុខនេះ ក៏ព្រោះតែមេរោគចាប់ជម្រិត (Ransomware) នេះបានបំផ្លាញដល់ក្រុមហ៊ុន Corporate America កាលពីឆ្នាំ២០២៣ កន្លងមកនេះ។ ក្រុមហេគឃ័រនៅក្នុងការវាយប្រហារនាពេលថ្មីៗឈ្មោះ Volt Typhoon បានដាស់តឿនដល់មន្ត្រីសន្តិសុខ Intelligence ហើយបានថ្លែងថា វាជាផ្នែកមួយនៃការ Compromise ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ Western ដែលរួមមានកំពង់ផែកងទ័ពជើងទឹក អ្នកផ្តល់សេវាអ៊ីនធឺណិត និងឧបករណ៍ប្រើប្រាស់ផ្សេងៗ (Utilities)។

ខណៈពេលដែលយុទ្ធនាការ Volt Typhoon ចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២៣ ហេគឃ័របានពង្រីកទំហំនៃប្រតិបត្តិការរបស់ខ្លួនកាលពីចុងឆ្នាំមុន និងបានផ្លាស់ប្តូរបច្ចេកទេសខ្លះៗ បើយោងតាមអ្នកដឹងពីបញ្ហានេះ។ ការរីកសាយភាយនៃការវាយប្រហារបាននាំឱ្យកើតមានកិច្ចប្រជុំរវាងសេតវិមាន White House និងឧស្សាហកម្មបច្ចេកវិទ្យាឯកជនរួមមាន ក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន និងសេវាក្លោដ (Cloud Commuting) ដែលរដ្ឋាភិបាលអាមេរិកស្នើសុំជំនួយនៅក្នុងការតាមដាន។

អ្នកជំនាញផ្នែកសន្តិសុខបានថ្លែងថា ចំពោះការបំពានបែបនេះអាចអនុញ្ញាតឱ្យប្រទេសចិនរំខានលើទីតាំងសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីចម្ងាយ ដែលស្ថិតនៅក្នុងទម្រង់ជាការគាំទ្រ ឬបម្រើដល់ប្រតិបត្តិការយោធារបស់អាមេរិក។ ប្រភពដដែលបានបន្តថា មន្រ្តីអាមេរិកមានការព្រួយបារម្ភថា ហេគឃ័រកំពុងតែធ្វើឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនរបស់អាមេរិក ប្រសិនបើមានករណីនៃការឈ្លានពានលើកោះតៃវ៉ាន់ពីសំណាក់ចិន។ ប្រទេសចិនបានទាមទារគ្រប់គ្រងលើកោះតៃវ៉ាន់ ដែលជាទឹកដីរបស់ខ្លួន ដោយបានបង្កើនសកម្មភាពយោធានៅជិតកោះនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបនឹងយុទ្ធនាការដែលទីក្រុងប៉េកាំងហៅថា “ការឃុបឃិតគ្នា(Collusion)” រវាងកោះតៃវ៉ាន់ និងអាមេរិក។ ក្រសួងយុតិ្តធម៌ និងភ្នាក់ងារ FBI បដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហានេះ។ ស្ថានទូតចិននៅទីក្រុង Washington ក៏មិនមានប្រតិកម្មអ្វីចំពោះរឿងនេះដែរ។

នៅពេលដែលប្រទេសលោកខាងលិច (Western) បានព្រមានជាលើកដំបូងអំពីយុទ្ធនាការ Volt Typhoon នេះកាលពីខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Mao Ning បានថ្លែងថា ការចោទប្រកាន់ចំពោះការវាយប្រហារ “យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត (Collective Disinformation Campaign)” ពីបណ្តាប្រទេសអ្នកឃ្លាំមើលទាំង៥ (Five Eyes) សំដៅលើភ្នាក់ងារ Intelligence ដែលចែករំលែកព័ត៌មានសម្ងាត់ដែលបង្កើតឡើងដោយប្រទេសអាមេរិក កាណាដា ណូវែលសេឡង់ អូស្រ្តាលី និងអង់គ្លេស។

អ្នកស្រាវជ្រាវសន្តិសុខបានប្រាប់សារព័ត៌មាន Reuters ថា យុទ្ធនាការ Volt Typhoon ដំណើរការដោយការគ្រប់គ្រងលើឧបករណ៍ឌីជីថលដែលងាយរងគ្រោះនៅជុំវិញសកលលោក (ដូចជា Routers, Modems និងសូម្បីតែកាមេរ៉ាសុវត្ថិភាពភ្ជាប់អ៊ីនធឺណិត) ដើម្បីលាក់បាំងនូវសកម្មភាពនៃការវាយប្រហាររបស់មេរោគដំណើរការលើឧបករណ៍អ្នកប្រើប្រាស់ចុងក្រោយតាមរយៈការអាប់ដេតកម្មវិធីជាប្រចាំ (Downstream Attack) ចូលទៅកាន់គោលដៅកាន់តែច្រើន។ ក្រុមហេគឃ័រទាំងនេះ (Constellation) គ្រប់គ្រងលើប្រព័ន្ធពីចម្ងាយ (ដែលគេស្គាល់ថាជា Botnet) គឺពាក់ព័ន្ធនឹងមន្រ្តីសន្តិសុខព្រោះតែពួកគេកម្រិតការមើលឃើញនៃអ្នកការពារតាមអ៊ីនធឺណិតដែលត្រួតពិនិត្យមើលដានជនបរទេស (Foreign Footprints) នៅក្នុងប្រព័ន្ធណិតវើកកុំព្យូទ័ររបស់ពួកគេ។ អតីតមន្ត្រីដែលដឹងពីបញ្ហានេះបានថ្លែងថា ហេគឃ័រចិនគ្រប់គ្រងលើកាមេរ៉ា ឬ Modem ដែលមានទីតាំងជាប់នឹងកំពង់ផែ ឬ ISP (Internet Service Provider) និងបន្ទាប់មកប្រើគោលដៅនោះដើម្បីបញ្ជូនការវាយប្រហាររបស់ពួកគេចូលទៅក្នុងគោលដៅពិតប្រាកដ។ ចំពោះក្រុម IT នៅ Downstream Target ក្រុមហេគឃ័រមិនធ្វើសកម្មភាពអ្វីក្រៅពីនៅក្បែរតែប៉ុណ្ណោះ។ ទាំងរដ្ឋាភិបាល និងក្រុមហេគឃ័រប្រើ Botnets ដើម្បីដាក់ចេញនូវយុទ្ធនាការសាយប័រ។ វិធីសាស្រ្តនេះត្រូវបានគេប្រើជាញឹកញាប់នៅពេលដែលអ្នកវាយប្រហារចង់កំណត់គោលដៅជនរងគ្រោះជាច្រើនក្នុងពេលដំណាលគ្នា ឬមិនចង់ឱ្យគេឃើញប្រភពដើមរបស់ពួកគេ៕

https://www.reuters.com/world/us/us-disabled-chinese-hacking-network-targeting-critical-infrastructure-sources-2024-01-29/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here