អត្រាបង់ប្រាក់លោះសម្រាប់មេរោគ Ransomware បានធ្លាក់ចុះ ដោយសារជនរងគ្រោះបដិសេធមិនព្រមបង់

0

ជនរងគ្រោះនៃមេរោគចាប់ជម្រិត (Ransomware) បានធ្លាក់ចុះនៅត្រឹម ២៩ភាគរយ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ បើយោងតាមក្រុមហ៊ុន Coveware។ ទំនោរនៃអត្រានៃការបង់ប្រាក់លោះធ្លាក់ចុះនៅក្នុងពាក់កណ្តាលឆ្នាំ២០២១ នៅត្រឹម ៤៦ភាគរយ និង ៨៥ភាគរយនៅដើមឆ្នាំ២០១៩។

Ransom payment rates

យោងតាមក្រុមហ៊ុន Coveware ហេតុផលនៃការធ្លាក់ចុះជាបន្តបន្ទាប់នេះគឺមានហេតុផលច្រើនរួមទាំងការត្រៀមខ្លួនកាន់តែប្រសើរឡើងរបស់អង្គភាព ការខ្វះនូវទំនុកចិត្តចំពោះឧក្រឹដ្ឋជនសាយប័រដែលសន្យាថានឹងលុបចោលទិន្នន័យដែលបានលួច និងសម្ពាធផ្លូវច្បាប់នៅក្នុងតំបន់មួយចំនួននៃការបង់ប្រាក់លោះនោះដែលត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់។ ក្រុមហ៊ុន Coveware បានរកឃើញថា នៅពេលទិន្នន័យត្រូវបានលួចនៅក្នុងការវាយប្រហារសាយប័រ អត្រានៃការបង់ប្រាក់លោះធ្លាក់នៅត្រឹមប្រមាណជា ២៦ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ មិនត្រឹមតែចំនួនជនរងគ្រោះដែលបង់ប្រាក់លោះជាច្រើននាក់បានធ្លាក់ចុះ ថែមទាំងចំនួនប្រាក់បង់ថ្លៃលោះក៏ធ្លាក់ចុះដែរ។ ក្រុមហ៊ុនបានថ្លែងថា ការបង់ប្រាក់លោះនៅត្រីមាសទី៤ ឆ្នាំ២០២៣ ជាមធ្យមប្រមាណជា ៥៦៨,៧០៥ដុល្លារ ដែលប្រមាណជា ៣៣ភាគរយធ្លាក់ចុះពីត្រីមាសមុន ខណៈពេលដែលចំនួននៃការបង់ប្រាក់លោះប្រមាណជា ២០០,០០០ ដុល្លារ។

Ransom payment size

ទំហំជាមធ្យមនៃអង្គភាពរងគ្រោះបានធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលមានទំនោរបញ្រ្ចាសពីការចាប់ផ្តើមនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ នៅពេលដែលគេរំពឹងថាចំនួនគោលដៅដែលហេគឃ័រកំណត់នឹងមានការធ្លាក់ចុះ។

ការហាមប្រាមចំពោះការបង់ប្រាក់លោះ៖ ក្រុមហ៊ុន Coveware ណែនាំថា ប្រសិនបើការហាមប្រាមថ្នាក់ជាតិ (National Bans) ត្រូវបានដាក់បញ្ចូលនៅក្នុងប្រទេសអាមេរិក ឬប្រទេសគោលដៅផ្សេងទៀត ក្រុមហ៊ុនទំនងជានឹងឈប់រាយការណ៍ពីឧប្បត្តិហេតុទាំងនេះទៅអាជ្ញាធរ ហើយជនរងគ្រោះត្រូវស្វែងរក សេវាជាមួយអន្តរការី (Intermediaries) ដើម្បីដោះស្រាយបញ្ហា។ ទោះជាយ៉ាងណា ចូលឆ្នាំ២០២៤ នេះមេរោគចាប់ជម្រិតនៅតែជាបញ្ហាប្រឈម ដែលគួរឱ្យកត់សម្គាល់។ ជាងនេះ ការធ្លាក់ចុះនៃអត្រាការបង់ប្រាក់លោះដែលបានសង្កេតឃើញបង្ហាញពីនិន្នាការវិជ្ជមាន ដែលបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះកំពុងតែនាំទៅកាន់ទិសដៅត្រឹមត្រូវ៕

https://www.bleepingcomputer.com/news/security/ransomware-payments-drop-to-record-low-as-victims-refuse-to-pay/

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០៤

LEAVE A REPLY

Please enter your comment!
Please enter your name here