ក្រុមហ៊ុន Johnson Controls ត្រូវបង់ថ្លៃលោះទិន្នន័យក្នុងទំហំទឹកប្រាក់ចំនួន ២៧លានដុល្លារ

0

ក្រុមហ៊ុន Johnson Controls International បានបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៣ មេរោគចាប់ជម្រិតបានទារប្រាក់ក្រុមហ៊ុនចំនួន ២៧លានដុល្លារ ប្តូរនឹងការលួចទិន្នន័យបន្ទាប់ពីឧប្បត្តិហេតុសាយប័រ ។

ក្រុមហ៊ុន Johnson Controls គឺជាសម្ព័ន្ធពហុជាតិ (Multinational Conglomerate) ដែលបង្កើត និងផលិតប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម (Develops and Manufactures Industrial Control Systems) ឧបករណ៍សុវត្ថិភាព ម៉ាស៊ីនត្រជាក់ និងឧបករណ៍សុវត្ថិភាពអគ្គិភ័យ (Fire Safety Equipment)។ គេហទំព័រ BleepingComputer បានរាយការណ៍ថា ក្រុមហ៊ុន Johnson Controls បានទទួលរងផលប៉ះពាល់ដោយសារតែការវាយប្រហារដោយមេរោគចាប់ជម្រិតកាលពីខែកញ្ញា បន្ទាប់ពីការិយាល័យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុននេះត្រូវបានចូលបំពាន និងក្រោយមកហេគឃ័រក៏បានពង្រីកបណ្តាញការវាយប្រហារតាមរយៈណិតវើករបស់ពួកគេ។ ការវាយប្រហារបានបង្ខំឱ្យក្រុមហ៊ុនបិទប្រព័ន្ធ (Shut Down) មួយផ្នែកធំរបស់ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) IT ដែលបានរំខានដល់ប្រព័ន្ធអតិថិជន។

ក្រុមមេរោគចាប់ជម្រិត Dark Angels ជាជនដៃដល់នៅពីក្រាយការវាយប្រហារ និងបានថ្លែងថាបានលួចទិន្នន័យជាង 27TB ដែលសុទ្ធសឹងតែជាទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន Johnson Controls។ ក្រោយមក ហេគឃ័របានជម្រិតទារប្រាក់លោះពីក្រុមហ៊ុនចំនួន ៥១លានដុល្លារជាថ្នូរនឹងការលុបទិន្នន័យ និងផ្តល់នូវ File Decryptor ទៅឱ្យក្រុមហ៊ុន។ ក្រុម Dark Angels គឺជាក្រុមមេរោគចាប់ជម្រិតដែលបានចេញប្រតិបត្តិការ កាលពីខែឧសភា ឆ្នាំ២០២២ និងប្រើ Encryptors ដែលផ្អែកលើ Leaked Source Code របស់ប្រតិបត្តិការ Now-Defunct Babuk និង Ragnar Locker Operations។ ក្រុមហ៊ុនបានដឹងថាមានការរំខានដល់សេវា និងការចែកចាយមេរោគដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុសន្តិសុខសាយប័រ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងប្រភេទនៃការវាយប្រហារ ឬលទ្ធភាពនៃការវាយប្រហារដែលនាំឱ្យមានការបំពានទិន្នន័យនោះទេ។

Dark Angels ransom note in Johnson Controls cyberattack

នៅក្នុងរបាយការណ៍ត្រីមាសដែលក្រុមហ៊ុនបានដាក់ជូនគណៈកម្មការមូលប័ត្រអាមេរិក (SEC) កាលពីម្សិលមិញ ក្រុមហ៊ុនបានបញ្ជាក់ថាឧប្បត្តិហេតុសាយប័របណ្តាលឱ្យក្រុមហ៊ុនរងគ្រោះកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ការពិតនោះគឺមានការវាយប្រហារពីមេរោគចាប់ជម្រិតដែលបណ្តាលឱ្យមានការលួចទិន្នន័យរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានបន្ថែមថា ឧប្បត្តិហេតុសាយប័ររួមមានការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការលួចទិន្នន័យ និងការដាក់ពង្រាយមេរោគចាប់ជម្រិតដោយភាគីទីបីចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ IT នៅផ្នែកខាងក្នុងរបស់ក្រុមហ៊ុន។ ជាងនេះទៀត ក្រុមហ៊ុនក៏បានបន្តថា ការចំណាយដែលទាក់ទងនឹងការឆ្លើយតប និងដំណោះស្រាយចំពោះការវាយប្រហារមានទំហំទឹកប្រាក់ចំនួន ២៧លានដុល្លារ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថា ផលប៉ះពាល់លើប្រាក់ចំណូលសុទ្ធរយៈពេល ៣ខែគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងការចំណាយនៅត្រីមាសទី១ នៃឆ្នាំ២០២៤ មានទំហំប្រមាណជា ២៧លានដុល្លារ។ ផលប៉ះពាល់នេះបានជំរុញឱ្យមានការចំណាយដែលទាក់ទងនឹងការឆ្លើយតប និងដំណោះស្រាយឧប្បត្តិហេតុ និងសុទ្ធសឹងតែជាប្រាក់ធានារ៉ាប់រង។

ក្រុមហ៊ុនប៉ាន់ប្រមាណថា ការចំណាយនឹងមានការកើនឡើងនៅខែបន្ទាប់ ខណៈពេលដែលក្រុមហ៊ុនបន្តវាយតម្លៃលើទិន្នន័យដែលត្រូវបានលួច និងធ្វើការសហការជាមួយអ្នកជំនាញផ្នែកកោសល្យវិច្ច័យសន្តិសុខសាយប័រខាងក្រៅ និងអ្នកជំនាញការដោះស្រាយបញ្ហា។ ផ្អែកលើព័ត៌មាននៅថ្ងៃនេះ ក្រុមហ៊ុន ជឿជាក់ថា សកម្មភាពគ្មានការអនុញ្ញាតត្រូវបានដំណើរការយ៉ាងពេញលេញនៅលើផលិតផល និងសេវាកម្មឌីជីថលរបស់ខ្លួនដែលរួមមាន OpenBlue និង Metasys ជាដើម៕

https://www.bleepingcomputer.com/news/security/johnson-controls-says-ransomware-attack-cost-27-million-data-stolen/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here