កម្មវិធី AnyDesk រងគ្រោះដោយសារការវាយប្រហារសាយប័រលើប្រព័ន្ធផលិតកម្ម

0

កម្មវិធី Remote Desktop Application AnyDesk បានបញ្ជាក់ថា ខ្លួនបានទទួលរងនូវការវាយប្រហារសាយប័រនាពេលថ្មីៗនេះ ដោយសារតែហេគឃ័របានលួចចូលដំណើរការប្រព័ន្ធផលិតកម្មរបស់ក្រុមហ៊ុន រួមមាន Source Code និង Private Code Signing Keys បើយោងតាមរបាយការណ៍ Bleeping Computer។

ក្រុមហ៊ុន AnyDesk បានថ្លែងបន្តថា ក្រុមហ៊ុនបានដឹងពីការហេគបន្ទាប់ពីក្រុមហ៊ុនបានរកឃើញឧប្បត្តិហេតុនៅលើ Production Servers របស់ក្រុមហ៊ុន។ បន្ទាប់ពីការបញ្ជាក់ ប្រព័ន្ធរបស់ក្រុមហ៊ុនត្រូវបានសម្របសម្រួលគ្រប់គ្រងដោយក្រុមហេគឃ័រ ក្រុមហ៊ុនបានរៀបចំគម្រោងទប់ស្កាត់ ដោយមានការជួយសង្រ្គោះពីក្រុមហ៊ុនសន្តិសុខសាយប័រ CrowdStrike។ ក្រុមហ៊ុនក៏បានថ្លែងថា ឧប្បត្តិហេតុនេះមិនមែនជាការវាយប្រហារពីមេរោគចាប់ជម្រិតនោះទេ ហើយក៏បានផ្តល់ព័ត៌មានទៅអាជ្ញាធរដែលពាក់ព័ន្ធផងដែរ។

ក្រុមហ៊ុនបានលុបនូវ Certificate និងប្រព័ន្ធដែលទាក់ទងទៅនឹងសន្តិសុខទាំងអស់ចោល និងបានជំនួសមកវិញនូវកន្លែងណាដែលចាំបាច់។ ក្រុមហ៊ុន AnyDesk ក៏បានលុបចោល Certificate Code Binaries មុនៗចោល ព្រមទាំងជំនួសមកវិញនូវកូដថ្មី។ ក្រុមហ៊ុនកំពុងតែលុបលេខសម្ងាត់ web portal (my.anydesk.com) របស់ខ្លួនចោលទាំងអស់ និងបានណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់ថ្មីចំពោះអត្តសញ្ញាណដែលកំពុងតែត្រូវបានប្រើប្រាស់។ក្រុមហ៊ុនបានថ្លែងថា ពុំមានភស្តុតាងណាបញ្ជាក់ថា End User បានរងផលប៉ះពាល់ពីឧប្បត្តិហេតុនេះទេ៕

https://www.pcmag.com/news/anydesk-suffers-cybersecurity-attack

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here