អតីតមន្រ្តីហេគឃ័រ CIA លោក Joshua Schulte ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៤០ឆ្នាំ

0

អតីតមន្ត្រី CIA ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៤០ឆ្នាំ ពីបទធ្វើឱ្យបែកធ្លាយឧបករណ៍លួច (Trove) នៅលើផ្លេតហ្វម Wikileaks (Whistle-Blowing Platform)។ជនល្មើស Joshua Schulte ត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើសចំពោះការរក្សាទុក (Possessing) រូបភាពក្មេងៗ (Child) ខុសច្បាប់។ ព្រះរាជអាជ្ញាបានចោទប្រកាន់ថា ជនល្មើសបានធ្វើឱ្យបែកធ្លាយឧបករណ៍ “Vault 7” របស់ CIA ដែលអនុញ្ញាតឱ្យមន្រ្តីស៊ើបការណ៍ (Intelligence Officers) អាចហេគស្មាតហ្វូន និងប្រើប្រាស់វាជាឧបករណ៍សម្រាប់ស្តាប់សំឡេង។ ជាងនេះ ព្រះរាជអាជ្ញាបានថ្លែងថា ការលេចធ្លាយនេះគឺជារឿងមួយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។

គួរកត់សម្គាល់ដែរថា ជនល្មើស Schulte មានអាយុ ៣៥ឆ្នាំ បានចែករំលែកឯកសារចំនួន ៨,៧៦១ ចូលទៅកាន់ស្ថាប័នសារព័ត៌មាន និងបោះពុម្ពផ្សាយ Wikileaks កាលពីឆ្នាំ២០១៧ ដែលផ្តុំបានជាការលេចធ្លាយទិន្នន័យដ៏ធំនៅក្នុងប្រវត្តិសាស្រ្តរបស់ CIA បើយោងតាមសំដីរបស់ក្រសួងយុត្តិធម៌អាមេរិក។ ជនល្មើសបានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែត្រូវបានកាត់ទោសលើបទល្មើសសហព័ន្ធចំនួនបីផ្សេងដាច់ដោយឡែក នៅទីក្រុងញូយ៉ក កាលពីឆ្នាំ២០២០ ២០២២ និង២០២៣។

កាលពីថ្ងៃព្រហស្បតិ៍ ជនល្មើសត្រូវបានកាត់ទោសពីបទចារកម្ម ការហេគកុំព្យូទ័រ ការមើលងាយតុលាការដែលថាធ្វើសេចក្តីថ្លែងការណ៍មិនពិតចំពោះ FBI និងការគ្រប់គ្រងរូបភាពបំពានលើកុមារ។ ជនល្មើស Joshua Schulte បានធ្វើខុសចំពោះប្រទេសរបស់ខ្លួន ដោយបានប្រព្រឹត្តចារកម្មដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក បើយោងតាមមេធាវីអាមេរិកលោក Damian Williams។ យោងតាមភស្តុតាងដែលបានចែករំលែកនៅតុលាការ ជនល្មើសរូបនេះធ្វើការជាអ្នកអភិវឌ្ឍកម្មវិធីនៅមជ្ឈមណ្ឌល Cyber Intelligence ដែលប្រព្រឹត្តចារកម្មប្រឆាំងនឹងអង្គការភេរវកម្ម និងរដ្ឋាភិបាលបរទេស។

ព្រះរាជអាជ្ញាបានថ្លែងថា កាលពីឆ្នាំ២០១៦ ជនល្មើសបានបញ្ជូនព័ត៌មានដែលបានលួចឱ្យទៅ Wikileaks និងបានកុហកលាក់បាំងភ្នាក់ងារ FBI អំពីរឿងនេះ។ ព្រះរាជអាជ្ញាបានបន្តថា ជនល្មើសហាក់ដូចជាធ្វើរឿងនេះដោយសារតែមានជម្លោះនៅកន្លែងធ្វើការ។ ជនល្មើសជួបការលំបាកដោយសារតែត្រូវបញ្ចប់ការងារតាមកាលកំណត់ (Deadline) ហើយជំនួយការមេធាវីលោក Michael Lockard បានលើកឡើងថា កាលនោះគម្រោងការងាររបស់ជនល្មើសមិនអាចបញ្ចប់តាមការកំណត់។

ព្រះរាជអាជ្ញាបានបន្ថែមថា ជនល្មើសចង់សងសឹកទៅលើទង្វើអាក្រក់ដែលគាត់បានជួប ប៉ុន្តែចំពោះការសងសឹកនោះ ជនល្មើសបានបំផ្លាញដល់សន្តិសុខជាតិរបស់ខ្លួនទៅវិញ។ ស្ថាប័នសារព័ត៌មាន និងបោះពុម្ពផ្សាយ Wikileaks បានចាប់ផ្តើមបោះផ្សាយទិន្នន័យក្នុងឆ្នាំ២០១៧។ ព្រះរាជអាជ្ញាបានបន្តថា ការលេចធ្លាយភ្លាមៗនោះ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ CIA ក្នុងការប្រមូលព័ត៌មានសម្ងាត់បរទេសដែលប្រឆាំងនឹងអាមេរិក ហើយបានធ្វើឱ្យបុគ្គលិក CIA កម្មវិធី (Programs) និងទ្រព្យសម្បត្តិ (Assets) ស្ថិតក្នុងគ្រោះថ្នាក់ និងត្រូវចំណាយប្រាក់រាប់រយលានដុល្លារ។

ភ្នាក់ងារ FBI បានធ្វើកិច្ចសម្ភាសន៍ជាមួយជនល្មើស Schulte ជាច្រើនដង បន្ទាប់ពី ស្ថាប័នសារព័ត៌មាន Wikileak បានចេញផ្សាយទិន្នន័យ ប៉ុន្តែជនល្មើសបានបដិសេធមិនព្រមទទួលកំហុស។ ព្រះរាជអាជ្ញាបានបន្ថែមថា ក្រោយពីបានឆែកឆេរផ្ទះជនល្មើស ទើបបានរកឃើញរូបភាពកុមាររាប់សិបពាន់ដែលបំពានលើផ្លូវភេទកុមារ។ ព្រះរាជអាជ្ញាបានលើកឡើងថា បន្ទាប់ពីការឃាត់ខ្លួន ជនល្មើសមានបំណងចង់បញ្ជូនព័ត៌មានផ្សេងទៀត។ ដោយជនល្មើសបានប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមន្ទីរឃុំឃាំង និងចង់រាយការណ៍ព័ត៌មានអំពីក្រុមសាយប័រ CIA និងសេចក្តីព្រាង Tweets ដែលរួមមានព័ត៌មានអំពី CIA Cyber Tools ក្រោមការគ្រប់គ្រងរបស់លោក Jason Bourne ដែលជាប្រតិបត្តិការស៊ើបអង្កេត (Fictional Intelligence Operative)។ គួរបញ្ជាក់ដែរថា ជនល្មើសត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០១៨ មកម្ល៉េះ៕

https://www.bbc.com/news/world-us-canada-68176390

ប្រភពព័ត៌មាន៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here