កំណត់ត្រាថ្មី! ហេគឃ័រប្រើប្រាស់មេរោគចាប់ជម្រិតរកប្រាក់បាន ១ពាន់លានដុល្លារពីជនរងគ្រោះ កាលពីឆ្នាំមុន

0

ទោះបីជាមានប្រតិបត្តិការនៃការខិតខំប្រឹងប្រែងចាត់វិធានការបង្រ្កាបលើបញ្ហាឧក្រឹដ្ឋកម្មមេរោគចាប់ជម្រិតយ៉ាងណាក្តី ហេគឃ័រនៅតែបន្តប្រើប្រាស់មេរោគចាប់ជម្រិតកើនឡើងគួរឱ្យកត់សម្គាល់។ជនរងគ្រោះនៃមេរោគចាប់ជម្រិតបានបង់ប្រាក់លោះទៅឱ្យហេគឃ័រប្រមាណជាជាង ១ពាន់លានដុល្លារកាលពីឆ្នាំមុន បើយោងតាមការរកឃើញថ្មីៗ នៅក្នុងកំណត់ត្រាយ៉ាងខ្ពស់ដែលបង្ហាញថាឧក្រឹដ្ឋកម្មសាយប័រកំពុងតែកេងចំណេញដោយជម្រិតទារប្រាក់ពីបុគ្គល និងស្ថាប័ន។ តួលេខនេះបានមកពីការសិក្សាលើការទូទាត់ប្រាក់ជម្រិតតាំងពីឆ្នាំ២០២៣ ដែលធ្វើឡើងដោយក្រុមហ៊ុន Chainalysis ជាក្រុមហ៊ុនដែលតាមដានការទូទាត់រូបិយប័ណ្ណគ្រីបតូនៅទូទាំងសកលលោក។

ការវាយប្រហាររបស់មេរោគចាប់ជម្រិតកើតឡើងនៅពេលដែលហេគឃ័របានលួចចូលទៅក្នុងបណ្តាញកុំព្យូទ័ររបស់ស្ថាប័នណាមួយដូចជា អាជីវកម្ម (Business) មន្ទីរពេទ្យ ឬប្រព័ន្ធសាលារៀន។ បន្ទាប់មក ហេគឃ័រចាប់ផ្តើមធ្វើការអ៊ីនគ្រីបកុំព្យូទ័ររបស់ជនរងគ្រោះ លួចឯកសារសម្ងាត់ និងជម្រិតទារប្រាក់លោះនៅក្នុងទម្រង់ជារូបិយប័ណ្ណគ្រីបតូសម្រាប់ប្តូរនឹងកូនសោរ (Keys) ដែលអាចបើកកុំព្យូទ័ររបស់ពួកគេបាន ឬសន្យាថាមិនទម្លាយឯកសារសម្ងាត់ទាំងនោះ។ ក្រុមជនដៃដល់ដែលពាក់ព័ន្ធក្នុងឧក្រឹដ្ឋកម្មមេរោគចាប់ជម្រិតអាចមាននៅគ្រប់ទីកន្លែង។ ក្រុមសំខាន់ៗជាច្រើននិយាយភាសារុស្ស៊ី ហើយប្រទេសរុស្ស៊ីមិននិរទេសប្រជាជនរបស់ខ្លួនទេ។

ទោះបីជាមានការខ្នះខ្នែងដើម្បីពង្រឹងប្រព័ន្ធ (Ecosystem) ឧក្រឹដ្ឋកម្មមេរោគចាប់ជម្រិត ការសន្យានៃការផ្តល់នូវប្រាក់ចំណេញបានជំរុញឱ្យចំនួនហេគឃ័រមេរោគចាប់ជម្រិតមានការកើនឡើងច្រើនជាងមុន បើយោងតាមសំដីលោកស្រី Jackie Koven ប្រធានផ្នែកចារកម្មតាមអ៊ីនធឺណិតនៅ Chainalysis។ ជាងនេះគាត់បានបន្ថែមថា អ្នកចំណូលថ្មីត្រូវបានទាក់ទាញដោយការសន្យាថានឹងទទួលបានប្រាក់ពីការកេងចំណេញ។ ហេគឃ័រខ្លះមានភាពឆ្លាតវៃ ក្នុងការច្នៃប្រឌិតស្វែងរកវិធីស្មុគស្មាញ ដើម្បីលួចចូលទៅក្នុងកុំព្យូទ័ររបស់ជនរងគ្រោះ។ ប៉ុន្តែការវាយប្រហារដែលជោគជ័យបានមកពីការព្យាយាមលួចចូលទៅក្នុងក្រុមហ៊ុនពីមនុស្សជាច្រើននាក់ និងឈានដល់ការបង់ប្រាក់លោះ។ លោកស្រី បានបន្តថា លោកស្រីឃើញថា ៧៥ភាគរយនៃការបង់ប្រាក់លោះប្រមាណជាខ្ទង់ ១លានដុល្លារ ឬច្រើនជាងនេះក៏មាន។

ចំនួនកម្លាំងនៃការចុះបង្រ្កាបមេរោគចាប់ជម្រិតច្រើនរួមមានដូចជា រដ្ឋាភិបាលអូស្ត្រាលី និងអាមេរិក។ ជាងនេះ រតនាគារក៏បានដាក់ទណ្ឌកម្មលើក្រុមមេរោគចាប់ជម្រិត និងក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូពីបទលាងសម្អាតលុយផងដែរ។ ការណ៍នេះបានបង្កនូវភាពលំបាកដល់ជនរងគ្រោះក្នុងការទូទាត់សងដោយស្របច្បាប់ទៅឱ្យក្រុមហេគឃ័រចាប់ជម្រិតទាំងនោះ។ ការបង់ប្រាក់លោះជាទូទៅខុសច្បាប់ ហើយវាប្រហែលជាការចំណាយតិច ជាជាងការបង់ប្រាក់លោះតាមតម្រូវការរបស់ហេគឃ័រ។ កាលពីខែកញ្ញា MGM Resort នៅទីក្រុង Las Vegas បានបដិសេធចំពោះការបង់ប្រាក់លោះ។ បើយោងតាមឯកសារគណៈកម្មការមូលបត្រ ក្រុមហ៊ុនបានខាតបង់ប្រមាណ ១០០លានដុល្លារ ដោយសារការធ្លាក់ចុះនៃអាជីវកម្ម និងការជំនួសប្រព័ន្ធកុំព្យូទ័រដែលបានខូចខាតឡើងវិញ។ លោក Allan Liska អ្នកវិភាគមេរោគចាប់ជម្រិតនៅក្រុមហ៊ុនសន្តិសុខសាយប័រ Recorded Future បានថ្លែងថា ទោះបីជាមានរដ្ឋាភិបាល និងឧស្សាហកម្មចល័ត ដើម្បីបញ្ឈប់មេរោគចាប់ជម្រិតក្តី បញ្ហាកាន់តែអាក្រក់ឡើង។ បើគាត់មិនច្រលំទេ យើងមានការរីកចម្រើនពិតមែន។ ការបង្រ្កាបកើនឡើងលឿនមែនដូចជាសកម្មភាពនៃការចុះអនុវត្តច្បាប់​ ប៉ុន្តែយើងនៅតែចន្លោះប្រហោង៕

https://www.nbcnews.com/tech/security/ransomware-hackers-raked-1-billion-last-year-victims-rcna137445

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here