អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Android មួយចំនួនប្រហែលជាដឹងពីមុខងារ “Safe Browsing”។ក្រុមហ៊ុន Google កំពុងតែធ្វើការលើមុខងារ (Feature) ថ្មីរបស់ Android ដើម្បីការពារការឆបោក និងមេរោគ។ អ្នកជំនាញ Android លោក Mishaal Rahman បានលើកឡើងពី “Android Safe Browsing” Page ដែលបានបង្ហាញនៅលើ Google Pixel និង Samsung Galaxy Devices។ បើយោងតាមរូបភាព (Screenshots) ដែលបានផ្ញើចេញបានរៀបរាប់ថា Safe Browsing ដាស់តឿន (Alert) អ្នកប្រើប្រាស់ពីការគំរាមកំហែង។ ឧទាហរណ៍៖ អ្នកប្រហែលជាទទួលបានការរំលឹក (Alert) ប្រសិនបើអ្នកចុចលើតំណភ្ជាប់ (links) ទៅកាន់កម្មវិធីព័ត៌មានរបស់អ្នកដែលនាំអ្នកទៅកាន់គេហទំព័រក្លែងបន្លំនោះ។
នៅលើគេហទំព័រដដែលនោះ អ្នកប្រើក៏បានដឹងពីមុខងារ “ការការពារការគំរាមកំហែង (Use Live Threat Protection)”។ នៅពេលអ្នកបើកមុខងារនេះ (Toggled On) វានឹងធានា “ការស្វែងរកការគំរាមកំហែងបន្ថែមទៀត (More Accurate Threat Detection)”។ យោងតាមគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (Federal Trade Commission) បានពោលថា ការឆបោកជាទូទៅកើតមានក្នុងទម្រង់ជាអ៊ីម៉ែល និងសារ (Text Messages)។ វាក៏រួមមានរឿងបន្ទាន់ផ្សេងៗដូចជាការចុចលើតំណភ្ជាប់ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានការបង់ប្រាក់របស់អ្នក (Payment Information) ឬបញ្ជាក់អត្តសញ្ញាណរបស់អ្នក វាផ្អែកលើសកម្មភាពនៃការឆបោក។ លោក Rahman បានពន្យល់ថា មុខងារ Android Safe Browsing ដំណើរការដោយ Cross-Checking Apps និងគេហទំព័រឆ្លងកាត់ Google Play Services’ List នៃការគំរាមកំហែង តាមរយៈ SafetyNet Safe Browsing API។ បន្ទាប់ពីសេវា Google Play Services បានផ្តល់ជូននូវមុខងារនេះមក វានឹងដាក់បញ្ចូលទៅក្នុង Android Update ដោយស្វ័យប្រវត្តិ។ គេហទំព័រ Tech Radar បានថ្លែងថា ការរំលឹក (Alert) នេះនឹងប្រាប់អ្នកអំពីតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ដូច្នេះអ្នកអាចសម្រេចចិត្តគួរបន្តបើក ឬមិនបើកបាន។
ក្រុមហ៊ុន Google បានចាប់ផ្តើមដាក់ចេញឱ្យប្រើនូវមុខងារនេះ តាំងពីគេហទំព័រនេះលេចឡើងនៅក្នុង User’s Privacy និង Security Setting។ សម្រាប់អ្នកប្រើ Android ដែលមិនទាន់ទទួលបានមុខងារនេះ សូមរក្សាការប្រុងប្រយ័ត្ន និងគួរជៀសវាងចុចលើតំណភ្ជាប់ដែលសង្ស័យ៕
https://mashable.com/article/google-phishing-malware-detection-feature-android-users
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤