ក្រុមហ៊ុន Microsoft បានប្រកាសថា អ្នកប្រើ Windows បច្ចុប្បន្នអាច Log Into ចូលទៅគណនីអ្នកប្រើ Microsoft ដោយប្រើ Passkey ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ដោយមិនប្រើលេខសម្ងាត់ (Password-Less Methods) ដូចជា Windows Hello, FIDO2 Security Keys, Biometric Data (Facial Scans ឬម្រាមដៃ (Fingerprint)) ឬ Device PINs។
Microsoft “consumer accounts” សំដៅដល់គណនីឯកជនសម្រាប់ប្រើប្រាស់សេវា និងផលិតផល Microsoft ដូចជា Windows, Office 365, Outlook, One Drive, Copilot និង Xbox Live។ ក្រុមហ៊ុន Microsoft បានប្រកាសពីការគាំទ្រថ្មីសម្រាប់ Passkeys ដែលជាផ្នែកមួយនៃ World Password Day ដើម្បីបង្កើតសុវត្ថិភាពប្រឆាំងនឹងការវាយប្រហារបែបឆបោក ក្នុងគោលបំណងដើម្បីលុបបំបាត់ការប្រើលេខសម្ងាត់ទាំងអស់គ្នានៅពេលអនាគត។
ក្រុមហ៊ុន Microsoft ក៏បានបន្ថែម Passkey ដើម្បីគាំទ្រដល់ Windows សម្រាប់ការលុកចូល (log Into) ទៅកាន់គេហទំព័រ និងកម្មវិធី (Applications) ជាមួយការគាំទ្របន្ថែមសម្រាប់គណនី Microsoft ឥឡូវអតិថិជនអាចលុកចូល (log in) បានងាយដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់។
ភាពខុសគ្នារវាង Passkeys និង Passwords៖ Passkeys គឺជាទម្រង់នៃការផ្ទៀងផ្ទាត់នៃការមិនប្រើលេខសម្ងាត់ (Password-Less Authentication) ដែលប្រើគូកូនសោគ្រីប (cryptographic Key Pair) ដែលកូនសោសាធារណៈ (Public Key) ត្រូវបានរក្សាទុកនៅក្នុងសេវារបស់អ្នកផ្តល់សេវា និងកូនសោឯកជន (Private Key) ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ដោយសុវត្ថិភាព។ អំឡុងពេលព្យាយាមផ្ទៀងផ្ទាត់ ត្រូវការ Private Key សម្រាប់ដោះស្រាយ និងបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ខណៈពេលដែលកូនសោឯកជន (Private Key) ត្រូវបានការពារដោយម៉ាស៊ីនសុវត្ថិភាព Device-Level ដូចជា Biometrics ឬ PIN គ្រប់អ្នកប្រើត្រូវផ្តល់ទិន្នន័យនោះសម្រាប់លុកចូល (Log In)។ ដោយសារតែ Passkeys មិនពាក់ព័ន្ធនឹងការចែករំលែកការសម្ងាត់ដូចជាលេខសម្ងាត់ (Password) ដែលអាចត្រូវបានស្ទាក់ចាប់ ឬត្រូវបានលួចនោះទេ ជាពិសេសនោះវាត្រូវបានចង់ភ្ជាប់ទៅកាន់ឧបករណ៍ជាក់លាក់ណាមួយ ដែលមានភាពធន់នឹងការលួចបន្លំ។
ជាងនេះទៀត ពួកវាលុបបំបាត់តម្រូវការសម្រាប់អ្នកប្រើប្រាស់មិនចាំបាច់ចងចាំ (remember) និងបញ្ចូលលេខសម្ងាត់ (Passwords) ដែលតែងតែនាំទៅកាន់ការអនុវត្តគ្រោះថ្នាក់ដូចជា Password Recycling ឬប្រើលេខសម្ងាត់ទន់ខ្សោយ។ ចុងក្រោយ Passkeys ត្រូវគ្នាជាមួយនឹងឧបករណ៍ផ្សេង និងប្រព័ន្ធប្រតិបត្តិការ សម្រាប់ដំណើរការផ្ទៀងផ្ទាត់។ អ្វីដែលគួរកត់សម្គាល់នោះគឺថាក្រុមហ៊ុន Microsoft Syncs Passkeys របស់អ្នកជាមួយឧបករណ៍ផ្សេងរបស់អ្នកជាជាងគ្រាន់តែរក្សាទុក Distinct Passkeys នៅលើឧបករណ៍។ នេះមិនមែនជាវិធីសាស្រ្តសុវត្ថិភាពនោះទេ ដូច្នេះប្រសិនបើហេគឃ័រចូលដំណើរការទៅកាន់គណនីរបស់អ្នក Passkeys គួរតែត្រូវបាន sysn ទៅកាន់ឧបករណ៍របស់ពួកគេ។
ក្រុមហ៊ុន Microsoft ថ្លែងថា ខ្លួនធ្វើបែបនេះដោយសារតែហេតុផលងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថែរក្សាដំណើរការទៅកាន់គណនីរបស់ពួកគេ នៅពេល upgrade ឬបាត់បង់ (lose) ឧបករណ៍របស់ពួកគេ។របៀបបើកការគាំទ្រ passkey៖ ដើម្បីប្រើប្រាស់ passkeys សម្រាប់គណនី Microsoft បាន ដំបូងអ្នកត្រូវតែបង្កើតគណនី និងជ្រើសយកជម្រើសទីមួយ (Face, Fingerprint, PIN ឬ Security Key)។ បន្ទាប់មក ធ្វើតាមការណែនាំនៅលើឧបករណ៍របស់អ្នកដើម្បីបញ្ចប់ការបង្កើតនៃ Passkey ថ្មី។
បច្ចុប្បន Platforms គាំទ្រ Passkey រួមមាន៖
– Windows 10 និងជំនាន់ក្រោយ
– macOS Ventura និងជំនាន់ក្រោយ
– Safari 16 ឬជំនាន់ក្រោយ
– ChromeOS, Chrome, Microsoft Edge 109 និងជំនាន់ក្រោយ
– iOS 16 និងជំនាន់ក្រោយ
– Android 9 និងជំនាន់ក្រោយ
នៅពេល Sign In ចូលទៅក្នុងគណនី Microsoft របស់អ្នក សូមជ្រើសយក “Other Ways To Sign In” រួចជ្រើសយក “Face, Fingerprint, PIN ឬ Security Key” បន្ទាប់មកជ្រើសយក Passkey ដែលអ្នកបានរក្សាទុក (Saved) មុននឹងពីក្នុងបញ្ជី។ ឧបករណ៍របស់អ្នកនឹងបើក Security Window ដែលជួយដល់ដំណើរការផ្ទៀងផ្ទាត់ ដោយប្រើវិធីសាស្រ្តដែលអ្នកចង់បាន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤