ប៉ូលីសអៀឡង់ខាងជើងប្រឈមនឹងការផាកពិន័យ ៧៥០ពាន់ផោនបន្ទាប់ពីព័ត៌មានបុគ្គលិកត្រូវបានបើកចំហ

0

ការិយាល័យស្នងការព័ត៌មានរបស់អង់គ្លេស (ICO) មានបំណងផាកពិន័យជាប្រាក់ចំនួន ៧៥០ពាន់ផោន (៩៥៤ពាន់ដុល្លារ) លើសេវាប៉ូលីសរបស់អៀឡង់ខាងជើង (PSNI) ពីបទល្មើសបង្ហាញព័ត៌មានលម្អិតឯកជនរបស់បុគ្គលិកទាំងមូល ដោយសារកំហុសបោះផ្សាយសៀវភៅបញ្ជីតាមអ៊ីនធឺណិត។

PSNI បានបង្ហាញពីឧប្បត្តិហេតុកាលពីដើមខែសីហា ឆ្នាំ២០២៣ នៅពេលដែលកងកម្លាំងប៉ូលីសបានព្រមានថា កំហុសនេះបានកើតឡើងនៅពេលឆ្លើយតបចំពោះការស្នើសុំសេរីភាពព័ត៌មាន (FOI) ដែលបង្ហាញទិន្នន័យខាងក្រោមប្រមាណជា ៩,៤៨៣នាក់របស់មន្រ្តី និងបុគ្គលិកសកម្មរួមមាន៖ នាមត្រកូល អក្សរទីមួយនៃឈ្មោះ (Initials) ឋានន្តរស័ក្កិ តួនាទី និងទីតាំង (Locations)។ យោងតាមការវាយតម្លៃរបស់ ICO ឧប្បត្តិហេតុបានបើកចំហធ្វើឱ្យបុគ្គលិកស្ថិតក្នុងគ្រោះថ្នាក់ ដែលបណ្តាលមកពីសុវត្ថិភាពទិន្នន័យមានភាពទន់ខ្សោយចេញពី PSNI ដែលត្រូវបានចាត់ទុកថាអាចការពារបានទាំងស្រុង។

បើយោងតាមសេចក្តីប្រកាសបានឱ្យដឹងថា យើងមានបំណងផាកពិន័យចំពោះសេវាប៉ូលិសរបស់ប្រទេសអៀឡង់ខាងជើង (PSNI) ចំនួន ៧៥០ពាន់ផោន ពីបទមិនអាចការពារព័ត៌មានឯកជនរបស់កងកម្លាំងរបស់ខ្លួនបាន។ ការពិន័យត្រូវបានស្នើឡើងចំពោះឧប្បត្តិហេតុព័ត៌មានផ្ទាល់ខ្លួនរួមមានត្រកូល ឈ្មោះដំបូង (Initials) ឋានន្តរស័ក្កិ និងតួនាទីរបស់បុគ្គលិកចំនួន ៩,៤៨៣នាក់ដែលបម្រើការជាមន្រ្តី និងបុគ្គលិក PSNI រួមទាំងនៅក្នុង “Hidden” Tab របស់សៀវភៅបញ្ជី (Spreadsheet) ដែលបានបោះពុម្ពអនឡាញនៅក្នុងការឆ្លើយតបទៅកាន់សំណើសេរីភាពព័ត៌មាន។ ការស៊ើបអង្កេតបានរកឃើញដំណើរការផ្ទៃក្នុងរបស់ PSNI និង Sign-off Protocols សម្រាប់សុវត្ថិភាពបង្ហាញរបស់ព័ត៌មាននៅមានភាពខ្វះខាត។ ការស៊ើបអង្កេតរបស់ ICO នៅក្នុងឧប្បត្តិហេតុបានបង្ហាញថា បុគ្គលិកជាច្រើនត្រូវបានបង្ខំឱ្យប្តូរទៅប្រើអាសយដ្ឋានថ្មី (New Physical Address) ផ្តាច់ការទំនាក់ទំនងជាមួយសមាជិកគ្រួសារ ដើម្បីការពារពួកគេពីគ្រោះថ្នាក់ និងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់ពួកគេទាំងស្រុង។

ការិយាល័យស្នងការបានកត់សម្គាល់ថា ការផាកពិន័យត្រូវបានធ្វើឡើងចំពោះ PSNI ស្ថិតក្រោមការកំណត់ តម្លៃ ៥,៦លានផោន (៧,១លានដុល្លារ) ដែលត្រូវបានពិចារណាថា PSNI គឺជាស្ថាប័នសាធារណៈដែលដំណើរការដោយប្រាក់មានកំណត់ និងផ្តល់សេវាសំខាន់ជូនសហគមន៍។ ICO ក៏បានផ្តល់ជូន PSNI នូវដំណឹងស្តីអំពីការអនុវត្តបឋម ដែលតម្រូវឱ្យមានការអនុវត្តការកែលម្អសុវត្ថិភាពទិន្នន័យនៅក្នុងដំណើរការដោះស្រាយសំណើ FOI (Requests)។ ការឆ្លើយតបរបស់ PSNI ចំពោះសកម្មភាពរបស់ ICO គឺវិជ្ជមាន ដោយការទទួលយកការពិន័យ និងធានាថា ពួកគេកំពុងតែបោះជំហានទៅអនុវត្តការផ្លាស់ប្តូរដែលបានស្នើ។ កម្លាំងប៉ូលីសបានកត់សម្គាល់ថា ពួកគេបានគាំទ្របុគ្គលិករបស់ពួកគេជាមួយការណែនាំ ឧបករណ៍អនឡាញ (Online Tools) និង Home Visits ដើម្បីការពារឧក្រឹដ្ឋកម្ម។ នៅពេលនេះដែរ ៩០%នៃការិយាល័យ និងបុគ្គលិកដែលបានបង្ហាញក៏ត្រូវបានទទួលសំណងជាប្រាក់ចំនួន ៥០០ផោន (៦៣៥ដុល្លារ) នៅខែធ្នូ ឆ្នាំ២០២៣។ ការស៊ើបអង្កេតចំពោះអ្នកគ្រប់គ្រងលើទិន្នន័យដែលត្រូវបានបើកចំហនៅតែបន្ត ជាមួយនឹងការស្រាវជ្រាវ រួមទាំងការតាមចាប់ខ្លួនមនុស្សជាច្រើនទាក់ទងនឹងការផ្សព្វផ្សាយខុសច្បាប់របស់ទិន្នន័យដែលបានលួច៕

https://www.bleepingcomputer.com/news/security/northern-ireland-police-faces-750k-fine-after-exposing-staff-info/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here