នៅក្នុងការរកឃើញថ្មីនៃមេរោគរបស់គ្រួសារ Android Banking Trojan រួមមាននូវ Faketoken, Svpeng និង BankBot ដែលជាការគំរាមកំហែងទៅដល់អ្នកប្រើប្រាស់អនឡាញពីការលួចនូវទិន្នន័យ Login របស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវមកពី SfyLabs រកឃើញនូវមេរោគ Android Banking Trojan ថ្មីមួយទៀតដែលដាក់លក់នៅក្នុងវេបសាយទីងងឹតរបស់ក្រុមហេគឃ័រនៅក្នុងតម្លៃ $500 ក្នុងមួយខែមានឈ្មោះថា Red Alert 2.0 ។ Red Alert មានសមត្ថភាពខ្ពស់ក្នុងការលួចទិន្នន័យ Login, SMS Message, Contact List និងជាច្រើនទៀត។ កាន់តែពិសេសជាងនេះទៀត Red Alert អាចធ្វើការ Blocking និង Logging ចូលទៅក្នុង Incoming Calls ទាំងអស់ដែលពាក់ព័ន្ធជាមួយនឹង Banks ឬផ្នែកហិរញ្ញវត្ថុ។ តើកម្មវិធីនេះដំណើរការដូចម្តេចទៅ? នៅពេលដែលវាបានតម្លើងនៅលើទូស័ព្ទរបស់អ្នកណាម្នាក់តាមរយៈ Third-Party App Store នោះ វានឹងចូលទៅបើកកម្មវិធី Banking ឬ Social Media Apps ជាមួយនឹងការប្រើប្រាស់នូវ User Interface ក្លែងក្លាយដែលជនរងគ្រោះជួបនូវសារ Error នៅពេលធ្វើការ Logging ចូល ហើយវាទាមទារអោយជនរងគ្រោះវាយបញ្ចូលនូវគណនីរបស់ពួកគេសារជាថ្មីម្តងទៀត។ នៅពេលដែលជនរងគ្រោះវាយបញ្ចូលនូវគណនីចូលក្នុង Interface ក្លែងក្លាយនេះ Red Alert នឹងធ្វើការថតទុក ហើយបញ្ចូនទៅកាន់ក្រុមហេគឃ័រតាមរយៈការប្រើប្រាស់ Controlled Command & Control (C&C) Server ។ ក្រុមហេគឃ័រនឹងចូលទៅកាន់គណនីធនាគារ ហើយបញ្ចូនលុយចេញពីគណនីរបស់ជនរងគ្រោះ។ វិធីដែលងាយស្រួលបំផុតក្នុងការការពារខ្លួនពីការវាយប្រហារនៃមេរោគ Mobile Banking Trojan គឺជៀសវាងការទាញយកកម្មវិធី Thrid-Party ចេញពី App Stores ឬ Links ណាមួយដែលបញ្ចូនមកតាមរយៈការផ្ញើសារ SMS Messages ឬអ៊ីម៉ែលនោះ៕