ក្រុមហ៊ុន Google នឹងចំណាយលុយអោយលោកអ្នកប្រសិនបើអ្នកអាចហេគទៅលើ Play Store Apps បាន

0

 

មិនដល់ 24 ម៉ោងផងក្រោយការដាក់ដំណើរការទៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo នៅក្នុងខែសីហាឆ្នាំនេះ ក្រុមហ៊ុន Google ក៏ដកចេញនូវកម្មវិធីជាង 500 Apps ចេញពី Play Store ។ វាមិនមែនមានកម្មវិធីទាំងអស់សុទ្ធតែមានមេរោគនោះទេ។ នៅក្នុងពេលដែលក្រុមហ៊ុន Google ដកកម្មវិធីនេះចេញពី Play Store នោះ​វាមានការទាញយក (Download) ច្រើនជាង 100 លានដងរួចទៅហើយ។ ក្រុមអ្នកស្រាវជ្រាវចេញពី SophosLabs រកឃើញយ៉ាងហោចណាស់មេរោគ Malware ចំនួន 5 ប្រភេទផ្សេងគ្នានៅលើ Play Store នៅក្នុងខែសីហា ឆ្នាំ 2017 រួមមាន Spyware, Banking Bots និង Aggressive Adware ។ កម្មវិធី Apps រាប់ពាន់ទៀតមានផ្ទុកនូវមេរោគ Payloads និងប៉ះពាល់ទៅដល់អ្នកប្រើប្រាស់រាប់លាននាក់ទៀត។ Google Play មិនមែនជាទីផ្សារដំបូងរបស់ Google ដែលជួបបញ្ហានោះទេ។ នៅដើមខែតុលានេះ ក្រុមហ៊ុន Google រងគ្រោះដោយសារតែ Adblocker ក្លែងក្លាយ។ ក្រុមហ៊ុន Google ក៏សហការជាមួយនឹង HackerOne ក្នុងការផ្តល់ប្រាក់រង្វាន់ $1000 សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី Android ដែលរកឃើញចំណុចខ្សោយផងដែរ។ សម្រាប់ផ្ទាំង Google Play Security Reward Program នៅលើ HackerOne ចាប់ផ្តើមដំណើរការហើយ។ នៅក្នុងបញ្ជីនៃកម្មវិធី Apps ទាំងនេះមានកម្មវិធីដ៏ពេញនិយមជាច្រើនទៀតដូចជា Alibaba, Dropbox, Snapchat និង Tinder ៕

LEAVE A REPLY

Please enter your comment!
Please enter your name here