កម្មវិធីតម្លើងរួចជាស្រេច Password Manager នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 អនុញ្ញាតឱ្យហេគឃ័រលួចនូវលេខសម្ងាត់ជាច្រើនរបស់អ្នក

0

 

ប្រសិនបើលោកអ្នកកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 នៅលើកុំព្យូទ័ររបស់អ្នកនោះ វាមានឱកាសជាច្រើនដែលកុំព្យូទ័ររបស់អ្នកតម្លើងរួចជាស្រចនូវកម្មវិធី 3rd-party password manager app ដែលអនុញ្ញាត​​ឱ្យក្រុមហេគឃ័រធ្វើការលួចទិន្នន័យរបស់អ្នកពីចម្ងាយបាន។ ចាប់ពីការធ្វើបច្ចុប្បន្នភាព Windows 10 Anniversary Update (Version 1607) ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បន្ថែមនូវមុខងារថ្មីមួយឈ្មោះថា Content Delivery Manager ដែលធ្វើការតម្លើងដោយសម្ងាត់តមារយៈឈ្មោះ “suggested apps” ដោយគ្មានការសុំការអនុញ្ញាតពីអ្នកប្រើប្រាស់នោះទេ។

យោងតាមប្លុកមួយនៅលើ Chromium Blog អ្នកស្រាវជ្រាវឈ្មោះ Tavis Ormandy ស្ថិតនៅក្នុងគម្រោង Google Project Zero រកឃើញនូវកម្មវិធីគ្រប់គ្រងលេខសម្ងាត់តម្លើងរួចជាច្រើនឈ្មោះថា “Keeper” នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលទាញយកចេញដោយផ្ទាល់ចេញពី Microsoft Developer Network ។ អ្នកប្រើប្រាស់ជាច្រើនរបស់ Reddit ក៏តវ៉ាអំពីកម្មវិធីគ្រប់គ្រងលេខសម្ងាត់ដែលលាក់ខ្លួនអស់រយៈពេលជាង 6 ខែមកហើយ។ អ្នកប្រើប្រាស់ម្នាក់នយាយថា កម្មវិធី Keeper តម្លើងនៅលើ Virtual Machine នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ។

សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 អ្នកស្រាវជ្រាវ Ormandy និយាយថា អ្នកប្រើប្រាស់នឹងមិនរងគ្រោះនោះទេចំពោះការលួចលេខសម្ងាត់របស់ពួកគេទាល់តែអ្នកប្រើប្រាស់បើកនូវកម្មវិធីលេខសម្ងាត់ Keeper password manager និងដំណើរការនូវកម្មវិធីនេះដើម្បីរក្សាទុកទិន្នន័យលេខសម្ងាត់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅតែត្រូវពន្យល់អំពីរបៀបដែលកម្មវិធីគ្រប់គ្រងលេខសម្ងាត់ Keeper password manager តម្លើងនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេនោះ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់អាចធ្វើការប្រើប្រាស់នូវ Registry ដើម្បីបិទនូវមុខងារ Content Delivery Manager ក្នុងការការពារក្រុមហ៊ុន Microsoft ពីការតម្លើងនូវកម្មវិធីដែលអ្នកប្រើប្រាស់មិនចង់បានស្ងាត់ៗនៅលើកុំព្យូទ័ររបស់ពួកគេនោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here