ប្រព័ន្ធ Wi-Fi ទទួលបានលេខកំណែទម្រង់សាមញ្ញជាមួយនឹង Version បន្ទាប់ Wi-Fi 6

0

តើអ្នកដឹងទេថា Version ចុងក្រោយបំផុតរបស់ Wi-Fi គឺជាអ្វីនោះ? វាគឺ Wi-Fi is 802.11ac ។ នេះគឺជាសំណួរមួយដែលមនុស្សភាគច្រើនពិបាកនៅក្នុងការឆ្លើយដោយសារតែបច្ចេកវិទ្យា Wi-Fi technology មិនមានលេខ Format នៃ Version នោះទេ។ ក្រុមហ៊ុន Wi-Fi Alliance— ដែលធ្វើការគ្រប់គ្រងទៅលើកំណែនៃ Wi-Fi នេះនៅថ្ងៃនេះប្រកាសអំពី Version បន្ទាប់របស់ស្តង់ដារ WiFi standard ដែលគឺជា 802.11ax ដែលនឹងហៅថា WiFi 6 ។

Wi-Fi 6 គឺផ្អែកទៅលើស្តង់ដារ IEEE 802.11ax standard ដែលផ្តល់នូវកម្រិតទិន្នន័យខ្ពស់ជាមួយនឹងការបង្កើននូវសមត្ថភាពជាមួយនឹងការប្រើប្រាស់ថាមពលកាន់តែខ្លាំងក្លាហើយវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះ និងអ្នកប្រើប្រាស់ IoT នោះ។ សម្រាប់ស្តង់ដារ Wi-Fi នោះគឺជា៖

802.11b → Wi-Fi 1

802.11a → Wi-Fi 2

802.11g → Wi-Fi 3

802.11n → Wi-Fi 4,

802.11ac (បច្ចុប្បន្ន) → Wi-Fi 5

ក្រុមហ៊ុន WiFi Alliance និយាយថា “ក្នុងការជួយអ្នកប្រើប្រាស់សម្គាល់នូវឧបករណ៍ជាច្រើនដែលផ្តល់នូវបទពិសោធន៍នៃ Wi-Fi ចុងក្រោយនោះ ក្រុមហ៊ុន Wi-Fi Alliance ក៏បង្ហាញនូវឈ្មោះងាយៗនៃឧបករណ៍នេះ។ ឧបករណ៍ Wi-Fi នេះទ្រទ្រង់នូវការតភ្ជាប់គឺផ្អែកទៅលើស្តង់ដារ 802.11ax standard ដែលត្រូវគេស្គាល់ថាជា Wi-Fi 6 នោះ។”

ក្រៅពីនេះ Wi-Fi Alliance រំពឹងថា ក្រុមហ៊ុន ប្រតិបត្តិករ និងអ្នកអភិវឌ្ឍកម្មវិធីជាច្រើនធ្វើការផ្លាស់ប្តូរទៅលើ Interface របស់អ្នកប្រើប្រាស់ជាមួយនឹង Icons ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការជូនដំណឹងទៅលើការសម្រេចចិត្តអំពីអ្វីដែលជា Version របស់បណ្តាញ WiFi network ដែលធ្វើការភ្ជាប់ទៅកាន់កុំព្យូទ័រ ថេប្លេត ស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតនោះ៕

ប្រភព៖

https://thehackernews.com/2018/10/wifi-version-6.html

LEAVE A REPLY

Please enter your comment!
Please enter your name here