សេវារថយន្តសង្គ្រោះរបសស្កត់ឡែនទទួលរងការរំលោភបំពានទិន្នន័យដោយបង្ហាញព័ត៌មានផ្ទាល់ខ្លួន របស់បុគ្គលិកនៅលើអនឡាញ។ នៅថ្ងៃទី 12 ខែ តុលា សេវា NHS Ambulance Services Trust ដែល ជាផ្នែកមួយនៃ NHS Scotland បានផ្ញើអ៊ីម៉ែលទៅកាន់បុគ្គលិករបស់ខ្លួន ប្រាប់ពីការរំលោភបំពាន ទិន្នន័យ។ ដូចដែលបានដកស្រង់ដោយ BBC News: នៅពេលនេះឈ្មោះ និងលេខទូរស័ព្ទ បុគ្គលិក ដែលបង្ហាញនៅលើថតខាងក្នុងរបស់យើងត្រូវបានបង្ហាញនៅគេហទំព័ររបស់យើងដែលអាចចូល មើលបានដោយសាធារណជនទូទៅ។ យើងមិនដឹងថារឿងនេះអាចបណ្តាលឱ្យកើតមានបញ្ហា ទាក់ទងនឹងភាពឯកជនទេ ហើយបញ្ហានេះឥឡូវនេះត្រូវបានកែតម្រូវ – ទំព័របណ្តាញដែលមាន បញ្ហាត្រូវបានលុបចោលឥឡូវនេះ។
អ្នកនាំពាក្យសេវារថយន្តសង្គ្រោះស្កត់ឡែន ក្រោយមកបានបញ្ជាក់ពីបញ្ហាសន្តិសុខទិន្នន័យ។ ពួកគេ ក៏និយាយថាឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ព័ត៌មានរបស់អ្នកជំងឺនោះទេ។ ការិយាល័យ ស្នងការព័ត៌មាន (ICO) នៃប្រទេសអង់គ្លេសបានដឹងអំពីការរំលោភបំពាននេះ ហើយចាប់ផ្តើម ធ្វើការសាកសួរអំពីអ្វីដែលបានកើតឡើង។ អ្នកនាំពាក្យរដ្ឋាភិបាលស្កត់ឡែននិយាយថា រដ្ឋាភិបាលនឹងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ។
ពួកគេក៏សង្កត់ធ្ងន់ថារដ្ឋាភិបាល “យកចិត្តទុកដាក់លើសន្តិសុខទិន្នន័យហើយយើងរំពឹងថាក្រុមប្រឹក្សាសុខាភិបាលនឹងធានានូវ សុវត្ថិភាពទិន្នន័យ” ។ ព័ត៌មាននៃឧបទ្ទវហេតុនេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតនៅទីក្រុងវ៉ាស៊ីនតោនអនុវត្តឯកទេសខាងការកែសម្ផស្សជូនដំណឹងដល់បុគ្គលអំពីព្រឹត្តិការណ៍សន្តិសុខ ទិន្នន័យដែលអាចបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ កំណត់ត្រាសុខភាពត្រូវបានទទួលការវាយប្រហារកាន់តែខ្លាំងឡើងពីក្រុមវាយប្រហារដែលជាមូល ហេតុដែលមន្ទីរពេទ្យត្រូវតែចាត់វិធានការដើម្បីការពារពួកគេ។ ឧទាហរណ៍ក្រុមហ៊ុនទាំងនេះត្រូវប្រាកដថាពួកគេអាចរកឃើញការផ្លាស់ប្តូរបានជៀសវាងការកំណត់ រចនាសម្ព័ន្ធខុស និងធានាឱ្យមានការអនុលោមតាមច្បាប់អេឡិចត្រូនិក (EMR) ។ វានឹងពិបាកសម្រាប់ស្ថាបន័ថែរក្សាសុខភាពណាមួយដើម្បីបំពេញភារកិច្ចទាំងនេះដោយដៃ។ ផ្ទុយទៅវិញពួកគេគួរតែពិចារណាការវិនិយោគលើដំណោះស្រាយដូចជាក្រុមហ៊ុន Tripwire Enterprise ដែលអាចជួយពួកគេសម្រេចបាននូវគោលបំណងទាំងនេះ៕
ប្រភព៖