ក្រុមហ៊ុន Yahoo ព្រមព្រៀងបង់ប្រាក់ចំនួន 50 លានដុល្លារ ដើម្បីជួយដោះស្រាយបណ្តឹង ដែល ប្តឹងក្រុមហ៊ុនចំពោះការរំលោភបំពានទិន្នន័យ ដែលក្រុមហ៊ុនរងគ្រោះជាច្រើនឆ្នាំមកហើយ។ នៅ ថ្ងៃទី 23 ខែតុលាក្រុមហ៊ុន Yahoo ឱ្យដឹងថាខ្លួននឹងចំណាយប្រាក់ចំនួន 50 លានដុល្លារ និងផ្ដល់ សេវាពិនិត្យតាមដានដោយឥតគិតថ្លៃចំនួនពីរឆ្នាំ ដល់ 200 លាននាក់ ដែលអាសយដ្ឋានអ៊ីម៉ែល និង ព័ត៌មានផ្ទាល់ខ្លួនត្រូវបង្ហាញនៅក្នុងឧបទ្ទវហេតុសន្តិសុខទិន្នន័យ។
ព្រឹត្តិការណ៍នោះលាត ត្រដាងនូវគណនី Yahoo ចំនួន 3 ពាន់លាន។ នៅក្នុងដំណោះស្រាយនេះក្រុមហ៊ុនសេវាកម្ម Internet និយាយថាវានឹងមានការខាតបង់ដល់មនុស្សជាង 200 លាននាក់ ដែលមានគណនីសរុបចំនួន 1 ពាន់លាននៅពេលមានការរំលោភនោះ។ ក្រុមហ៊ុន Altaba Inc ដែលក្រុមហ៊ុន Yahoo បង្កើត ឡើងបន្ទាប់ពីខ្លួនយល់ព្រមលក់សេវាកម្មឌីជីថលរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Verizon Communications បង់ប្រាក់ចំនួនពាក់កណ្តាលទៀតទៅឱ្យគណៈកម្មការ មូលបត្រសហរដ្ឋ អាមេរិកដើម្បីជាការផាកពិន័យចំពោះការខកខានរបស់ក្រុមហ៊ុនផ្តល់ព័ត៌មានអ៊ីម៉ែលដើម្បីបង្ហាញពី ឧបទ្ទវហេតុនេះ។
យោងតាមសារព័ត៌មាន AP News ឱ្យដឹងថាក្រុមហ៊ុន Yahoo នឹងចំណាយ ប្រាក់ចំនួន 25 ដុល្លារ ក្នុងមួយម៉ោង សម្រាប់ការចំណាយពេលវេលាក្នុងការដោះស្រាយជាមួយនឹង ការលួចទិន្នន័យ។ ការទូទាត់ដែលនៅតែកំពុងរង់ចាំការសម្រេចពីតុលាការនឹងអនុញ្ញាតឱ្យអ្នកកាន់គណនីដែលមានការបាត់បង់ឯកសារដើម្បីសុំសំណងរហូតដល់ 15 ម៉ោង។ អ្នកដែលគ្មានការបាត់បង់ឯកសារអាចស្នើសុំ សំណងដំណោះស្រាយក្នុងរយៈពេល ៥ ម៉ោង។
ក្រុមហ៊ុនផ្តល់សេវាបណ្ដាញក៏យល់ព្រមផ្តល់ជូនបុគ្គលដែលទទួលរងផលប៉ះពាល់ដោយ ប្រើប្រាស់សេវាកម្ម AllClear ដែលជាក្រុមហ៊ុនត្រួតពិនិត្យឥណទានរយៈពេល 2 ឆ្នាំ។ អត្រាលក់រាយ រយៈពេលពីរឆ្នាំនៃសេវាកម្ម AllClear មានចំនួន 359 ដុល្លារ ឬប្រហែល 15 ដុល្លារក្នុងមួយខែ។ វានៅ តែត្រូវគេមើលឃើញថា តើក្រុមហ៊ុន Yahoo នឹងទូរទាត់អត្រាពិតប្រាកដនោះដែរឬទេ។ នៅពេល នេះមានសវនាការមួយដែលត្រូវគេគ្រោងសម្រាប់ ថ្ងៃទី 29 ខែ វិច្ឆិកា ដើម្បីយល់ព្រមដោះស្រាយ បឋមនៅមុខចៅក្រមស្រុក Judge Lucy Koh នៅ San Jose រដ្ឋកាលីហ្វ័រនីញ៉ា។ ប្រសិនបើកិច្ចព្រម ព្រៀងនេះត្រូវបញ្ចប់ក្រុមហ៊ុន Yahoo នឹងបង់ប្រាក់ 38 លានដុល្លារ បន្ថែមទៅឱ្យមេធាវីរបស់ខ្លួនក្នុង ថ្លៃសេវា និងថ្លៃចំណាយផ្នែកច្បាប់៕

ប្រភព៖