Dell ប្រកាសអំពីការរំលោភបំពានទិន្នន័យសំខាន់ៗ ហើយអ្នកវាយប្រហារធ្វើសកម្មភាព ចំពោះព័ត៌មានសម្ងាត់របស់អតិថិជន ដោយមិនមានការអនុញ្ញាតនៅ Dell.com ។ Dell គឺជាក្រុមហ៊ុន បច្ចេកវិទ្យាកុំព្យូទ័រពហុជាតិរបស់អាមេរិក ដែលមានមូលដ្ឋាននៅ Round Rock រដ្ឋតិចសាស សហរដ្ឋ អាមេរិកដែលអភិវឌ្ឍបង្កើត លក់ ជួសជុល និងផ្គត់ផ្គង់កុំព្យូទ័រ និងផលិតផលនិងសេវាកម្មដែល ពាក់ព័ន្ធផ្សេងទៀត។
ការរំលោភបំពានទិន្នន័យអាចត្រូវបង្ហាញឈ្មោះអ្នកប្រើប្រាស់ Dell អាសយដ្ឋានអ៊ីម៉ែល និង ពាក្យសម្ងាត់ ហើយការប្រកាសធ្វើឡើងនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2018 ។ ក្រុមអ្នកជំនាញផ្នែកសន្តិសុខមិនរកឃើញភស្តុតាងដែលថាទិន្នន័យណាមួយត្រូវដកស្រង់ ដោយអ្នកវាយប្រហារនោះទេ បើទោះបីជាព័ត៌មានរសើបមួយចំនួនត្រូវលុបចេញពីបណ្តាញ របស់ក្រុមហ៊ុន Dell ក៏ដោយ។ សេចក្តីថ្លែងការណ៍របស់ Dell Press Release និយាយថា “ទាំងនេះរាប់បញ្ចូលទាំងពាក្យសម្ងាត់របស់អតិថិជនរបស់យើង និងការកំណត់ពាក្យសម្ងាត់ឡើងវិញ របស់ Dell.com ។ កាតឥណទាន និងព័ត៌មានអតិថិជនរសើបផ្សេងទៀតមិនត្រូវកំណត់ គោលដៅទេ។ ឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ផលិតផល ឬសេវាកម្មណាមួយរបស់ Dell ទេ។ ” ការពិតតាំងពីពាក្យសម្ងាត់ត្រូវរឹតបណ្តឹងមក វាត្រលប់មកវិញជាមួយយនឹងការប្រើប្រាស់ ដែលបំពាក់នូវសុវត្ថិភាពបន្ថែម។
ដូចគ្នានេះផងដែរ ក្រុមហ៊ុន Dell កំពុងធ្វើការជាមួយក្រុមហ៊ុននីតិកម្មឌីជីថល ដើម្បីធ្វើការស៊ើបអង្កេត ឯករាជ្យមួយ ហើយក៏ចូលរួមជាមួយភ្នាក់ងារសមត្ថកិច្ចផងដែរ។ Dell ជំរុញឱ្យអ្នកប្រើ ទាំងអស់របស់ Dell.com កំណត់ឡើងវិញនូវពាក្យសម្ងាត់របស់ពួកគេ ប្រសិនបើពួកគេប្រើពាក្យ សម្ងាត់ដូចគ្នានៅកន្លែងផ្សេង។ Dell នឹងបន្តវិនិយោគលើបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងសុវត្ថិភាព ដើម្បីរកមើល និងការពារហានិភ័យចំពោះសកម្មភាពដែលគ្មានការអនុញ្ញាត៕
ប្រភព៖
https://gbhackers.com/dell-hacked-data-breach-exposed-names-email-addresses-hashed-passwords/