ពិព័រណ៍ CES 2019: របាយការណ៍អាកាសធាតុប្រចាំម៉ោងរបស់ក្រុមហ៊ុន IBM នឹងគ្របដណ្តប់លើផែនដីទាំងមូល

0

បច្ចុប្បន្ននៅតាមបណ្តាប្រទេសអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង របាយការណ៍អាកាសធាតុអាចរកតែរៀងរាល់ ៦ ទៅ ១២ ម៉ោង ហើយសម្រាប់តែផ្ទៃដីដែលមានទំហំធំចាប់ពី ១៥ គីឡូម៉ែត្រ (៩.៣ ម៉ាយល៍) ប៉ុណ្ណោះ។ ប៉ុន្តែឧបករណ៍ថ្មីរបស់ក្រុមហ៊ុន IBM ផ្តល់នូវរបាយការណ៍លើតំបន់ជាក់លាក់ដែលមានទំហំត្រឹមតែ ៣គីឡូម៉ែត្រ។

ក្រុមហ៊ុននេះនិយាយថាវាអាចព្យាករណ៍ពីព្យុះ ផ្គរ រន្ទះ។ ឧបករណ៍នេះត្រូវប្រកាសនៅពិព័រណ៍បច្ចេកវិទ្យា CES ក្នុងទីក្រុងឡាសវេហ្គាសនិងចាប់ផ្តើមដំណើរការភាពជាដៃគូជាមួយក្រុមហ៊ុន The Weather Channel ដោយប្រើកុំព្យូទ័រទំនើបដើម្បីប្រមូលទិន្នន័យពីឧបករណ៍ចាប់សញ្ញារាប់រយលាននៅទូទាំងពិភពលោក។

លោក Cameron Clayton នៅក្រុមហ៊ុន IBM ប្រាប់ BBC News ថា “ទំហំនេះគឺស្ទើរតែមិនអាចយល់ចំពោះមនុស្ស – ពីចំណុចគណនានិងភាពស្មុគស្មាញរបស់វា។ កសិករនៅ Kansas មានអាកាសធាតុល្អខ្លាំងណាស់ [តាមការព្យាករណ៍] នាពេលបច្ចុប្បន្ននេះ ប៉ុន្តែកសិករមួយនៅប្រទេសកេនយ៉ាទទួលការព្យាករណ៍អាកាសធាតុតែមួយដង ឬប្រហែលពីរដងក្នុងមួយថ្ងៃ – ពេលនេះពួកគេនឹងទទួលវារៀងរាល់ម៉ោង” ។

លោក Clayton និយាយថា ប្រព័ន្ធការទស្សទាយបរិយាកាសអាកាសធាតុទូទាំងពិភពលោកដែលមានគុណភាពខ្ពស់(Graf)ដែលត្រូវគេរៀបចំឡើងដើម្បីប្រមូលទិន្នន័យពីឧបករណ៍ចាប់សញ្ញាជាច្រើនរួមមានស្មាតហ្វូនរាប់លានគ្រឿងដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាសម្ពាធបរិយាកាស។

ការតាមដានការផ្លាស់ប្តូរសម្ពាធគឺមានសារៈសំខាន់ចំពោះឧតុនិយម ការសិក្សាអំពីដំណើរការអាកាសធាតុ និងការព្យាករណ៍។ ប៉ុន្តែក្រៅពីទិន្នន័យប្រមូលពីសមាជិកជាសាធារណៈ Graf ក៏នឹងវិភាគព័ត៌មានពីការហោះហើរពាណិជ្ជកម្មរាប់ពាន់ផងដែរ។

ឧបករណ៍នៅលើយន្តហោះវាស់លក្ខខណ្ឌអាកាសធាតុនិងបាតុភូតដូចជាចលាចលនៃអាកាសធាតុ។ នាពេលអនាគត ខណៈដែលឧបករណ៍ចាប់សញ្ញាអាកាសធាតុប្រមូលផ្តុំគ្រឿងបន្លាស់និងយានយន្តបន្ថែម អ្នកផលិតនឹងមានជម្រើសក្នុងការចែករំលែកទិន្នន័យបន្ថែមជាមួយក្រុមហ៊ុន IBM ដើម្បីកែលម្អ Graf ។

យោងតាមលោក Brandon Purcell អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Forrester ឱ្យដឹងថាក្រុមហ៊ុន IBM មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងទីតាំងឈរជើងរបស់ខ្លួននៅក្នុងឧស្សាហកម្មព្យាករណ៍អាកាសធាតុ។ ក្រុមហ៊ុន IBM ទិញក្រុមហ៊ុន The Weather Company ដែលគ្រប់គ្រងគេហទំព័រអាកាសធាតុ(The Weather Channel)នៅឆ្នាំ ២០១៦ ។ លោកថ្លែងថា: «ពួកគេពិតជាមិនប្រើប្រាស់ការទិញយកក្រុមហ៊ុនអាកាសធាតុឱ្យអស់លទ្ធភាពនៅឡើយទេរហូតមកដល់ពេលនេះទេ។ នេះហាក់ដូចជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ»។

លោក Purcell ចង្អុលបង្ហាញថា ការទទួលនូវទិន្នន័យជាច្រើនអាចបង្កើនភាពត្រឹមត្រូវនៃការព្យាករណ៍ហើយអាចធ្វើឱ្យក្រុមហ៊ុន IBM នាំមុខគូប្រជែងរបស់ខ្លួន។ លោកបន្ថែមថា ការធ្វើជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក គាត់អាចអះអាងដោយផ្ទាល់ថាការធ្វើបច្ចុប្បន្នភាពអាកាសធាតុជាញឹកញាប់អាចប្រែប្រួលនៅក្នុងតំបន់។ លោកថ្លែងថា វានឹងធ្វើឱ្យខ្ញុំមានការជឿជាក់ថាអ្នកអាចទទួលទិន្នន័យច្បាស់លាស់ពិតប្រាកដដល់កសិករដែលមិនមានលទ្ធភាពទទួលការព្យាករណ៍អាកាសធាតុល្អ៕

ប្រភព៖

https://www.bbc.com/news/technology-

LEAVE A REPLY

Please enter your comment!
Please enter your name here