១.ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន៦២ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ៩ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។
ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៣នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង១៣នោះ មានដូចតទៅៈ
- CVE-2018-8540: ចំនុចខ្សោយនេះកើតមាននៅពេលដែល Microsoft .NET Framework ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ អោយអ្នកវាយប្រហារអនុវត្តកូតដើម្បីធ្វើការវាប្រហារព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងComputer ដែលមានសិទ្ធស្មើរហ្នឹងអ្នកបច្ចេកទេស( administrative user)
- CVE-2018-8583, CVE-2018-8617, CVE-2018-8618, CVE-2018-8624, CVE-2018-8629 : ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
- CVE-2018-8626: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows DNS server ធ្វើការជាមួយនឹង Domain Name System (DNS)ធ្វើកាផ្ញើរសំណើរដោយមិនបានផ្ទៀងផ្ទាត់ ដែលអាចធ្វើអោយអ្នកវាយប្រហារអាចផ្ញើរប្រភេទមេរោគ (malicious )ទៅកាន់ Windows DNS serve។
- CVE-2018-8631: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការ អាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់
- CVE-2018-8634 ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Microsoft text-to-speech ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៦២ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance
២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់
- Internet Explorer
- Microsoft Edge
- ChakraCore
- Microsoft Office
- Microsoft .NET Framework
- Microsoft Dynamics NAV
- Microsoft Exchange Server
- Microsoft Windows
- Microsoft Visual Studio
- Windows Azure Pack
៣.ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។
៤.អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

ព័ត៌មានលំអិតពាក់ព័ន្ធ