ក្រុមឃ្លាំមើលពាណិជ្ជកម្មរបស់ជប៉ុន នឹងស៊ើបអង្កេតថាតើក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់អាមេរិកចំនួន៤ កំពុងធ្វើអាជីវកម្មត្រឹមត្រូវឬអត់។ ក្រុមហ៊ុនទាំងបួនដែលនឹងត្រូវស៊ើបអង្កេត មានដូចជាក្រុមហ៊ុន Google, Apple, Facebook និងក្រុមហ៊ុនAmazon។ គណៈកម្មាធិការពាណិជ្ជកម្មយុត្ដិធម៌ជប៉ុនសង្ស័យថា ក្រុមហ៊ុនទាំង៤ទទួលបានផលប្រយោជន៍មិនយុត្ដិធម៌ តាមរយៈការប្រមូលទិន្នន័យជាច្រើន ។
ក្រុមឃ្លាំមើលកំពុងថ្លឹងថ្លែងពីជម្រើសនៃការអនុវត្ដច្បាប់ ប្រឆាំងនឹងការធ្វើអាជីវកម្មផ្ដាច់មុខរបស់ជប៉ុន ទៅកាន់ក្រុមហ៊ុនទាំង៤។ នៅថ្ងៃពុធសប្ដាហ៍នេះ គណៈកម្មាធិការនឹងចាប់ផ្ដើមសម្លឹងមើលលើប្រតិបត្ដិការជាជំហានចាប់ផ្ដើម។ គណៈកម្មាធិការនឹងស្ទង់មតិអ្នកប្រើប្រាស់ ហើយនឹងសម្ភាសន៍មន្ដ្រីក្រុមហ៊ុនទាំង៤ផងដែរ។ ចំពោះលទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវចងក្រងឡើងក្នុងពេលពីរឬបីខែក្រោយ៕