រដ្ឋមន្រ្តីព្រមានពីបញ្ហាផ្លូវចិត្ត៖ អង់គ្លេសអាចហាមឃាត់រូបភាពអត្តឃាតពីលើប្រព័ន្ធផ្សព្វផ្សាយសង្គម

0

រដ្ឋមន្រ្តីសុខាភិបាលព្រមានប្រព័ន្ធផ្សព្វផ្សាយសង្គមអាចត្រូវហាមឃាត់ប្រសិនបើពួកគេមិន អាចលុបបំបាត់នូវមាតិកាដែលបង្កគ្រោះថ្នាក់នោះទេ។ ថ្លែងនៅលើកម្មវិធីរបស់ Andrew Marr របស់ BBC លោក Matt Hancock និយាយថា៖ “ប្រសិន បើយើងគិតថាពួកគេធ្វើអ្វីដែលត្រូវហាមឃាត់នោះយើងត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់”។

ប៉ុន្តែគាត់ បន្ថែមថា “វាមិនមែនជាចំណុចដែលខ្ញុំចង់បញ្ចប់ទេ”។ រដ្ឋមន្រ្តីអំពាវនាវឱ្យយកចិត្តទុកដាក់ក្នុងការសំអាតរូបភាពដែលធ្វើឱ្យខ្លួនឯងមានគ្រោះថ្នាក់និងធ្វើអត្តឃាតដោយសារតែការសំលាប់ខ្លួនរបស់ក្មេងជំទង់។ Molly Russell អាយុ 14 ឆ្នាំ សំលាប់ខ្លួន នៅឆ្នាំ 2017 បន្ទាប់ពីមើលមាតិកាអំពីការធ្វើអត្តឃាតលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ថ្លែងទៅកាន់ វិទ្យុ BBC ឪពុករបស់នាងនិយាយថាគាត់ជឿជាក់ថា Instagram “សម្លាប់កូនស្រីរបស់ខ្ញុំ”។

លោក Russell ក៏រិះគន់រូបភាពលើបណ្តាញ Pinterest ប្រាប់កាសែត Sunday Times ថា “Pinterest មានរឿងជាច្រើនដែលត្រូវឆ្លើយចំពោះហេតុការណ៍នេះ”។ Instagram ឆ្លើយតបថាវាធ្វើការជាមួយក្រុមអ្នកជំនាញអំពី ”បញ្ហាស្មុគស្មាញ និងសំពាធផ្លូវចិត្ត” បញ្ញាសុខភាពផ្លូវចិត្ត និងការធ្វើទណ្ឌកម្មលើខ្លួនឯង។ Instagram និយាយថាដោយផ្អែកលើដំបូន្មានរបស់ពួកគេ ពួកគេចែករំលែករឿងរ៉ាវ និងការ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអាចជាអត្ថប្រយោជន៍ជួយឲ្យអ្នកមានបញ្ហាផ្លូវចិត្តអាចស្តារឡើងវិញនោះ បន្ថែមទៀតថាពួកគេ “មិនលុបមាតិកាជាក់លាក់ទេ”។ “ជំនួសមកវិញ (យើង) ផ្តល់ឱ្យមនុស្សនូវ ការមើល ឬបង្ហោះសារ គាំទ្រការផ្ញើសារដែលដឹកនាំពួកគេទៅកាន់ក្រុមជំនួយ”។ ប៉ុន្តែ Instagram បន្ថែមទៀតថាខ្លួនកំពុងតែធ្វើការពិនិត្យឡើងវិញនៃគោលនយោបាយនិងបច្ចេកវិទ្យាអនុវត្តច្បាប់ របស់ខ្លួន។

អ្នកនាំពាក្យម្នាក់របស់ Pinterest និយាយថា: “យើងមានគោលការណ៍ប្រឆាំងនឹង មាតិកាដែលបង្កគ្រោះថ្នាក់និងចាត់វិធានការជាប្រចាំដើម្បីរារាំងវាមិនឱ្យមកនិងរីករាលដាលនៅលើ វេទិការបស់យើង”។ “ប៉ុន្តែយើងដឹងថាយើងអាចធ្វើច្រើនថែមទៀតដែលនេះជាមូលហេតុដែលយើងធ្វើការដើម្បីធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំនិងគោលនយោបាយនៃការគម្រាមកំហែងខ្លួនឯងរបស់យើងក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ “។ ហ្វេសប៊ុកម្ចាស់របស់ Instagram និយាយមុននេះថាវាជា “សោកស្តាយយ៉ាងបំផុត”។ ក្រុមហ៊ុនយក្សនិយាយថាខ្លឹមសារក្រាហ្វិកដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងនិងធ្វើអត្តឃាតមិនមាននៅលើវេទិការបស់យើងទេ។

– ស្ទើរតែពាក់កណ្តាលនៃអ្នកប្រើអ៊ីនធ័រណែតនៅអង់គ្លេសរងផលប៉ះពាល់

– សាកលវិទ្យាល័យប្តូរប្រព័ន្ធផ្សព្វផ្សាយសង្គម

– ទូរទស្សន៍ធ្វើឲ្យប៉ះពាល់ក្មេងៗ

Papyrusអង្គការសប្បុរសធម៌មួយដែលធ្វើការដើម្បីទប់ស្កាត់ការធ្វើអត្តឃាតខ្លួនរបស់យុវជន និយាយថា វាទាក់ទងដោយមនុស្សប្រហែល 30 គ្រួសារកាលពីសប្តាហ៍មុនដែលជឿជាក់ថា ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្នែកមួយក្នុងការធ្វើអត្តឃាតខ្លួនឯងពិតមែន។ អ្នកនាំពាក្យអង្គការសប្បុរសធម៌រូបនេះនិយាយថា “យើងទទួលទូរសព្ទ័ច្រើនឡើងចាប់តាំងពី BBC រាយការណ៍ជាលើកដំបូងកាលពី 6 ថ្ងៃមុនអ្នកទាំងអស់នេះនិយាយដូចគ្នា”។ លោក Hancock និយាយថាគាត់មានការ “តក់ស្លុត” នៅពេលដឹងពីការស្លាប់ និងអារម្មណ៍របស់ Molly  “ខ្ញុំនឹងខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីការពារយុវវ័យ” ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ Twitter, Snapchat, Pinterest, Apple, Google និង Facebook (ជា Instagram) រដ្ឋមន្ត្រីស្វាគមន៍ចំពោះជំហានដែលក្រុមហ៊ុនទទួលយក ប៉ុន្តែនិយាយថា “សកម្មភាពបន្ថែមទៀតគឺត្រូវការជាចាំបាច់”។ គាត់សរសេរថា៖ “វាពិតជាអាក្រក់បំផុតដែលវានៅ មានភាពងាយស្រួលក្នុងការចូលទៅកាន់មាតិកានេះតាមអ៊ីនធរ័ណែតហើយខ្ញុំមិនសង្ស័យអំពីការធ្វើ ទណ្ឌកម្មលើខ្លួនឯងដែលបណ្តាលមកពីរូបភាពទាំងនេះអាចបង្ករដល់មនុស្សជាពិសេសយុវវ័យ”។ វាគឺជាពេលវេលាសម្រាប់អ្នកផ្តល់សេវាអ៊ីនធ័រណែតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើននិងលុប បំបាត់មាតិកានេះម្តងហើយម្តងទៀត។

លោកបន្ថែមថារដ្ឋាភិបាលកំពុងបង្កើតក្រដាសសមួយដែលនិយាយអំពី “online harms” ហើយនិយាយថាវានឹងពិនិត្យមើលមាតិកានៅលើការធ្វើអត្តឃាតនិងទណ្ឌកម្មលើខ្លួនឯង។ លោក Hancock ពន្យល់ថា: “ឪពុកម្តាយជាច្រើនមានអារម្មណ៍ថាគ្មានអំណាចក្នុងការប្រឈមមុខនឹង ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាំងអ្នកផ្តល់សេវាសង្គម និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានភារៈកិច្ច”។ “ខ្ញុំចង់ធ្វើឱ្យអង់គ្លេសជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកគ្រប់គ្នានិងធានាថាគ្មានគ្រួសារណាផ្សេងទៀតជួបរឿងដូចដែលគ្រួសាររបស់ Molly ជួបនោះទេ”។

Molly ត្រូវរកឃើញសាកសពនៅក្នុងបន្ទប់គេងរបស់នាងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2017 បន្ទាប់ពីបង្ហាញ ថា “មិនមានសញ្ញាច្បាស់” ពាក់ពន្ធ័នឹងបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនោះទេ។ ក្រុមគ្រួសាររបស់នាងក្រោយមករកឃើញថានាងមើលរូបភាពនៅលើបណ្តាញសង្គមដែល ទាក់ទងនឹងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាតខ្លួនឯង។ លោក Russell ប្រាប់វិទ្យុ BBC ថា “មានការភ្ញាក់ផ្អើលដែលខ្លឹមសារនៅក្នុងនោះលើកទឹកចិត្តនាងឲ្យធ្វើទណ្ឌកម្មលើខ្លួនឯង វាភ្ជាប់ទៅការធ្វើទណ្ឌកម្មដូចជា៖ សំលាប់ខ្លួនឯង ហើយខ្ញុំប្រាកដណាស់ថា Instagram សម្លាប់ កូនស្រីរបស់ខ្ញុំ” ។ អ្នកជំនួញឈ្មោះ Merry Varney ដែលតំណាងឱ្យគ្រួសារ Russell និយាយថា ករណីរបស់ Molly “ជាគំរូនៃរបៀប algorithms push negative meterial” បង្ហាញពីតម្រូវការក្នុងការ ស៊ើបអង្កេតលើប្រព័ន្ធអ៊ីនធ័រណែតនិងរបៀបដែលពួកគេអាចចូលរួមក្នុងការ “ចែករំលែកការធ្វើ អត្តឃាត និងធ្វើទណ្ឌកម្មលើខ្លួនឯង”៕

ប្រភពព័ត៌មាន៖

https://www.bbc.com/news/uk-47019912

 

LEAVE A REPLY

Please enter your comment!
Please enter your name here