ការអ៊ិនគ្រីបទិន្នន័យ នៅក្នុង USB drive ជាមួយកម្មវិធី Finder របស់ macOS

0

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ MAC computer ជាមួយ macOS Mojave ហើយចង់ការពារទិន្នន័យនៅក្នុង USB drive របស់លោកអ្នកនោះ លោកអ្នកអាចធ្វើការអ៊ិនគ្រីបទិន្នន័យ នៅក្នុង USB drive ជាមួយកម្មវិធី Finder របស់ macOS បានដោយមិនចាំបាច់ប្រើកម្មវិធីផ្សេងឡើយ។ កម្មវិធី Finder ធ្វើការអ៊ិនគ្រីបទិន្នន័យ ដោយប្រើប្រព័ន្ធ XTS-AES ដែលជាប្រព័ន្ធអ៊ិនគ្រីបដូចគ្នានឹង FileVault 2ដែរ។ ដើម្បីអ៊ិនគ្រីប USB drive លោកអ្នកគ្រាន់តែ៖
១-ភ្ជាប់ USB drive
២-បើកកម្មវិធី Finder
៣-ចុចខាងស្ដាំ mouse លើ USB drive
៤-ជ្រើសយក “Encrypt”
Finder នឹងឲ្យលោកអ្នកបង្កើត password ដើម្បីប្រើប្រាស់ក្នុងការបើកប្រើ USB drive នៅពេលក្រោយ។ ប្រសិនបើលោកអ្នកពុំឃើញជម្រើស “Encrypt” មានន័យថា អ្នកពុំទាន់បាន format USB drive ជាប្រភេទ GUID ដូច្នេះអ្នកត្រូវ បើកកម្មវិធី Disk Utility ដើម្បី format USB drive ដូចក្នុងរូបភាពខាងក្រោម ជាមុនសិន(ប្រសិនបើអ្នកមានទិន្នន័យក្នុង USB សូមកុំភ្លេច copy ទៅ computer មុននឹង format)។

ប្រសិនបើលោកអ្នកចង់ដកការអ៊ិនគ្រីបវិញនោះ លោកអ្នកអាចធ្វើបានស្រដៀងនឹងការបង្ហាញខាងលើដែរ។ សូមបញ្ជាក់ថាកម្មវិធីនេះសម្រាប់តែ MAC computer ប៉ុណ្ណោះ ប្រសិនបើលោកអ្នកចង់ប្រើជាមួយ Windows computer លោកអ្នកអាចប្រើប្រាស់កម្មវិធីផ្សេងទៀត ដូចជា VeraCrypt៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here