៤ ចំណុច​នេះ សំខាន់ដើម្បីធានា​បានសុវត្ថិភាព​និង​ការពារ​ការបាត់បង់ទិន្នន័យ​សំខាន់​ក្នុង​កុំព្យូទ័រ

0

១) ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​

អ៊ីនធឺណិត​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ កម្សាន្ត ឬ​ទាញ​យក​កម្មវិធី​ប្រើប្រាស់​។ ប៉ុន្តែ​បណ្ដុំ​ទិន្នន័យ​ទាំង​នោះ ក៏​អាច​មាន​ភ្ជាប់​ជាមួយ​មេរោគ​​ អាច​មាន​ហានិភ័យ​ដល់​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ផង​ដែរ។

ប្រព័ន្ធ​ប្រតិបត្តិការ​ក៏​មាន​មុខងារ​ការពារ​សុវត្ថិភាព​ទិន្នន័យ​ដែរ ប៉ុន្តែ​គួរ​ប្រើ​បន្ថែម​កម្មវិធី​កម្ចាត់​មេរោគ អាច​ជួយ​ការពារ​ពី​បណ្តាមេរោគ​ថ្មីៗ​បាន​។

២) ប្រើ​ប្រព័ន្ធ VPN

បណ្ដាញ Wi-Fi នៅ​តាម​ហាង​កាហ្វេ ប្រលាន​យន្តហោះ ឬ​សណ្ឋាគារ ភាគ​ច្រើន​អាច​ប្រើ​ឥត​គិត​ថ្លៃ​។ ប៉ុន្តែ​គួរ​ប្រយ័ត្ន​ដោយសារ​​ទិន្នន័យ​រត់​ចេញ​ចូល​តាម​បណ្តាញ អាច​នឹង​មិន​បាន​បម្លែង ជាពិសេស​បើ​បណ្ដាញ Wi-Fi នោះ​ ត្រូវ​បាន​បន្លំ​ដោយ​ជន​ខិល​ខូច​។

គួរ​ប្រើ VPN (Virtual Private Networks) ពេល​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នៅ​តាម​ទី​សាធារណៈ អាច​ជួយ​ការពារ​ទិន្នន័យ​រត់​ចេញ​ចូល​បាន​។

៣) ប្រើ​កាបូប​ការពារ​

គួរ​វិនិយោគ​លើ​កាបូប ការពារ Laptop មាន​សភាព​ក្រាស់​បន្តិច និង​មិន​ជ្រាប​ទឹក​ ងាយស្រួល​ផ្លាស់ទី​ដោយ​មិន​បារម្ភ។​

៤) Backup ទិន្នន័យ​

ប្រព័ន្ធ​ Windows និង macOS  មាន​មុខងារ Backup ផ្ទាល់ខ្លួន គួរ​ប្រើប្រាស់ បង្ការ​ហានិភ័យ ពេល​ប្រព័ន្ធ​ដំណើរការ​មិន​ប្រក្រតី ងាយស្រួល Restore។ លើស​ពី​នេះ គួរ​ចម្លង​ឯកសារ​សំខាន់ៗ​មាន​លើ Laptop ដាក់លើ External ការពារ​ក្រែង Disk ខូច ឬ​ប្រើ​ជម្រើស​រក្សាទុក​ឯកសារ​លើ Online បាន មាន​ទាំង​ឥត​គិត​ថ្លៃ និង​បង់​កម្រៃ​សម្រាប់​ទំហំ​ផ្ទុក​បន្ថែម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here