របាយការណ៍ដ៏រន្ធត់ថ្មីមួយបង្ហាញថា ទិន្នន័យគណនីអនឡាញជិត៦២០ លានគណនីពី គេហទំព័រ ដ៏ល្បីល្បាញចំនួន ២០ បច្ចុប្បន្នត្រូវគេដាក់លក់ក្នុងគេហទំព័រងងឹតក្នុងតម្លៃតិចជាង ២០ ០០០ ដុល្លារ Bitcoin ។ ទិន្នន័យលក់មានឈ្មោះម្ចាស់គណនី អាសយដ្ឋាន អ៊ីម៉េល និងពាក្យសម្ងាត់។ ពាក្យសម្ងាត់ទាំងនេះត្រូវគេលុបចោល ហើយព័ត៌មានមួយចំនួនផ្សេងទៀតដូចជា ទីតាំង ព័ត៌មានលម្អិតផ្ទាល់ខ្លួន និងនិមិត្តសញ្ញាផ្ទៀងផ្ទាត់ប្រព័ន្ធទំនាក់ទំនងសង្គម។
ទិន្នន័យដែលគេលួចពីវ៉ិបសាយខាងក្រោមមាន គណនីអនឡាញចំនួន ៦២០ លាន រាល់ការចុះឈ្មោះទិន្នន័យទាំងអស់នោះសុទ្ធតែត្រឹម ត្រូវ។
1.Dubsmash (១៦២ លាន)
2. MyHeritage (៩២លាន)
3. MyFitnessPal (១៥១លាន)
4. ShareThis (៤១ លាន)
5. HauteLook (២៨ លាន)
6. Animoto (២៥លាន)
7. EyeEm (២២ លាន)
8. 8fit (២០ លាន)
9. Whitepages (១៨ លាន)
10. Fotolog (១៦ លាន)
11. 500px (១៥ លាន)
12. Armor Games (១១ លាន)
13. BookMate (៨ លាន)
14. CoffeeMeetsBagel (៦ លាន)
15. Artsy (១ លាន)
16. DataCamp (៧០០ ០០០ លាន).
កំណត់ត្រាគណនីលើទាំងអស់នេះត្រូវគេរក្សាទុកក្នុងមូលដ្ឋានទិន្នន័យប្រើទំហំផ្ទុកច្រើនជីកាបៃ ប៉ុន្តែមិនមានទិន្នន័យទាក់ទងនឹងធនាគារដូចជាកាត លេខគណនី ធនាគារ ត្រូវគេរាយ ការណ៍ក្នុងមូលដ្ឋានទិន្នន័យដ៏ធំនេះទេ។ ទិន្នន័យទាំងនេះកំពុងត្រូវគេលក់នៅលើគេហទំព័រទី ផ្សារងងឹតហើយអ្នកវិភាគជឿជាក់ថាមូលដ្ឋានទិន្នន័យនេះអាចទិញពី Dream Market ។
ទិន្នន័យទាំងនោះមានព័ត៌មានលំអិតអំពីគណនីធំៗ ទិន្នន័យលក់កំណត់គោលដៅលើអ្នក ទិញមានសក្តានុពលដូចជាអ្នកផ្ញើសារឥតបាន អ្នកលួចពាក្យសម្ងាត់ និងព័ត៌មានបញ្ជាក់ អត្តសញ្ញាណក្នុងទិន្នន័យនេះត្រូវគេប្រើដើម្បីធ្វើការវាយប្រហារ។
យោងតាមប្រភពព័ត៌មាន របស់ក្រុម អ្នកស្រាវជ្រាវបានអោយដឹងថា គ្រប់ពត៌មានទាំងអស់លើកឡើងដាច់ដោយឡែក ពីគ្នាដោយពួកហេគឃ័រម្នាក់និយាយថា គាត់ទាញយកភាពងាយរងគ្រោះផ្នែកសុវត្ថិភាព ក្នុងកម្មវិធីរបស់គេហទំព័រដើម្បីទទួលបានការប្រតិបត្តិកូដពីចម្ងាយ ហើយក្រោយមកទាញ យកទិន្នន័យពីគណនីរបស់អ្នកប្រើ។ កំណត់កត់ត្រានេះទាញចេញមកភាគច្រើនក្នុងអំឡុងឆ្នាំ២០១៨ ហើយវាងត្រូវគេដាក់លក់នៅសប្តាហ៍នេះ។ គេហទំព័រមួយចំនួនដែលចុះបញ្ជី ខាងលើមានដូចជា MyHeritage, MyFitnessPal ត្រូវគេលួច ហើយទិន្នន័យត្រូវអ្នកប្រព្រឹត្ត បទល្មើសលួចយក ហើយឥឡូវនេះទិន្នន័យទាំងនោះបានចុះបញ្ជីនៅទីកន្លែងលក់នោះ។
អ្នកនាំពាក្យរបស់ MyHeritageបញ្ជាក់ថា ទិន្នន័យដែលគេចុះបញ្ជីមានទិន្នន័យដែលលួចពី ម៉ាស៊ីនមេរបស់ពួកគេក្នុងអំឡុងពេលដែលពួកគេទទួលរងការរំលោភបំពានទិន្នន័យដ៏ធំកាលពីពាក់ពេលកណ្តាលឆ្នាំមុន។ ភ្នាក់ងារ Register អះអាងនៅសប្ដាហ៍មុនថា ទិន្នន័យចំនួនពាក់កណ្តាលត្រូវគេចុះក្នុង បញ្ជីលក់តាមទីផ្សារ Dream Market នៅពេលយើងឃើញពួកគេលក់យើងបានជូនដំណឹងដល់ Dubsmash, Animoto, EyeEm, 8fit, Fotolog និង 500px ថាទិន្នន័យគណនីរបស់ពួកគេអាចនឹងត្រូវបានបង្ហោះនៅលើវេបសាយងងឹត»៕

ប្រភពព័ត៌មាន៖
https://gbhackers.com/620-million-online-accounts-data-sale/