Huawei ប្តឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​លើ​ការដាក់​កំហិត​នៃ​ការ​លក់​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ដោយ​សភា​

0

នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន Huawei បាន​ប្រកាសថា ខ្លួន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហ​ព័ន្ធ​សហរដ្ឋអាមេរិក ប្រឆាំងនឹង​ធម្មនុញ្ញភាព​នៃ​មាត្រា 889 នៃ​ច្បាប់​អនុញ្ញាត​ការពារជាតិ​ឆ្នាំ ២០១៩ (NDAA) ។ តាម​រយៈ​សកម្មភាព​នេះ ក្រុមហ៊ុន Huawei ស្វែង​រក​សាលក្រម ប្រកាសថា​ការដាក់​កំហិត​ទៅលើ​ក្រុមហ៊ុន Huawei គឺ​មិន​សមស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ការបង្គាប់បញ្ជា​ជា​អចិន្ត្រៃយ៍​ប្រឆាំងនឹង​ការ​រឹតត្បិត​ទាំង​នេះ​។​

លោក Guo Ping ប្រធាន​ប្តូរ​វេន​នៃ​ក្រុមហ៊ុន Huawei បាន​ថ្លែងថា៖ “​សភា​សហរដ្ឋអាមេរិក​បាន​បរា​ជ័យ ក្នុង​ការបង្កើត​ភស្តុតាង​ដើម្បី​គាំទ្រ​ការ​រឹតបន្តឹង​របស់ខ្លួន ចំពោះ​ផលិតផ​លរបស់​ក្រុមហ៊ុន Huawei ។ យើង​ត្រូវបាន​ប​ង្ខំ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​នេះ ជា​មធ្យោបាយ​ត្រឹមត្រូវ និង​ចុងក្រោយ​”​។

លោក​បាន​បន្ថែមថា​៖ “​ការហាមឃាត់​នេះ មិន​ត្រឹមតែ​ជា​អំពើ​ខុស​ច្បាប់ប៉ុ​ណ្ណោះ​ទេ វា​ក៏​ជា​ការហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ដោយ​យុ​ត្តិ​ធម៌ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អតិ​ថិ​ជន​អាមេរិក​ផងដែរ​។ យើង​ទ​ន្ទឹ​ង​រង់ចាំ​សាលក្រម​របស់​តុលាការ ហើយ​ជឿជាក់ថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន Huawei និង​ប្រជា​ជន​អាមេរិក​”​។​

ពាក្យបណ្តឹង​នេះ​ត្រូវ​បានដាក់ទៅ​កាន់​តុលាការ​ទីក្រុង Plano នៃ​រដ្ឋ​តិច​សាស់​។ យោងទៅតាម​ពាក្យបណ្តឹង​នេះ មាត្រា 889 នៃ NDAA 2019 គឺ​មិន​ត្រឹមតែ​រារាំង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ទាំងអស់ពី​កា​ការ​ទិ​ញ​ឧបករណ៍ និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ ថែមទាំង​រារាំង​ពួកគេ​មិន​ឱ្យ​ចុះ​កិច្ចសន្យាជាមួយ ឬ​ផ្តល់​ជំនួយ ឬ​ប្រាក់កម្ចី​ដល់​ភាគី​ទី​បី​ដែល​ទិញ​ឧបករណ៍ ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ដោយ​គ្មាន​ដំណើរការ ឬ​នីតិ​វិធី​តុលាការ​។​

វា​ក៏បាន​រំលោភ​លើ​គោលការណ៍​នៃ​បែក​ចែក​អំ​ណា​ច​ ដែល​បាន​ដាក់​តម្កល់​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក​ផង​ផងដែរ ពីព្រោះ​សភា​បង្កើត​ច្បាប់​ហើយ​ព្យាយាម​ធ្វើកា​រវិ​និច្ឆ័​យ និង​កាត់សេចក្តី​តែម្តង​។​

លោក Song Liuping ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន Huawei បាន​សង្កត់​ធ្ងន់​ថា៖ “​មាត្រា 889 គឺ​ផ្អែកលើ​ការណ៍​មិន​ពិតជា​ច្រើន មិន​មាន​ភស្តុតាង និង​មិនទាន់​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់​ទាល់តែ​សោះ​។ ផ្ទុយ​ពី​បរិយាកាស​របស់​ច្បាប់ ក្រុមហ៊ុន Huawei មិន​ត្រូវបាន​គ្រប់​គ្រង ឬ​រង​ឥទ្ធិ​ពល​ពី​សំណាក់​រដ្ឋាភិបាលចិន​ទេ​។ លើសពី​នេះ​ទៀត ក្រុមហ៊ុន Huawei មាន​កំណត់ត្រា​ប្រ​ព័​ន្ធ​សុវត្ថិភាព និង​កម្មវិធី​ល្អ​បំផុត​។ មិន​មាន​ភស្តុតាង​ផ្ទុយ​ពី​ច្បាប់​ណាមួយ​ដែល​ត្រូវបាន​រកឃើញ​ឡើយ​”​។​

លោក John Suffolk បុគ្គលិក​ផ្នែក​សុវត្ថិភាព​តាម​អ៊ី​ន​ធឺ​ណេត​នៃ​ក្រុមហ៊ុន Huawei បាន​បន្ថែមថា ” យើង​មាន​មោទនភា​ពដែល​យើង​ជា​ក្រុមហ៊ុន​បើក​ចំ​ហ មាន​តម្លាភាព បាន​ទទួល​ការគាំទ្រ និង​មាន​ការចាប់អារម្មណ៍​បំផុត​នៅក្នុងពិ​ភព​លោក​” ។ ហើយ​យើង​បាន​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ដែលមាន​ស្តង់ដារ​ខ្ពស់​មួយ ដែល​មាន​តែ​ក្រុមហ៊ុន​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​អាច​ធ្វើបាន​។​”​

សម្រាប់ Huawei ការដាក់​កំហិត​ដែល​បានចែង​នៅក្នុង NDAA គឺ​បាន​រារាំង​ក្រុមហ៊ុន​ពី​ការ​ផ្គត់​ផ្គង់​បច្ចេកវិទ្យា 5G ឈាន​មុនគេ ដល់​ប្រជា​ជន​អាមេរិក ដែល​ការដាក់​កំហិត​នេះ​នឹង​ព​ន្យា​រ​ពេល​ដល់​ការដាក់​ឲ្យ​ដំ​ណើ​រការ​បច្ចេកវិទ្យា 5G ហើយ​និង​រារាំង​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​កែ​ល​ម្អ​ដំ​ណើ​រការ​បច្ចេកវិទ្យា 5G នៅ​សហរដ្ឋអាមេរិក​ទៀតផង​។​

លើសពី​នេះ​ទៅទៀត អ្នកប្រើប្រាស់​បណ្តាញ​សេវា​នៅ​តំបន់​ជនបទ និង​តំបន់​ដាច់ស្រយាល​នៅ​អាមេរិក នឹង​ត្រូវ​ប​ង្ខំ​ឲ្យ​ជ្រើសរើស រវាង​ជំនួយ​ផ្នែក​ហរិ​ញ្ញ​វត្ថុ​របស់​រដ្ឋាភិបាល និង​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​តែ​មាន​តម្លៃ​សម​រ​ម្យ​។ សកម្មភាព​នេះ នឹង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់ដំ​ណើ​រការ​ក្នុង​ការធ្វើ​ឲ្យ​បណ្តាញ​សេវា​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ការ​ព​ង្រី​កវិ​សាលភា​ពនៃ​បច្ចេកវិទ្យា​ឌីជីថល​។ កាន់តែ​អាក្រក់​ជាង​នេះ​ទៅទៀត ការដាក់​កំហិត​ទាំងនេះ​លើ​ក្រុមហ៊ុន Huawei នឹង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​កាន់តែ​មាន​ភាព​តានតឹង ដែល​ធ្វើ​ឲ្យ​ប្រជាជនអា​មេ​រិ​កត្រូវ​ចំ​ណាយ​កាន់តែច្រើន​លើ​ផលិតផល​ដែល​មិនសូវ​មាន​គុណភាព​ខ្ពស់​។

ការប៉ាន់ស្មាន​ពី​ប្រភព​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​នេះ បាន​បង្ហាញថា ការអនុញ្ញាត​ឲ្យ Huawei ហក់​ចូល​ក្នុងការ​ប្រកួតប្រជែង នឹង​អាច​កាត់បន្ថយ​តម្លៃ​ក្នុង​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​បច្ចេកវិទ្យា​ទំ​នាក់​ទំ​នង​ឥត​ខ្សែ​ពី ១៥% ទៅ ៤០%​ឯ​ណោះ​។ នេះ​អាចជួយ​អាមេរិ​កខាងជើង ស​ន្សំ​ការចំណាយ​បានយ៉ាងហោចណាស់​ក៏ ២០ ពាន់​លាន​ដុល្លា​ដែរ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខ​។​

លោក Guo Ping បាន​បន្ថែម​ទៀតថា៖ ” ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានគេ​ច្រានចោល ក្រុមហ៊ុន Huawei អាច​នឹង​នាំមក​នូ​វ​បច្ចេកវិទ្យា​ឈានមុខ​កាន់តែច្រើន​ទៅកាន់​អាមេរិក និង​ជួយ​កសាង​បណ្តាញ​សេវា 5G បាន​យ៉ាង​ល្អ​ជាទី​បំផុត​។ ក្រុមហ៊ុន Huawei មាន​បំណង​ចង់​ជួយ​ដោះ​ស្រាយ​រាល់​ការព្រួយបារម្ភ​ទាំងឡាយ​របស់​រដ្ឋាភិបាល​លើ​លើ​បញ្ហា​សន្តិសុខ​។ ការលើកលែង​លើ​បម្រាម​ដែល​មាន​នៅក្នុង NDAA នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិ​កងាយ​ស្រួល​ក្នុង​ការធ្វើការ​ជាមួយ Huawei និង​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដ៏​ពិតប្រាកដ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here