ឥឡូវនេះ​កំព្យូទ័រ Mac ក៏​អាច​ប្រើ​ប្រាស់​កម្មវិធី​កំចាត់​មេរោគ Windows Defender បាន​ថែម​ទៀត​ផង!

0

បើសិនជាប្រិយមិត្តអ្នកអាន និយមចូលចិត្តប្រើប្រាស់ កម្មវិធីកំចាត់មេរោគ Windows Defender នោះចាប់ពីពេលឥឡូវនេះទៅ លោកអ្នកក៏អាចប្រើប្រាស់ កម្មវិធីនេះនៅលើកំព្យូទ័រ Mac បានថែមទៀត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Microsoft ក៏បានផ្លាស់ប្ដូរឈ្មោះ កម្មវិធីនេះពី Windows Defender Advanced Threat Protection (ATP) ទៅជា Microsoft Defender Advanced Threat Protection (ATP) ដើម្បីដាក់ឈ្មោះថ្មីជាពិសេស សម្រាប់អ្នកប្រើប្រាស់ Mac OS ទាំងអស់ផងដែរ។

ក្រុមហ៊ុន Microsoft ក៏បានបង្កើតម៉ាស៊ីន Client ប្រភេទ Defender ATP ដាច់ដោយឡែកផ្សេងថ្មីមួយ សម្រាប់តែនៅក្នុងប្រព័ន្ធ ប្រតិបត្តិការ Mac OS តែម្ដង ហើយក៏បានផ្ដល់ជូននូវ មុខងារការពារមេរោគ ជាមួយនឹងសមត្ថភាព សេ្កនរកមេរោគ ជាលក្ខណៈរហ័ស (Quick Scan) ឬពេញលេញ (Full Scan) ក៏បានដែរ។ កម្មវិធីកំចាត់មេរោគ របស់ក្រុមហ៊ុន Microsoft ថ្មីនេះ គឺអាចប្រើប្រាស់បាននៅ លើប្រព័ន្ធប្រតិបត្តិការ macOS Mojave, macOS High Sierra ឬក៏ macOS Sierra តែប៉ុណ្ណោះ ហើយនាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់គឺមានចំនួនកំណត់ និងស្ថិតនៅក្នុងការ សាកល្បងថែមទៀតផង។ ក្រៅពីនេះទៅទៀត ខណៈពេលដែលប្រព័ន្ធ ATP ត្រូវបានកំណត់ចំពោះតែ ផ្នែកអាជីវកម្មប៉ុណ្ណោះ ហើយយើងក៏នៅ មិនទាន់ប្រាកដថា ក្រុមហ៊ុន Microsoft នឹងអាចនាំយកកម្មវិធី កំចាត់មេរោគ Microsoft Defender ថ្មីនេះដាក់ឲ្យអ្នកប្រើប្រាស់ Mac OS ទាំងអស់ទាញយកទៅដំឡើង ឲ្យបានធំទូលាយនៅ ពេលណានោះឡើយ។

សរុបមក កម្មវិធីកំចាត់មេរោគ Windows Defender ត្រូវបានដាក់នៅលើ Windows 10 ឲ្យប្រើប្រាស់ដោយ សេរីតាំងពីដើមមកហើយ ដោយសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Microsoft ក៏បានចាប់ផ្ដើមដាក់ កម្មវិធីកំចាត់មេរោគនេះ ទៅឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Mac OS ហើយ ក៏ប៉ុន្ដែប្រិយមិត្តអ្នកអានទាំងអស់គ្នា តម្រូវឲ្យធ្វើការចុះឈ្មោះស្នើរសុំ ដោយចុចទីនេះ ទើបអាចធ្វើការសាកល្បង ប្រើប្រាស់បានផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here