សូមប្រុងប្រយ័ត្នទៅលើពាក្យសម្ងាត់របស់គណនីហ្វេសប៊ុករបស់អ្នក

0

១. ព័ត៌មានទូទៅ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានរកឃើញនូវពាក្យសម្ងាត់របស់អ្នកប្រើប្រាស់មួយចំនួនរក្សាទុកនៅក្នុងទម្រង់អាចអានបាន (readable) ដោយមិនមានការធ្វើកូដនីយកម្ម (encrypted) ឡើយនៅក្នុងប្រព័ន្ធរក្សាទុកទិន្នន័យផ្ទៃក្នុងរបស់ខ្លួន។ ក្រុមហ៊ុនបានធ្វើការជួសជុលទៅលើបញ្ហានេះរួចរាល់ហើយ ហើយនឹងធ្វើការជូនដំណឹងទៅដល់គណនីណាដែលរងគ្រោះដោយសារបញ្ហានេះ។

ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជក់យ៉ាងច្បាស់ថា ពាក្យសម្ងាត់ទាំងនោះមិនត្រូវបានបង្ហាញជាសាធារណៈ ហើយក៏មិនបានរកឃើញថាមានបុគ្គលិកណាម្នាក់របស់ខ្លួនរំលោភបំពាន (abused) ឬអាក់សេសដោយមិនត្រឹមត្រូវនោះដែរ។ ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មានថា វាមានផលប៉ៈពាល់ទៅលើអ្នកប្រើប្រាស់ Facebook Lite រាប់រយលាននាក់, អ្នកប្រើប្រាស់ Facebook  រាប់សិបលាន និងអ្នកប្រើប្រាស់ Instagram រាប់សិបពាន់។

២. ផលប៉ៈពាល់

ពាក្យសម្ងាត់របស់អ្នកអាចនឹងត្រូវអាន ឬមើលឃើញ ដោយសារការមិនបានធ្វើកូដនីយកម្ម (encrypt) ឬមិនមានការបំលែងឲ្យមើលមិនយល់។

៣. ដំណោះស្រាយ

ក្រុមហ៊ុនហ្វេសប៊ុកនឹងធ្វើការជូនដំណឹងទៅកាន់គណនីណាដែលរងគ្រោះដោយសារបញ្ហាខាងលើនេះ។ ដើម្បីជាការការពារទៅលើបញ្ហានេះ អ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ ដោយអនុវត្តន៍តាមចំនុចល្អៗដូចខាងក្រោម៖

  • សូមប្រើយ៉ាងហោចណាស់តួអក្សរឲ្យបាន ១២ខ្ទង់ឡើង ដែលរួមមានអក្សរតូច និងអក្សរធំលេខ និងនិមិត្តសញ្ញានៅក្នុងពាក្យសម្ងាត់របស់អ្នក
  • ពាក្យសម្ងាត់ដ៏រឹងមាំគឺងាយស្រួលចងចាំប៉ុន្តែពិបាកក្នុងការស្មាន។ ដូចជា  Iam:)2b29!@N – នេះមាន ១២តួអក្សរ ហើយនិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដែលមានអាយុ 29 ឆ្នាំ!”
  • មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដែលមានន័យត្រឹមត្រូវ ពាក្យដែលមាននៅក្នុងវចនានុក្រម ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬលេខទូរស័ព្ទ របស់អ្នកឡើយ
  • ត្រូវប្រាកដថាអ្នកប្រើពាក្យសម្ងាត់ខុសៗគ្នាសម្រាប់គណនីនីមួយៗរបស់អ្នក
  • ត្រូវប្រាកដថាគ្មានអ្នកណាម្នាក់មើលនៅពេលអ្នកបញ្ចូលពាក្យសម្ងាត់របស់អ្នក
  • ជៀសវាងការបញ្ចូលពាក្យសម្ងាត់លើកុំព្យួទ័រដែលអ្នកមិនត្រួតត្រា (ដូចជាកុំព្យូទ័រនៅហាងកាហ្វេអ៊ីនធឺណិតឬបណ្ណាល័យ) – ពួកគេអាចមានមេរោគដែលលួចពាក្យសម្ងាត់របស់អ្នក
  • ជៀសវាងការបញ្ចូលពាក្យសម្ងាត់នៅពេលប្រើការភ្ជាប់ Wi-Fi ដែលមិនមានការធានា (ដូចជានៅព្រលានយន្តហោះឬហាងកាហ្វេ) – ហេគឃ័រអាចស្ទាក់ចាប់ពាក្យសម្ងាត់ និងទិន្នន័យរបស់អ្នកពីការភ្ជាប់ដែលគ្មានសុវត្ថិភាពនេះ
  • កុំប្រាប់នរណាម្នាក់ពីពាក្យសម្ងាត់របស់អ្នក។ មិត្តដែលជាទីទុកចិត្តរបស់អ្នកឥឡូវនេះប្រហែលជាមិនមែនជាមិត្តរបស់អ្នកនាពេលអនាគត។ រក្សាពាក្យសម្ងាត់របស់អ្នកអោយមានសុវត្ថិភាពដោយរក្សាវាទុក
  • ដោយអាស្រ័យលើភាពប្រែប្រួលនៃព័ត៌មានត្រូវបានការពារ អ្នកគួរតែប្តូរពាក្យសម្ងាត់របស់អ្នកជាទៀងទាត់ ហើយជៀសវាងការប្រើពាក្យសម្ងាត់ឡើងវិញយ៉ាងហោចណាស់មួយឆ្នាំ
  • ពិចារណាក្នុងការប្រើប្រាស់មុខងារផ្ទៀងផ្ទាត់សិទ្ធិពីរជាន់ (two-factor authentication) ដើម្បីការពារហ្វេសប៊ុករបស់អ្នក។ នៅពេលដែលអ្នកវាយបញ្ចូលពាក្យសម្ងាត់របស់អ្នក វានឹងទាមទារបន្ថែមឲ្យអ្នកវាយបញ្ចូលនូវលេខកូដផ្សេងទៀត ដើម្បីបញ្ចប់ការផ្ទៀងផ្ទាត់
  • អ្នកអាចពិចារណាក្នុងការប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ ដើម្បីងាយស្រួលសម្រាប់អ្នក។


៤. ព័ត៌មានពាក់ព័ន្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here